• ព័ត៌មានថ្មី

    Monday, December 22, 2014

    Stoke City ​អាច​ទប់​ Chelsea ​បាន​អត់​យប់​នេះ?

    ការ​ប្រកួត​ក្របខ័ណ្ឌ Barclays Premier League ​នៅ​សល់​មួយ​គូ​ទៀត​ដែរ​នៅ​យប់​នេះ​ គឺ Stoke City ​ត្រូវ​បើក​ទ្វា​រ​ផ្ទះ​ទទួល​ស្វាគមន៍​ក្រុម​តោ​ខៀវ Chelsea ​នៅ​ម៉ោង​៣:០០​ទៀប​​ភ្លឺ។ ចាំ​មើល​ក្រុម​លោក Jose Mourinho ​អាច​រក​បាន​៣​ពិន្ទុ​ទៀត​ឬ​អត់?


    សម្ដី​អ្នក​ចាត់​ការ​ក្រុម​ទាំង​ពីរ

    Mark Hughes


    លោក Mark Hughes ​អ្នក​ចាត់​ការ​ក្រុម​ Stoke ​បាន​និយាយ​ដោយ​​ថា៖ “ក្រុម​ទាំង​មូល​កំពុង​តែ​មាន​បញ្ហា​រឿង​កីឡាករ​របួស​បន្តិច​បន្តួច ​ប៉ុន្តែ​នេះ​មិន​មែន​ជា​រឿង​ដែល​យើង​ត្រូវ​ខ្វល់ខ្វាយ​ពេក​នោះ​ទេ។ ការ​ដែល​បាន​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​គឺ​យើង​ត្រូវ​តែ​មាន​មោទនភាព​ទោះ​ជា ​ឈ្នះ​ឬ​ចាញ់​ក៏​ដោយ។ ប៉ុន្តែ​បើ​យើង​អាច​ឈ្នះ​វិញ​គឺ​ជា​រឿង​ល្អ​ខ្លាំង​ណាស់​នា​យប់​នេះ​ព្រោះ​ ជា​ប្រកួត​ក្នុង​​ទឹក​​​ដី​”។

    733472_heroa

    ដោយ​ឡែក​លោក Jose Mourinho ​វិញ​ក៏​បាន​និយាយ​ដែរ​ថា៖ “ប្រកួត​នេះ​យើង​ត្រូវ​តែ​ឈ្នះ​ជា​ដាច់​ខាត​ ព្រោះ​៣​ពិន្ទុ​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ក្រុម​ទាំង​មូល​ដើម្បី​ឈរ​នៅ​ កំពូល​តារាង​បាន។ Stoke ​ជា​ក្រុម​មិន​សូវជា​​ខ្លាំង​នោះ​ទេ ដូច្នេះ​យើង​មិន​មាន​អ្វី​ត្រូវ​បារម្ភ​ឡើយ។ ណាមួយ​​យើង​ក៏​មិន​មាន​បញ្ហា​រឿង​កីឡាករ​របួស​អី​ដែរ និយាយ​ឱ្យ​ខ្លី​ទៅ​គឺ​ពេញ​ជើង​តែ​ម្ដង”។

    ជើង​កីឡាករ​ក្រុម​ទាំង​ពីរ
    1015485634
    ម្ចាស់​ផ្ទះ​នឹង​ត្រូវ​អវត្តមាន​កីឡាករ​រហូត​ដល់​ទៅ​៤​នាក់​គឺ Peter Odermwingie , Victor Moses , Steve Sidwell និង​ Marc Muniesa ដោយ​សារ​របួស​ទាំង​អស់ ។ ចំណែក​ Bojan ​និង Stephan Ireland ​វិញ​មិន​ទាន់​ច្បាស់​ថា​អាច​ចូល​លេង​បាន​ឬ​អត់​ទេ​​ដោយ​សារ​ទើប​តែ​ជា​ពី​ របួស។ ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​របស់​ Stoke City ​អាច​ជា Begovic , Bardsley , Shawcross , Wilson , Pieters , Cameron , N’Zonzi , Diouf , Bojan , Walters ​និង​ Crouch ។

    23E8A05B00000578-2874952-image-a-20_1418995855366


    ងាក​មក​ខាង​លោក Mourinho ​វិញ​មាន​កីឡាករ​អវត្តមាន​តែ​២​នាក់​គត់​នា​យប់​នេះ​គឺ Nathan Ake ​និង​ Kurt Zouma ។ ចំណែក​ឯ​ Didier Drogba ​និង​ Thibaut Courtois ​អាច​ចូល​លេង​វិញ​បាន​ទាំង​អស់។ ដូច្នេះ​ជម្រើស​១១​នាក់​របស់​តោ​ខៀវ​យប់​នេះ​អាច​ជា Courtois , Luis , Terry , Cahill , Ivanovic , Fabregas , Matic , Hazard , Oscar , Willian ​និង Costa ។

    ប្រវត្តិ​ជួប​គ្នា

    បើ​គិត​ត្រួស​ៗ​ទៅ​ក្រុម​ទាំង​ពីរ​ធ្លាប់​បាន​ជួប​គ្នា​៦៨​ដង​មក​ហើយ ​ដែល​ក្នុង​នោះ​ Stoke City ​ឈ្នះ​២០​ដង​ ស្មើ​១៥​ និង​ចាញ់​៣៣​ដង។ បើ​និយាយ​តែ​១២​ប្រកួត​នៅ​ Premier League ​វិញ​ Stoke City ​ឈ្នះ​ Chelsea ​តែ​មួយ​ប្រកួត​គត់។ ហើយ​រដូវ​កាល​នេះ​ដែរ ម្ចាស់​ផ្ទះ​ Stoke ​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​១៣​ខណៈ​ដែល​ Chelsea ​វិញ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​មួយ​កំពូល​តារាង​ស្រប​ពេល​ដែល​ក្រុម​ទាំង​ពីរ ​នៅ​មាន​មួយ​ប្រកួត​យប់​នេះ​ទៀត។
    • Blogger Comments
    • Facebook Comments
    Item Reviewed: Stoke City ​អាច​ទប់​ Chelsea ​បាន​អត់​យប់​នេះ? Rating: 5 Reviewed By: Unknown
    Scroll to Top