• ព័ត៌មានថ្មី

    Monday, December 1, 2014

    Man City​ លត់ Southampton ឯ ​Dortmund​ ធ្លាក់​ដល់​បាត​តារាង

    ការ​ប្រកួត​លីក​កំពូល​អង់គ្លេស ​Premier League​ យប់​មិញ​ ក្រុម​ Manchester City​ បាន​លត់​​ក្រុម​កំពុង​ឡើង​ជើង​ Southampton​ ៣​-០​ បើ​ទោះ​បី​សល់​គ្នា​តែ​១០នាក់​ក៏​ដោយ។ ចំណែក​ឯ​នៅ​ Bundesliga អាល្លឺម៉ង់​ឯណោះ​វិញ ក្រុម​ធ្លាប់​តែ​ខ្លាំង Borussia Dortmund បាន​បន្ត​ចាញ់​ជា​លើក​ទី​៨ ធ្លាក់​ដល់​បាត​តារាង​មិន​គួរ​ឲ្យ​ជឿ។

    1


    បី​គ្រាប់​ដែល​ជួយ​ឲ្យ​ក្រុម​មេឃ​ខៀវ លោត​ឡើង​​លេខ​២ លើ Southampton វិញ​នេះ ធ្វើ​បាន​​​ដោយ​ Yaya Toure​នៅ​នាទី​៥១, Frank Lampard​ នៅ​នាទី​៨០ និង​ Gael ​Clichy​ នាទី​៨៨។​

    ចំណែក​ឯ ​Dortmund វិញ​ ត្រូវ​ Frankfurt យក​ឈ្នះ ២-០ ដោយ​កីឡាករ Alexander Meier និង Haris Seferovic។ បរាជ័យ​នេះ ធ្វើ​ឲ្យ​ក្រុម​លោក Jurgen Klopp ​មាន​​តែ​១១​ពិន្ទុ​ ស្ថិត​នៅ​បាត​តារាង​ Bundesliga។ យ៉ាង​ណា​ក្ដី គ្រូ​បង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​​រូប​នេះ បាន​ប្ដេជ្ញា​ថា​នឹង​ប្រយុទ្ធ​ដល់​ទី​បញ្ចប់ មិន​ឲ្យ Dortmund បញ្ចប់​ទៅ​បែប​នេះ​ទេ៕

    bpl
    2

    3

    4

    bundes
    5

    6

    8
    • Blogger Comments
    • Facebook Comments
    Item Reviewed: Man City​ លត់ Southampton ឯ ​Dortmund​ ធ្លាក់​ដល់​បាត​តារាង Rating: 5 Reviewed By: Unknown
    Scroll to Top