• ព័ត៌មានថ្មី

    Tuesday, December 2, 2014

    ចង់​បាន​សុដន់​ស្អាត​មិន​បាច់​វះ​កាត់ សាក​វិធី​ងាយៗ​៩នេះ

    ដើមទ្រូង​ គឺជា​ផ្នែកដ៏​សំខាន់​បំផុត​មួយ​​របស់​​សុភាពនារី។ ប៉ុន្តែ​មាន​រឿង​ជាច្រើន ​ធ្វើ​ឲ្យ​ប្រិយមិត្ត​ជា​នារី​​មិន​សប្បាយ​ចិត្ត​​ ​ដូចជា ដើមទ្រូង​តូច ឬ​យារ​ធ្លាក់​​ជា​ដើម។ ប្រសិន​បើ​ជួប​បញ្ហា​ទាំង​នោះ សាក​​ធ្វើ​តាម​វិធី​៩ងាយៗ​​យ៉ាង​ខាង​ក្រោម ​នឹង​​​​​អាចធ្វើ​ឲ្យ​ដើមទ្រូង​មើល​ទៅ​​ស្អាត​ជាង​ធម្មតា៖

    How_to_get_nicer_boobs

    ១. គេង​​ផ្ងារ

    សូម​ព្យាយាម​គេង​ឱ្យ​បាន​ញឹកញាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដោយ​គេង​ផ្ងារ​ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​ស្នាម​ជ្រួញ​នៅ​លើ​សុដន់។

    ២. ម៉ាស្សា

    ម៉ាស្សា​សុដន់​របស់​អ្នក​ជា​ទៀងទាត់​អាច​ជួយ​បង្កើន​ទំហំ​ពួកវា និង មើល​ទៅ​គួរឲ្យ​ទាក់ទាញ។ កុំ​ខ្មាសអៀន​និង​សាកល្បង​ធ្វើ​វា ហើយ​អ្នក​អាច​ម៉ាស្សា​សុដន់​បន្ទាប់​ពី​ងូតទឹក​រួច។

    ៣. បន្ថែម​សំណើម

    បន្ថែម​សំណើម​ដល់​ស្បែក​សុដន់​ឲ្យ​បាន​ទៀងទាត់ បន្ទាប់​ពី​អ្នក​បាន​ងូតទឹក​ជា​រៀងរាល់ថ្ងៃ​នឹង​ជួយ​រក្សា​ពួកវា​ឲ្យ​ទន់ និង ស្បែក​ភ្លឺរលោង។

    ៤. ធ្វើ​ឲ្យ​ចរន្ត​ឈាម​ដើរ​ស្រួល

    វិធី​ដ៏​ល្អ​បំផុត​ដើម្បី​រក្សា​សុដន់​ឲ្យ​រឹងមាំ​ និង​មើល​ទៅ​ស្អាត​នោះ ​គឺ​ប្រើ​ទឹក​ក្ដៅ​ រួច​សឹម​ប្រើ​​​ទឹក​ត្រជាក់ នៅ​ពេល​ងូត​ទឹក។

    ៥. អាវ​ទ្រនាប់​លើក​សុដន់ (ប៉ុង)

    ជា​ការពិត​ណាស់​អ្នក​រាល់​គ្នា​បាន​ដឹង​ហើយ​ថា​អំណាច​របស់​អាវ​ក្នុង​កល់​ប៉ុង​ ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ល្អឥតខ្ចោះ។ ប្រសិនបើ​អ្នក​ចង់ឲ្យ​អ្នក​ដទៃ​សម្លឹង​មើល​អស្ចារ្យ​នោះ​គួរតែ​ ពាក់​អាវទ្រនាប់​ដែល​កល់​ប៉ុង​ដើម្បី​មើល​ទៅ​ឲ្យ​រឹតតែ​ស្រស់​ស្អាត។

    ៦.ពាក់​អាវ​ទ្រនាប់​​​ត្រឹមត្រូវ

    ស្ត្រី​ភាគច្រើន​ពាក់​អាវ​ទ្រនាប់​ខុស​ ហើយ​លទ្ធផល​មើល​ទៅ​សុដន់​មិន​ស្អាត​នោះ​ទេ។ សូម​ប្រាកដ​ថា​អ្នក​បាន​សាកល្បង​អាវទ្រនាប់​ទាំងអស់​នៅ​ផ្ទះ​ដើម្បី​ដឹង​ថា​មួយ​ណា​ល្អ​បំផុត​សម្រាប់​អ្នក។ អាវ​ក្នុង​ដែល​ត្រឹមត្រូវ​គឺ​មាន​ផាសុកភាព ​និង​ផ្ដល់​ឲ្យ​សុដន់​របស់​អ្នក​រូបរាង​ល្អឥតខ្ចោះ។



    ៧. រក្សា​ខ្នង​ឲ្យ​នៅ​ត្រង់

    មាន​ការ​កត់សម្គាល់​ទៅ​ស្ត្រី​ភាគច្រើន​មិន​បាន​រក្សា​ខ្នង​របស់​ពួកគេ​ឲ្យ​ត្រង់​នោះ​ទេ ហើយ​ជា​លទ្ធផល​មិន​ត្រឹម​តែ​ឥរិយាបថ​ដ៏​គួរឲ្យ​ខ្លាច​ប៉ុណ្ណោះ​ទេ តែ​សុដន់​ក៏​មិន​ស្អាត​ដែរ។

    ៨. ធ្វើ​លំហាត់​ប្រាណ

    ការ​ធ្វើ​លំហាត់​ប្រាណ​អាច​ជួយ​រក្សា​សុដន់ និង ធ្វើ​ឲ្យ​រូបរាង​របស់​អ្នក​ស្រស់​ស្អាត។ សូម​ប្រាកដ​ថា​អ្នក​បាន​បញ្ចូល​ពួកវា​ក្នុង​ទម្រង់​សាកល្បង​ប្រចាំថ្ងៃ ឬ សូម្បី​តែ​ធ្វើ​វា​ប្រចាំ​សប្ដាហ៍​នឹង​សម្គាល់​ឃើញ​ភាព​ខុស​គ្នា​មុន​និង​ក្រោយ​ការ​ហាត់ប្រាណ។

    ៩. បើ​មាន​សុដន់​ធំ (ទំហំ C ឬ D) ចូរ​ប្រើ​អាវ​ទ្រនាប់​ប្រភេទ​កីឡា

    ប្រសិនបើ​អ្នក​មាន​ទំហំ​ធំ​ជាង B ដែល​មាន​ន័យថា​អាច C ឬ D អ្នក​គួរ​តែ​ពាក់​អាវទ្រនាប់​កីឡា ឬ​អាវទ្រនាប់​ដែល​ទន់ ពេល​នៅ​ផ្ទះ​ដើម្បី​ជៀសវាង​កុំ​ឲ្យ​​សុដន់យារ។ ប៉ុន្តែ​រឹតតែ​ប្រសើរ​ទៀត​នោះ​ពេល​អ្នក​យក​វា​ចេញ​ខណៈ​កំពុង​គេង។
    • Blogger Comments
    • Facebook Comments
    Item Reviewed: ចង់​បាន​សុដន់​ស្អាត​មិន​បាច់​វះ​កាត់ សាក​វិធី​ងាយៗ​៩នេះ Rating: 5 Reviewed By: Unknown
    Scroll to Top