• ព័ត៌មានថ្មី

    Thursday, December 4, 2014

    Pacquiao ​អាច​នឹង​ជួប​ Floyd ​នៅ​ទីក្រុង​លុយ​ Dubai

    ការ​ប្រកួត​រវាង​កីឡាករ Manny Pacquiao ​និង​ Floyd Mayweather ​ដែល​ប្រិយមិត្ត​ទន្ទឹម​រង់ចាំ​នោះ ​អាច​នឹង​ធ្វើ​ឡើង​នៅ​ខែ​ឧសភា​ ឆ្នាំ​២០១៥​ខាង​មុខ​ នៅ​ទីក្រុង​ Dubai ​ ប្រទេស​​អារ៉ាប់រួម។

     
    បើ​តាម​អ្នក​រៀប​ចំ​ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​នេះ​បាន​ឱ្យ​ដឹង​ថា ការ​ប្រកួត​រវាង​កីឡាករ​ទាំង​ពីរ​អាច​នឹង​កើត​មាន​មែន​នៅ​ឆ្នាំ​ក្រោយ​ ហើយ​ទី​កន្លែង​ប្រកួត​​នៅ​មិន​ទាន់​ច្បាស់​១០០%​នៅ​ឡើយ​​ទេ ប៉ុន្តែ​ខាង​សហព័ន្ធ​​កីឡា​អារ៉ាប់រួម​បាន​ដាក់​តម្លៃ​ស្នើ​ឱ្យ​ពួកគេ​ទាំង​ ពីរ​ទៅ​ប្រកួត​នៅ​ទី​នោះ​រួច​ហើយ ​គឺ​៧០​លាន​ផោន ​(ប្រហែល​១១០​លាន​ដុល្លារ​អាមេរិក)។ មួយ​វិញ​ទៀត​ទី​ក្រុង​ Las Vegas ​ដែល​ជា​ទឹក​ដី​របស់​ Floyd ​ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អាច​ជា​កន្លែង​ពួកគេ​ទាំង​ពីរ​ឡើង​សង្វៀន​ បាន​ដែរ តែ​ខាង​ទី​ក្រុង​នេះ​នៅ​មិន​ទាន់​ដាក់​តម្លៃ​ស្នើ​នៅ​ឡើយ​ទេ។

    238BED3700000578-0-image-16_1417606221572

    09B8900900000514-0-image-20_1417606399171

    បន្ទាប់​ពី​បំបាក់​កីឡាករ​មិន​ដែល​ចាញ់​នៅ​អាមេរិក​ Algieri ​រួច​មក​នោះ ​Manny Pacquiao ​តែង​តែ​និយាយ​ជា​និច្ច​ថា​រូប​គេ​ចង់​ឡើង​វាយ​ជាមួយ​ Floyd ​នៅ​ឆ្នាំ​ក្រោយ​នេះ។ មួយ​វិញ​ទៀត​នោះ​ រូប​គេ​ក៏​បាន​សរសេរ​នៅ​លើ​ Instagram ​ផង​ដែរ​ថា៖ “កុំ​និយាយ​អួត​នៅ​លើ Instagram ​បើ​ខ្លាំង​មែន​នោះ ឡើង​សង្វៀន​សាក​គ្នា​ទៅ​”៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Pacquiao ​អាច​នឹង​ជួប​ Floyd ​នៅ​ទីក្រុង​លុយ​ Dubai Rating: 5 Reviewed By: Unknown
    Scroll to Top