• ព័ត៌មានថ្មី

    Monday, December 8, 2014

    Messi ធ្វើ​បាន​ហ៊ែតទ្រីក​ដែរ​យប់​មិញ ក្រោយ CR7 បំបែក​កំណត់ត្រា​ថ្ងៃ​សៅរ៍

    ក្រោយ​ពី​ Cristiano Ronaldo ធ្វើ​បាន​ហ៊ែតទ្រីក​កាល​ពី​យប់​ថ្ងៃ​សៅរ៍ ដើម្បី​ក្លាយ​ជា​ម្ចាស់​កំណត់ត្រា​ហ៊ែតទ្រីក​ច្រើន​ជាង​គេ (២៣ដង) ប្រចាំ​ប្រវត្តិសាស្ត្រ La Liga រួច​មក Lionel Messi ក៏​អាច​ធ្វើ​បាន​ហ៊ែតទ្រីក​ដែរ​យប់​មិញ​នេះ។



    នៅ​ក្នុង​ការ​ប្រកួត​ដែល Barcelona វាយ​បក​យកឈ្នះ​ក្រុម​ភ្ញៀវ Espanyol ៥-១ នោះ Messi អាច​រក​បាន​៣គ្រាប់​នៅ​នាទី​៤៥, ៥០ និង៨១ ឯ​២គ្រាប់​ទៀត​រក​បាន​ដោយ​ Gerard Pique និង Pedro Rodriguez ខណៈ​ Sergio Garcia ជា​អ្នក​បំបែក​ពង​មាន់​ឲ្យ Espanyol ​នៅ​នាទី​១៣។

    នេះ​ជា​ហ៊ែតទ្រីក​ទី​២១​របស់ ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន នៅ La Liga តិច​ជាង Ronaldo ២ដង ប៉ុន្តែ​បើ​គិត​ជា​រួម​គ្រប់​ពាន​រង្វាន់​វិញ នេះ​ជា​ហ៊ែតទ្រី​ទី​២៩របស់​គេ លើស​ Alfredo Di Stefano និង​នៅ​ចាញ់​កំណត់ត្រា​របស់ Telmo Zarra តែ​២ដង​ទៀត​ប៉ុណ្ណោះ (៣២ហ៊ែតទ្រីក)។

    ៣គ្រាប់​បន្ថែម​នេះ ធ្វើ​ឲ្យ​កីឡាករ​ប្រធាន​ក្រុម​អាហ្សង់ទីន កើន​ចំនួន​គ្រាប់​បាល់​នៅ Barcelona ដល់​៤០២គ្រាប់ (នៅ​គ្រប់​កម្មវិធី​ប្រកួត គិត​ទាំង​ប្រកួត​មិត្តភាព) ៕

    តារាង​ចំណាត់ថ្នាក់​ក្រោយ​ប្រកួត​យប់​មិញ៖
    ll
    តារាង​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ ​គិត​ត្រឹម​យប់​មិញ៖
    top-s

     
    1

    2

    3

    4

    5
    • Blogger Comments
    • Facebook Comments
    Item Reviewed: Messi ធ្វើ​បាន​ហ៊ែតទ្រីក​ដែរ​យប់​មិញ ក្រោយ CR7 បំបែក​កំណត់ត្រា​ថ្ងៃ​សៅរ៍ Rating: 5 Reviewed By: Unknown
    Scroll to Top