• ព័ត៌មានថ្មី

    Friday, December 5, 2014

    UEFA បង្កើត​ពាន​ថ្មី​មួយ​ទៀត Nations League ​

    សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អឺរ៉ុប​បាន​អនុមតិ​ជា​ផ្លូវ​ការ​ហើយ ​ដោយ​នឹង​បង្កើត​ពាន​រង្វាន់​ថ្មី​មួយ​ទៀត​​មាន​ឈ្មោះ​ថា Nations League ដើម្បី​ជំនួស​ឲ្យ​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​មួយ​ចំនួន​រវាង​ជម្រើស​ ជាតិ​តំបន់​អឺរ៉ុប។

    ពាន​រង្វាន់​នេះ នឹង​ត្រូវ​បែង​ចែក​ជា​​កម្រិត​ក្របខ័ណ្ឌ ដោយ​មាន​ក្រុម​ដែល​ត្រូវ​ឡើង​ទៅ​ក្របខណ្ឌ​លើ និង​ក្រុម​ដែល​ត្រូវ​កាត់​ចេញ ស្រដៀង​នឹង​ League នៃ​ក្លិប​ដែរ។ កាល​បរិច្ឆេទ​ប្រកួត គឺ​ចន្លោះ​ខែ​កញ្ញា ដល់​ខែ​វិច្ឆិកា ដោយ​ចាប់​ផ្ដើម​ពី​ឆ្នាំ​២០១៨​ត​ទៅ។



    ប្រទេស​ទាំង​៥២​នៅ​អឺរ៉ុប ​នឹង​ត្រូវ​បែង​ចែក​ជា​៤​​កម្រិត​ក្របខណ្ឌ ដោយ​មួយ​​ក្របខណ្ឌ​​មាន​៤ពូល ហើយ​ក្នុង​មួយ​ពូល​អាច​មាន​៣ ឬ​៤ក្រុម។ ក្រុម​នីមួយៗ លេង​៦ប្រកួត ហើយ​ក្រុម​លេខ​១ក្នុង​ពូល​ទាំង​៤ នៃ​​ក្របខណ្ឌ​កំពូល​នឹង​ត្រូវ​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ផ្ដាច់ព្រ័ត្រ នៅ​ខែ​មិថុនា ឆ្នាំ​២០១៩ ដើម្បី​រក​ឲ្យ​ឃើញ​ក្រុម​ជើង​ឯក។

    នៅ​ក្នុង​ក្របខណ្ឌ​នីមួយៗ​ ​ក្រុម​លេខ​១​ក្នុង​ពូល​ទាំង​៤ នឹង​ត្រូវ​ឡើង​ទៅ​លេង​​ក្របខណ្ឌ​លើ​ ឬ​លេង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ (សម្រាប់​ក្រុម​ក្នុង​ក្របខណ្ឌ​លើ​គេ) ឯ​ក្រុម​ក្រុម​បាត​តារាង​ទាំង​៤ នឹង​ត្រូវ​កាត់​ចេញ​ទៅ​ក្របខណ្ឌ​ក្រោម នៅ​ឆ្នាំ​បន្ទាប់ (២០២០)។

    ​ការ​ប្រកួត​នឹង​ត្រូវ​​រក​ចាប់​ផ្ដើម​នៅ​ឆ្នាំ​គូ​ជា​រៀងរាល់​ឆ្នាំ ឯ​ជើង​ឯក​នឹង​រក​ឃើញ​នៅ​រៀងរាល់​ឆ្នាំ​សេស។

    ព័ត៌មាន​ថ្មី​បន្ថែម​ទាក់ទង​នឹង​ ពាន The Nations League នឹង​ជូន​ជា​បន្ទាប់​នា​ពេល​ក្រោយ​ទៀត។
    • Blogger Comments
    • Facebook Comments
    Item Reviewed: UEFA បង្កើត​ពាន​ថ្មី​មួយ​ទៀត Nations League ​ Rating: 5 Reviewed By: Unknown
    Scroll to Top