• ព័ត៌មានថ្មី

    Wednesday, December 31, 2014

    Bale ៖ “ខ្ញុំ​មិន​ទៅ​លេង​នៅ​ Man Utd ​ទេ”

    ខ្សែ​ប្រយុទ្ធ Gareth Bale ​បាន​អះអាង​ថា ​រូប​គេ​មិន​ទៅ​លេង​នៅ​ក្លិប Manchester United ​នោះ​ទេ ព្រោះ​រូប​គេ​ចង់​លេង​នៅ​ Real Madrid ​សិន ​និង​បន្ត​ឈ្នះ​ពាន​ជា​ច្រើន​ទៀត​ជាមួយ​ក្លិប​យក្ស​នៅ​អេស្ប៉ាញ​មួយ​នេះ។


    730202_heroa


    ក្រោយ​ប្រកួត​មិត្ត​ភាព​ចប់​នៅ​ទីក្រុង​ Dubai ​កីឡាករ Gareth Bale ​បាន​ប្រាប់​ទៅ​កាសែត​ Marca ​ថា៖ “រឿង​ទៅ​ Man Utd ​នោះ​គឺ​ខ្ញុំ​មិន​ទាន់​ចង់​នោះ​ទេ។ ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ Madrid ​ហើយ​ខ្ញុំ​ស្រលាញ់​ទី​ក្រុង​នេះ​ណាស់ ទាំង​អាកាសធាតុ​និង​ក្រុម​ Real ​ផង​ដែរ។ ខ្ញុំ​មាន​តួនាទី​ជួយ​ក្រុម​ឈ្នះ​ពាន​ច្រើន​ទៀត​នៅ​ទី​នេះ។ កុងត្រា​ខ្ញុំ​ជាមួយ Real Madrid ​មាន​ដល់​ឆ្នាំ​២០១៩​ឯ​ណោះ នោះ​មាន​ន័យ​ថា​ខ្ញុំ​នៅ​មាន​ពេល​ច្រើន​ឆ្នាំ​ទៀត​នៅ​ទី​នេះ”។

    -

    ចំពោះ​រឿង​នេះ​ដែរ លោក Florentino Perez ​ម្ចាស់​ក្លិប Real Madrid ​បាន​និយាយ​ដែរ​ថា៖ “យើង​មិន​ទាន់​​បាន​ទទួល​សំណើ​អី​ពី​​ក្រុម​បិសាច​ក្រហម ​ឬ​ក្លិប​ផ្សេង​ទៀត​នោះ​​ទេ។ ខ្ញុំ​មិន​អាច​ស្រមៃ​ដល់​ Real ​មិន​មាន​ Ronaldo ​និង​ Gareth Bale ​បាន​នោះ​ឡើយ។ Bale ​ជា​ Key Player ​ម្នាក់​សម្រាប់​ក្រុម​ជា​ច្រើន​ប្រកួត​មក​ហើយ​ ហើយ​ទៅ​ថ្ងៃ​អនាគត​រូប​គេ​ក៏​នៅ​តែ​អីចឹង​ដែរ។ ក្លិប​ទាំង​អស់​ប្រហែល​ជា​ដឹង​ហើយ​ថា​ Real Madrid ​មិន​លក់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ទេ”។



    ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​វែល​រូប​នេះទើប​តែ​​មក​រួម​ក្រុម​ជាមួយ​ស្ដេច ​ស Real Madrid ​រដូវ​កាល​មុន​នេះ​ទេ ​ប៉ុន្តែ​កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ​អាច​ជួយ​ក្រុម​លើក​ពាន​បាន​៤​មក​ហើយ ​គឺ UEFA Champions League , UEFA Super Cup , Copa del Rey ​និង​ FIFA Club World Cup ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Bale ៖ “ខ្ញុំ​មិន​ទៅ​លេង​នៅ​ Man Utd ​ទេ” Rating: 5 Reviewed By: Unknown
    Scroll to Top