• ព័ត៌មានថ្មី

    Thursday, December 25, 2014

    Bale ថា​​នឹង​មិន​ចេញ​ពី Real ទៅ Man Utd ​ឡើយ

    ភ្នាក់ងារ​តំណាង​របស់​​ Gareth Bale ​បាន​ប្រាប់​ទៅ​ Sportmail ​ថា​​កីឡាករ​​វ័យ​២៥​ឆ្នាំ​រូប​នេះ ​នឹង​មិន​ចេញ​ពី Real Madrid ​ទៅ​កាន់​​ Manchester United ​នោះ​ទេ ព្រោះ​រូប​គេ​ចង់​នៅ​អេស្ប៉ាញ​ដើម្បី​លើក​ពាន​ធំ​ៗ​បន្ត​ទៀត។


    Bale ​ចូល​រួម​ជាមួយ Real Madrid ​កាល​ពី​ឆ្នាំ​២០១៣​ ហើយ​គិត​មក​ដល់​ពេល​នេះ​គឺ​១២​ខែ​គត់។ រយៈ​ពេល​១​ឆ្នាំ​នេះ​ដែរ​ រូប​គេ​អាច​លើក​ពាន​រហូត​ដល់​៤​ទៅ​ហើយ​គឺ​ UEFA Champions League , Copa del Rey , UEFA Super Cup ​និង​ FIFA Club World Cup ។ ខណៈ​ដែល​៣​ពាន​រង្វាន់​ក្នុង​ចំណោម​៤​​នោះ ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​វែល​រូប​នេះ​គឺ​ជា​អ្នក​រក​គ្រាប់​បាល់​បាន។

    2431BF4100000578-0-image-a-9_1419437276188

    ចំពោះ​រឿង​ ​Bale ​នេះ​ដែរ​ លោក Carlo Ancelotti ​ក៏​បាន​និយាយ​កាល​ពី​ខែ​មុន​ដែរ​ថា៖ “ Bale ​មាន​តួនាទី​សំខាន់​ណាស់​នៅ​ក្នុង​ក្រុម​របស់​យើង គាត់​​មាន​សមត្ថភាព​ស្ទើរ​តែ​គ្រប់​ទីតាំង​ទាំង​អស់​។ គាត់​​អាច​វាយ​សម្រុក​លឿន​ហើយ​ចុះ​មក​ការពារ​វិញ​ក៏​លឿន​ដែរ។ នេះ​ជា​អ្វី​ដែល​ក្រុម​ទាំង​មូល​ចង់​បាន​ ហើយ​ក៏​មិន​ចង់​បាត់​បង់​ដែរ”។

    243EB94B00000578-0-image-a-12_1419437445127

    យ៉ាង​ណា​មិញ​ការ​ស្ទង់​មតិ​របស់​អ្នក​គាំទ្រ Real Madrid ​ចំនួន​៣០០០០​នាក់​បាន​ចេញ​លទ្ធផល​ហើយ ​មាន​៥៤%​ ឯ​ណោះ​ដែល​ចង់​ឱ្យ​ក្លិប​លក់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ចេញ​ទៅ​ឱ្យ​ក្រុម​បិសាច ​ក្រហម​ក្នុង​តម្លៃ​ខ្លួន​១២០​លាន​ផោន (ប្រហែល​១៨៦​លាន​ដុល្លារ​)។ ខណៈ​ដែល​ខាង​លោក Van Gaal ​វិញ​ក៏​បាន​ចេញ​មក​បដិសេធ​កាល​ពី​ម្សិល​មិញ​ដែរ​ថា​ ក្រុម​​នឹង​មិន​ទិញ​កីឡាករ​ថ្លៃ​ដល់​ថ្នាក់​ហ្នឹង​នោះ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ​នេះ​គ្រាន់​តែ​ពាក្យ​សម្ដី​មុន​ពេល​បើក​រដូវ​កាល​ដោះ​ដូរ​កីឡាករនា​​ខែ​ មករា​​ខាង​មុខ​នេះ​តែ​ប៉ុណ្ណោះ ចាំ​មើល​ដល់​ពេល​នោះ​ទើប​ដឹង​ថា​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ពិត​ប្រាកដ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Bale ថា​​នឹង​មិន​ចេញ​ពី Real ទៅ Man Utd ​ឡើយ Rating: 5 Reviewed By: Unknown
    Scroll to Top