• ព័ត៌មានថ្មី

    Friday, December 5, 2014

    មិន​ចង់​ឲ្យ​​​ Notification​​​​ FB​​ផ្ញើ​​​សារ​​​ចូល​​​ក្នុង​​​ E-mail​​ទេ​?

    មាន ​ប្រិយមិត្ត​ជា​ច្រើន​ដែល​និយម​លេង​ Facebook ប្រហែល ​ជា​មាន​ការ​ធុញ​ទ្រាន់​​​ នៅ​ពេល​បើក​ប្រអប់​សារ​ម្ដង​ៗពី​ព្រោះ​តែ​នៅ​ពេល​អ្នក​ Comment ឬ​ចុច​ Like, Dislike ​នៃ​ទំព័រ​ Profile របស់​អ្នក​ណា​ម្នាក់​ទៀត​នោះ​ ឬ​នៅ​ពេល​ដែល​មិត្តភ័ក្ដិ​របស់​​​អ្នក​​ ​Comment ​លើ​អ្វី​ដែល​ប្រិយមិត្ត​​បាន​សរសេរ​ក្នុង​ទំព័រ​របស់​​ខ្លួន​ វា​នឹង​​​ផ្ញើ​សារ​ចូល​ក្នុង​ E-mail Address ដែល​​​​​បាន​ជ្រើស​រើស​យក​មក​បង្កើត​គណនេយ្យ​ក្នុង​ Facebook។


    1

    តើ​​​អ្នក​​ធុញ​​ទ្រាន់​ទេ​នៅ​ពេល​ដែល​ឃើញ ​សារ​ពី​ FB ច្រើន​បែប​នេះ​? តើ​ធ្វើ​យ៉ាង​ម៉េច​ទៅ​ដើម្បី​កុំ​ឲ្យ​មាន​ Notification ​របស់​ FB ​ផ្ញើ​សារ​ចូល​ក្នុង​អាសយដ្ឋាន​អ៊ីម៉ែល​របស់​​អ្នក​​?

    ទំព័រ​គន្លឹះ​ខ្លីៗ​ថ្ងៃ​នេះ​ នឹង​លើក​យក​​របៀប​ក្នុង​ការ​បិទ​មិន​ឲ្យ​ Notification ​របស់​ FB ផ្ញើ​សារ​ចូល​ក្នុង​ប្រអប់​អ៊ីម៉ែល​បាន។ សូម​ស្វែង​យល់​ជា​មួយ​ Sabay ដូច​ខាង​ក្រោម​​។
    ដំបូង Sign in គណនេយ្យ​ FB របស់​អ្នក​>ចុច​លើ​សញ្ញា​ Arrow ​ខាង​មុខ​ Tab Account >Account Setting

    2

    បន្ទាប់​មក​ទៀត​ចុច​លើ​ Notification Tab> នៅ​ពេល​នោះ​ប្រិយមិត្ត​បាន​ឃើញ​តារាង​សម្រាប់​កំណត់​​​មុខ​ងារ​ផ្សេង​ៗ។ ​​ បន្ទាប់​មក​ទៀត​ ត្រង់​កន្លែង​ Email ជ្រើស​យក​ពាក្យ​ថា ​Edit ហើយ​ជ្រើស​យក​ Only Notifications about your account, security and priacy (ដើម្បី​ទទួល​សារ​ពាក់ព័ន្ធ​នឹង​​សុវត្ថិភាព ​ឯកជន​ភាព​ ​និង​គណនី​របស់អ្នក​ប៉ុណ្ណោះ)  > Close ​ជា​ការ​ស្រេច។

    3

    4

    5

    សាក​មើល៍​បាន​ផល​ទេ ​ហើយ​ជួយ​ប្រាប់​វិញ​ផង​ណា!
    • Blogger Comments
    • Facebook Comments
    Item Reviewed: មិន​ចង់​ឲ្យ​​​ Notification​​​​ FB​​ផ្ញើ​​​សារ​​​ចូល​​​ក្នុង​​​ E-mail​​ទេ​? Rating: 5 Reviewed By: Unknown
    Scroll to Top