• ព័ត៌មានថ្មី

    Thursday, December 18, 2014

    វា​មិនដែល! Ronaldo ថា​​សង្សារ​​​ចូល​ចិត្ត​លួច​​​ខោ​លីអូ​​របស់​ខ្លួន

    Cristiano Ronaldo ​បាន​និយាយ​កាល​ពី​ម្សិល​មិញ​នេះ​ថា​សង្សារ​របស់​ខ្លួន គឺ​នាង​​ Irina Shayk ស្រលាញ់​​​ខោ​ទ្រនាប់​ម៉ាក CR7 ណាស់​ហើយ​នាង​​តែង​តែ​លួច​យក​វា​ទៅ​ទុក​រហូត។



    klronaldo


    ក្នុង​បទ​សម្ភាសន៍​មួយ​កាល​ពី​ម្សិលមិញ​នេះ ​អ្នក​កាសែត​បាន​សួរ​ទៅ Ronaldo ​ថា​តើ​សង្សារ​របស់​គេ​ចូល​ចិត្ត​លួច​យក​អ្វី​ពី​​ខ្លួន​​ដែរ​នោះ? ខ្សែ​ប្រយុទ្ធ​របស់​ Real Madrid ​រូប​នេះ​បាន​ឆ្លើយ​ថា៖ “វា​ជា​រឿង​កំប្លែង​ណាស់​បើ​និយាយ​ទៅ ព្រោះ​នាង​តែង​តែ​លួច​យក​ខោ​ទ្រនាប់​ម៉ាក CR7 ​របស់​ខ្ញុំ។ ហេតុ​ដែល​ខ្ញុំ​ដឹង​រឿង​នេះ​ ដោយសារ​ថ្ងៃ​មួយ​នាង​ចេញ​ទី​ក្រៅ​ភ្លេច​យក​កាបូប​ទៅ ហើយ​ខ្ញុំ​ក៏​បាន​បើក​កាបូប​នោះ​ឃើញ​សុទ្ធ​តែ​​ខោ​ទ្រនាប់​​នោះ​តែ​ម្ដង”។


    24190AD400000578-2877522-image-m-74_1418822858663
    Ronaldo ​និង Irina Shayk ​ចាប់​ផ្ដើម​ទាក់​ទង​គ្នា​នៅ​ឆ្នាំ​២០១០

    191AB36F00000578-0-image-a-64_1418822107575
    Ronaldo ​សម្ភោធ​ខោ​ទ្រនា​ប់​ម៉ាក CR7
    នៅ​ចាំ​បាន​ថា​ ខោ​ទ្រនាប់​ម៉ាក CR7 ​នេះ​ទើប​តែ​ចេញ​លក់​នៅ​ឆ្នាំ​២០១៣​មុន​នេះ​ទេ ហើយ​រយៈ​ពេល​មួយ​ឆ្នាំ​មក​នេះ មាន​ការ​ពេញ​និយម​ខ្លាំង​ណាស់​នៅ​អឺរ៉ុប។ Ronaldo ​និង​មិត្ត​ស្រី​ ​​ទាក់ទង​​គ្នា​តាំង​ពី​ឆ្នាំ​២០១០​មក​ម៉្លេះ ហើយ​នារី​ម៉ូដែល​ម្នាក់​នេះ​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​សង្សារ​ដែល​អតីត​ កីឡាករ​ Man Utd ​រូប​នេះ​ ទាក់​ទង​បាន​យូរ​ជាង​គេ​៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: វា​មិនដែល! Ronaldo ថា​​សង្សារ​​​ចូល​ចិត្ត​លួច​​​ខោ​លីអូ​​របស់​ខ្លួន Rating: 5 Reviewed By: Unknown
    Scroll to Top