• ព័ត៌មានថ្មី

    Monday, December 1, 2014

    នោះ! Wenger ​កាន់​តែ​ក្ដៅ​កៅអី​​មែនទែន​ហើយ

    លោក Arsene Wenger ​បាន​ចេញ​មក​និយាយ​ការពារ​តំណែង​របស់​លោក ​បន្ទាប់​ពី​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ចង់​ឱ្យ​លោក​ចេញ​ពី​ Arsenal  ដោយ​លើក​ឡើង​ថា​ក្រុម​​​​បង្ហាញ​ទម្រង់​លេង​មិន​ល្អ​ត្រឹម​ប៉ុន្មាន​ប្រកួត​ មក​នេះ​ មិន​អាច​មក​វិនិច្ឆ័យ​សមត្ថភាព​លោក​បាន​ទេ។

    10325146_852781414753509_8505927993617937892_n

    អំឡុង​ការ​ប្រកួត​រវាង Arsenal ​និង West Brom ​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នោះ​ មាន​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​លើក​ស្លាក​ថា៖ “Arsenal ​សូម​អរគុណ​សម្រាប់​ការធ្វើ​ឲ្យ​មាន​ការ​​ចង់​ចាំ​គ្រប់យ៉ាង ​ប៉ុន្តែ​វា​ដល់​ពេល​ដែល​ត្រូវ​និយាយ​ថា​លា​ហើយ”។ ចំណែក​ខ្លះ​ទៀត​ក៏​បាន​លើក​ស្លាក​ដែរ​ថា៖ “គ្រប់​គ្រាន់​គឺ​គ្រប់​គ្រាន់​ Wenger គួរ​តែ​ចាកចេញ​ហើយ”។

    23971CC300000578-2855295-Some_disgruntled_Arsenal_fans_held_out_a_banner_suggesting_manag-31_1417387512536

    ចំពោះ​រឿង​នេះ​លោក Wenger ​បាន​និយាយ​ថា៖ “ខ្ញុំ​អាច​ធ្វើ​ការ​របស់​ខ្ញុំ​ជាមួយ​នឹង​ទំនុក​ចិត្ត​ខ្ពស់ ដូច្នេះ​ប្រសិន​បើ​មាន​អ្នក​គិត​ថា​ខ្ញុំ​គ្មាន​សមត្ថភាព​នោះ​ អ្នក​អាច​មក​រស់​នៅ​ជាមួយ​ខ្ញុំ​រយៈ​ពេល​៤-៥​ថ្ងៃ​ដើម្បី​មើល​ថា​តើ​ខ្ញុំ​ ដឹក​នាំ​ក្រុម​របៀប​ម៉េច ពេល​នោះ​អ្នក​នឹង​ដឹង​ថា​អ្វី​ទៅ​ជា​យុទ្ធសាស្ត្រ​របស់​ខ្ញុំ។ ខ្ញុំ​មិន​ឈឺ​ចាប់​ចំពោះ​សំដី​របស់​ពួកគេ​ទេ ព្រោះ​អ្នក​គាំទ្រ​តែង​តែ​មិន​សប្បាយ​ចិត្ត​អីចឹង​ហើយ​ពេល​ក្រុម​ធ្លាក់​ ទម្រង់​លេង​នោះ​”។


    បុរស​សញ្ជាតិ​បារាំង​ខាង​លើ​នេះ​ ឈាន​ជើង​មក​ដឹក​នាំ​កាំភ្លើង​ធំ​តាំង​ពី​ឆ្នាំ​១៩៩៦​មក​ម៉្លេះ។ ហើយ​រយៈពេល​១៨​ឆ្នាំ​មក​នេះ​ រូ​ប​លោក​អាច​នាំ​ក្រុម​ឈ្នះ​ពាន​ Premier League ​៣​ដង , FA Cup ​៥​ដង ​​និង FA Community Shield ​៥​ដង៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: នោះ! Wenger ​កាន់​តែ​ក្ដៅ​កៅអី​​មែនទែន​ហើយ Rating: 5 Reviewed By: Unknown
    Scroll to Top