• ព័ត៌មានថ្មី

    Tuesday, December 9, 2014

    អស់​កង្វល់​​ចែក​​ Drive​ លើ​កុំព្យូទ័រ​ដោយ​មិន​ចាំបាច់​ដំឡើង Windows ជា​ថ្មី

    កន្លង​ទៅ​នេះ ប្រិយមិត្ត Sabay ធ្លាប់​ទទួល​បាន​ចំណេះដឹងយ៉ាង​ច្រើន​ ក្នុង​ការ​បង្ហាញ​គន្លឹះ​ខ្លីៗ​ ជុំវិញ​ការ​ប្រើប្រាស់​គ្រឿង​បច្ចេកវិទ្យា​។ ឥឡូវ​នេះ Sabay មាន​គន្លឹះ​ខ្លី​ថ្មី​មួយ​ទៀត សម្រាប់​បង្ហាញ​ដល់​ប្រិយមិត្ត​ និង​មិត្ត​អ្នក​អាន​គឺ​វិធី​ក្នុង​ការ​​ចែក Drive លើ​កុំព្យូទ័រ ​ដោយ​មិន​ចាំបាច់​ដំឡើង Windows ជា​ថ្មី។


    ជា​ទូទៅ ប្រិយមិត្ត​ចូលចិត្ត​ចែក​ Drive ជា​ពីរ​គឺ Drive (C:) និង​Drive (D:) ដោយ Drive (C:) សម្រាប់​ដាក់​​ប្រព័ន្ធ​ប្រតិបត្តិការ និង​កម្មវិធី​ប្រើប្រាស់​មួយ​ចំនួន។ ចំណែក Drive (D:) ភាគ​ច្រើន​សម្រាប់​បញ្ចូល​ឯកសារ​, រូបភាព និង​វិដេអូ ចម្រៀង​ជា​ដើម។ ចុះ​បើ​ចង់​បង្កើត Drive ថ្មី​មួយ​ទៀត ដើម្បី​ទុក​ប្រើប្រាស់​ តើ​ត្រូវ​ធ្វើ​ដូចម្ដេច​ទៅ?


    222

    ខាងក្រោម​នេះ​ជា​វិធី​ងាយ​ៗ​ដើម្បី​បង្កើត​ Drive ​ថ្មី​នៅ​លើ​ HDD ​ដោយ​មិន​ចាំបាច់​ដំឡើង​ Windows ជា​ថ្មី​។ តោះ! ទៅ​សិក្សា​ស្វែង​យល់​ទាំង​អស់​គ្នា។

    ១.​ដំបូង​ប្រិយមិត្ត​បើក​​ Disk Management (Windows Key + R) ដោយ​វាយ​បញ្ចូល​ពាក្យ​គន្លឹះ​ diskmgmt.msc ចូល​ក្នុង​ប្រអប់​command prompt


    1


    ២.នៅ ​លើ​ផ្ទាំង​របស់​ Disk Management សូម right-click ​លើ Drive ដែល​ Space នៅ​ទំនេរ​ច្រើន បន្ទាប់​មក​ចុច​លើ​ពាក្យShrink Volume ដើម្បី​រំលែក Space Drive ដែល​នៅ​សល់​ឲ្យ​ទៅជា unallocated Drive មួយ។


    2
    3
    ៣. ចូរកំណត់​តម្លៃ​ជាក់លាក់​មួយ​សម្រាប់​ជា unallocated Space
    4

    ៤.​ ចុច right-Click មួយ​លើ​ unallocated Drive​ ។ ជ្រើសរើស​យក​ពាក្យ New Simple Volume ដើម្បី​កំណត់​ space និង​ ឈ្មោះ​របស់ Drive ។


    5

    6

    7
    8

    9

    10

    ៥. ជា​ចុង​ក្រោយ​ចុច​ right-click លើ​ Drive ដែល​ទើប​បង្កើត​ថ្មី​នោះ​ រួច​ជ្រើសរើស​យក​ពាក្យ​ Format ។ ​ដូចនេះ​ប្រិយមិត្ត​អាច​ប្រើប្រាស់​ Drive ថ្មី​នោះ​បាន​ហើយ។


    111

    222


    • Blogger Comments
    • Facebook Comments
    Item Reviewed: អស់​កង្វល់​​ចែក​​ Drive​ លើ​កុំព្យូទ័រ​ដោយ​មិន​ចាំបាច់​ដំឡើង Windows ជា​ថ្មី Rating: 5 Reviewed By: Unknown
    Scroll to Top