• ព័ត៌មានថ្មី

    Wednesday, December 24, 2014

    Man Utd ​បដិសេធ​ទិញ​ Bale ​១២០​លាន​ផោន ​(ជាង​១៨៦​លាន​ដុល្លារ)

    អ្នក​ចាត់​ការ​ក្រុម​ Manchester United ​លោក Louis van Gaal ​បាន​បដិសេធ​ចំពោះ​សារព័ត៌មាន​ដែល​បាន​ចុះ​​ផ្សាយ​ថា​ក្រុម​បិសាច​ក្រហម​នឹង ​ដេញ​ថ្លៃ​យក​ខ្សែ​ប្រយុទ្ធ Gareth Bale ​ក្នុង​តម្លៃ​មួយ​នឹក​ស្មាន​មិន​ដល់​ ១២០​លាន​ផោន ​(ជាង​១៨៦​លាន​ដុល្លារ​អាមេរិក)។

    243E6EB800000578-2885316-image-a-4_1419365057297


    ក្នុង​បទ​សម្ភាសន៍​មួយ​កាល​ពី​យប់​មិញ​នេះ​​ លោក​ Van Gaal ​បាន​និយាយ​ពី​រឿង​ដែល​គេ​និយាយ​ថា​លោក​ចង់​បាន​ Bale ​មក​អង់គ្លេស​ថា៖ “រឿង​ដែល​ខ្ញុំ​ចង់​បាន​ Bale ​មក​ក្នុង​តម្លៃ​ខ្លួន​១២០​លាន​ផោន​នោះ​ គឺ​មិន​ពិត​នោះ​ទេ ហើយ​បើ​ខ្ញុំ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មក​មែន​នោះ ​ក៏​ខ្ញុំ​មិន​មែន​មក​ពិភាក្សា​ជាមួយ​អ្នក​កាសែត​នោះ​ដែរ។ ខ្ញុំ​ត្រូវ​តែ​ទៅ​និយាយ​ជាមួយ​ CEO ​របស់​ខ្ញុំ​ទើប​អាច​សម្រេច​បាន”។


    243E6F1000000578-2885316-image-a-3_1419364989683


    ចំពោះ​រឿង​ខាង​លើ​នេះ​ដែរ កាសែត​របស់​អេស្ប៉ាញ​ជា​អ្នក​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ Man Utd ​កំពុង​ចរចា​ជាមួយ​ Real Madrid ​យក​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​វែល​រូប​នេះ។ ម្យ៉ាង​វិញ​ទៀត​នៅ​អេស្ប៉ាញ​ឯ​ណោះ​វិញ​គេ​បាន​ស្ទាបស្ទង់​មតិ​របស់​អ្នក​ គាំទ្រ Real ​៣​០០០០​នាក់​ផង​ដែរ ហើយ​ជា​លទ្ធផល​គឺ​មាន​៥៤%​ទៅ​ហើយ ​ដែល​ចង់​ឱ្យ​ក្លិប​លក់​ខ្សែ​ប្រយុទ្ធ​វ័យ​២៥​ឆ្នាំ​រូប​នេះ។




    នៅ​ចាំ​បាន​ថា​កាល​ Gareth Bale ​ចាកចេញ​ពី Spurs ​ទៅ​ Real Madrid ​នោះ​ខាង​ក្រុម​បិសាច​ក្រហម​ក៏​បាន​ដាក់​ដេញ​ថ្លៃ​ទិញ​រូប​គេ​ដែរ ប៉ុន្តែ​មិន​អាច​ហ៊ាន​ថ្លៃ​​ដល់​ Real ​បាន​។ កាល​នោះ​ Real Madrid ​ទិញ​ក្នុង​តម្លៃ​៨៦​លាន​ផោន៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Man Utd ​បដិសេធ​ទិញ​ Bale ​១២០​លាន​ផោន ​(ជាង​១៨៦​លាន​ដុល្លារ) Rating: 5 Reviewed By: Unknown
    Scroll to Top