• ព័ត៌មានថ្មី

    Wednesday, December 17, 2014

    មែន​អត់ Neuer លេខ​១, De Gea លេខ២, Courtois លេខ៣?

    បន្ទាប់​ពី​ជួយ​ឲ្យ​ Man Utd ​​ឈ្នះ​ជា​បន្ត​បន្ទាប់​ក្នុង​រដូវ​កាល​នេះ ជា​ពិសេស​គឺ​ពេល​បិសាច​ក្រហម​ស៊ី​ហង្ស​ក្រហម ៣-០ ចុង​សប្ដាហ៍​កន្លង​ទៅ  David de Gea​ ​បាន​ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយ​មាន​អ្នក​ចាត់​​ទុក​អ្នក​ចាំទី​អេស្ប៉ាញ​រូប​នេះ ជា​កំពូល​អ្នក​ចាំ​ទី​នា​ពេល​បច្ចុប្បន្ន​ថែម​ទៀត​ផង។ បើ​តាម​ការ​ចាត់​ថ្នាក់​របស់​គេហទំព័រ Daily Mail បាន​បង្ហាញ​ថា De Gea ស្ថិត​លេខ​២​បន្ទាប់​ពី Manuel Neuer នា​ពេល​បច្ចុប្បន្ន តាម​ពី​ក្រោយ​ដោយ ​Thibaut Courtois របស់​ Chelsea។

    ចង់​ដឹង​ថា​អ្នក​ចាំ​ទី​កំពូល​ទាំង​១០​នា​ពេល​បច្ចុប្បន្ន របស់ Daily Mail មាន​កីឡាករ​ណា​ខ្លះ​ទៀត សូម​មើល​ដូច​ខាង​ក្រោម។​ កុំ​ភ្លេច​ប្រាប់​វិញ​ផង​ណា ថា​តើ​អ្នក​ចាំទី​កំពូល​របស់​អ្នក​វិញ ជា​កីឡាករ​ណា?

    ១០. Keylor Navas


    10


    Keylor Navas ​ត្រូវ​បាន​គេ​ដឹង​ឮ​ថា​ជា​អ្នក​ចាំ​ទី​ដៃ​ស្អិត​មួយ​រូប​អំឡុង​ពេល​ ព្រឹត្តិការណ៍​ FIFA World Cup ​​កន្លង​ទៅ។ ត្បិត​តែ​មក​លេង​នៅ Real Madrid ​មិនសូវ​បាន​ជាប់​ជម្រើស​ដំបូង​ក៏​ពិត​មែន​ ប៉ុន្តែ​បុរស​កូស្ដារីកា វ័យ​២៨​ឆ្នាំ​រូប​នេះ ​នៅ​តែ​មាន​ឈ្មោះ​ក្នុង​បញ្ជី​នេះ​ដដែល។

    ៩. Samir Handanovic

    9


    Handanovic ​ជា​អ្នក​ចាំ​ទី​របស់​ក្រុម​ Inter Milan ​និង​អាច​និយាយ​បាន​ថា​ជា​កីឡាករ​ល្អ​ជាង​គេ​នៅ​រដូវ​កាល​នេះ​ ព្រោះ​តាំង​ពី​បើក​រដូវ​កាល​មក​ រូប​គេ​អាច​ជួយ​សង្គ្រោះ​បាល់​ពិន័យ​១១​ម៉ែត្រ​បាន​៦​គ្រាប់​ហើយ ​បើ​គិត​ទាំង​នៅ​ Serie A ​និង​ UEFA Europa League ។

    ៨. Salvatore Sirigu

    8

    Salvatore ​ជា​អ្នក​ចាំ​ទី​របស់​ក្រុម​ Paris Saint -Germain ​។ រដូវ​កាល​នេះ​ កីឡាករ​រូប​នេះ​បាន​ជួយ​ PSG ​ ​ទាំង​លីក​កំពូល​បារាំង​ និង​ក្របខ័ណ្ឌ UEFA Champions League ។

    ៧. Iker Casillas

    7


    Casillas ​ជា​អ្នក​ចាំ​ទី​ចាស់​វស្សា​របស់​ Real Madrid ​ព្រោះ​រូប​គេ​លេង​នៅ​ទីនេះ​តាំង​ពី​តូច​មក​ម៉្លេះ។ ទន្ទឹម​នឹង​នេះ​ដែរ បុរស​វ័យ​៣៣​ឆ្នាំ​រូប​នេះ​បាន​បង្ហាញ​ខ្លួន​ឱ្យ​ Real ​៧០០​ប្រកួត​មក​ហើយ​ និង​១៦០​ប្រកួត​ផង​ដែរ​នៅ​ជម្រើស​ជាតិ​អេស្ប៉ាញ។ ក្នុង​ឆ្នាំ​២០១៤​នេះ​ Casillas ​បាន​ជួយ​ស្ដេច​ស​លើក​ពាន​ Champions League , UEFA Super Cup ​និង​ Copa del Rey ​ផង​ដែរ។

    ៦. Hugo Lloris


    6

    Lloris ​ជា​អ្នក​ចាំ​ទី​របស់​ក្រុម​ Tottenham Hotspur។ រូប​គេ​បាន​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​នា​ក្នុង​ឆ្នាំ​នេះ​ ពោល​គឺ​អាច​ជួយ​ក្រុម​នៅ​ Europa League ​បាន​ច្រើន។

    ៥. Gianluigi Buffon

    5


    Buffon ​លេង​ឱ្យ​ Juventus ​អស់​ពេល​១៣​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​បុរស​វ័យ​៣៦​ឆ្នាំ​រូប​នេះ​នៅ​តែ​មាន​សមត្ថភាព​ដដែល​ទោះ​ជា​វ័យ​រាង ​ជ្រេ​បន្តិច​ក៏​ដោយ។ បើ​គិត​ត្រឹម​ពេល​នេះ​ Buffon ​បង្ហាញ​ខ្លួន​ឱ្យ​ក្រុម​​សេះ​បង្កង់​បាន​៧២៧​ប្រកួត​ និង​ជម្រើស​ជាតិ​អ៊ីតាលី​បាន​១៤៦​ប្រកួត។

    ៤. Joe Hart

    4


    Joe Hart ​រដូវ​កាល​នេះ​បាន​បង្ហាញ​សមត្ថភាព​ខ្លាំង​មែន ពោល​គឺ​អាច​ជួយ​ Man City ​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៅ​ Champions League ​និង​បន្ត​ប្រដេញ Chelsea នៅ Premier League។ មិន​ត្រឹម​តែ​លេង​ល្អ​ឱ្យ​ Manchester City ​ទេ សូម្បី​នៅ​ជម្រើស​ជាតិ​អង់គ្លេស​ក៏​បុរស​វ័យ​២៧​ឆ្នាំ​រូប​នេះ​មាន​ទម្រង់​ លេង​ល្អ​ដែរ។

    ៣ . Thibaut Courtois


    Thibaut Courtois ឡើង​ជើង​ខ្លាំង​ណាស់​រដូវ​កាល​នេះ​ បន្ទាប់​ពី ជាប់​ឈ្មោះ​ជា​ដៃ​ទី​មួយ​នៅ​ Chelsea ​មក។ មិន​ត្រឹម​តែ​លេង​ល្អ​នៅ​ទឹក​ដី​អង់គ្លេស​ទេ សូម្បី​នៅ​ជម្រើស​ជាតិ​បែលហ្សិក​ក៏​កីឡាករ​វ័យ​២២​ឆ្នាំ​រូប​នេះ​បង្ហាញ​ សមត្ថភាព​មិន​ធម្មតា​ដែរ។ ហើយ​ថ្មី​ៗ​នេះ​ Courtois  ​ក៏​ទទួល​បាន​ពាន​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ប្រទេស​បែលហ្សិក​ផង​ដែរ។

    ២. David de Gea

    2


    De Gea ​ត្បិត​តែ​មិន​ទាន់​ជាប់​ជា​ដៃ​ទី​មួយ​នៅ​ជម្រើស​ជាតិ​អេស្ប៉ាញ​ជាក់លាក់​ ក្ដី ប៉ុន្តែ​រូប​គេ​បង្ហាញ​សមត្ថភាព​គួរ​ឱ្យ​កត់​សម្គាល់​ខ្លាំង​ណាស់​នា​រដូវ​ កាល​នេះ​នៅ​ Manchester United ពោល​គឺ​រូប​គេ​ជួយ​សង្គ្រោះ​បាល់​រាល់​ប្រកួត​តែ​ម្ដង ជាក់ស្ដែង​ដូច​ប្រកួត​ជាមួយ Liverpool ​អីចឹង។

    ១. Manual Neuer

    1F65038800000578-2874695-image-a-8_1418661991145

    Neuer ​ឆ្នាំ​នេះ​អាច​ថា​ជា​ឆ្នាំ​របស់​គេ​ក៏​ថា​បាន​ ព្រោះ​ពាន​រង្វាន់​ធំ​ជា​ច្រើន​សុទ្ធ​តែ​មាន​ឈ្មោះ​គេ​ចូល​រួម​ដណ្ដើម​ទាំង​ អស់​ ដូចជា​ពាន Ballon d’Or , FIFPro World XI ​និង​ពាន​អ្នក​ចាំ​ទី​ល្អ​ជាង​គេ​ជា​ដើម។

    យ៉ាង​ណា​មិញ​នេះ​គ្រាន់​តែ​ជា​ចាត់​ថ្នាក់​របស់​គេហទំព័រ Dailymail ប៉ុណ្ណោះ​។ សម្រាប់​ប្រិយមិត្ត​វិញ គិត​ថា​ការ​ចាត់​ថ្នាក់​នេះ​ត្រូវ​ប៉ុន្មាន​ភាគរយ​ដែរ?
    • Blogger Comments
    • Facebook Comments
    Item Reviewed: មែន​អត់ Neuer លេខ​១, De Gea លេខ២, Courtois លេខ៣? Rating: 5 Reviewed By: Unknown
    Scroll to Top