• ព័ត៌មានថ្មី

    Tuesday, December 2, 2014

    វិភាគ​ជើង​ ទាយ​លទ្ធផល​ Man Utd​ vs ​Stoke យប់​នេះ


    ​​​ម៉ោង​២:៤៥​នាទី​រំលង​អាធ្រាត្រ​យប់​នេះ​ ក្រុម​បិសាចក្រហម Manchester United​ នឹង​បើក​ទ្វារ​កីឡដ្ឋាន Old Trafford ទទួល​​ភ្ញៀវ ​Stoke City ​នា​សប្ដាហ៍​ទី ១៤ នៃ​ Premier League។​ តើ​​ក្រុម​ម្ចាស់​ផ្ទះ​អាច​យក​​៣ពិន្ទុ​ពី​ក្រុម​ភ្ញៀវ​បាន​ដែរ​ឬ​ទេ?

    សម្ដី​អ្នក​ចាត់​ការ​ទាំង​ពីរ៖

    កាសែត​ Manchester Evening News​ បាន​ស្រង់​សម្ដី​លោក​ Luis van Gaal​ ក្រោយ​បិសាច​ក្រហម​ឈ្នះ Hull City ​កាល​ពី​ថ្ងៃ​សៅរ៍​ថា៖”​ការ​យក​ឈ្នះ​ Hull City​ ៣-០ ​ថ្ងៃ​នេះ​មាន​សារសំខាន់​ណាស់​សម្រាប់​ក្រុម​យើង​មក​កៀក​នឹង​ក្រុម​​ខ្លាំង​នៅ​កំពូល​តារាង។ ​ពេល​ប៉ះ ​Stoke City​ នៅ​​យប់​ថ្ងៃ​អង្គារ ​​កីឡាករ​យើង​នឹង​កាន់​តែ​មាន​កម្លាំង​ចិត្ត​យក​ឈ្នះ​បន្ថែម​ទៀត។​ យើង​នឹង​យក​ឈ្នះ​ Stoke​ ឲ្យ​ដូច​អ្វី​ដែល​យើង​បំបាក់​ Hull អញ្ចឹង​ដែរ”។


    ជំនួប​រវាង​ក្រុម​ទាំង​២នា​ពេល​កន្លង​មក

    ឯ​លោក​ Mark Hughes​ វិញ​បាន​និយាយ​ថា៖ “យើង​បាន​ចាញ់​ Liverpool ​នៅ​ចុង​ម៉ោង​ដោយ​សារ​ការ​ធ្វេស​ប្រហែស​របស់​ក្រុម។ ​យប់​នេះ​ខ្ញុំ​មិន​ចង់​ឲ្យ​ក្រុម​ចាញ់​ម្ដងទៀត​ទេ ​ហើយ​យើង​នឹង​ស្ដារ​មុខមាត់​ឡើង​វិញ។ ​ឥឡូវ ​Man Utd ​ឡើង​ជើង​គួរ​ឲ្យ​កត់សម្គាល់​ តែ​យើង​នឹង​យក​ឈ្នះ​ឲ្យ​បាន”។​

    ព័ត៌មាន​ក្រុម​ទាំង​ពីរ៖​
    Man Utd​ ជួប​ Stoke​ City ៦​ដង​ចុងក្រោយ​ក្នុង​គ្រប់​កម្មវិធី​ប្រកួត ​ឈ្នះ​ទាំង​៦​ដង។​ Stoke ​ឈ្នះ​ Man Utd​ ចុង​ក្រោយ​នៅ​ឆ្នាំ​១៩៨៤។​ Man Utd ​កំពុង​ឈរ​លេខ​រៀង​ទី​៤​ដដែល​ដោយ​មាន​ ២២​ពិន្ទុ​ក្នុង​ដៃ​ ឯ​Stoke​ វិញ​ឈរ​លេខ​រៀង​ទី​១២​ និង​មាន​១៥​ពិន្ទុ។ លទ្ធផល​៥ប្រកួត​ចុង​ក្រោយ​នៃ​ក្រុម​ទាំង​២ បិសាច​ឈ្នះ​៣ ស្មើ១ ចាញ់១ ឯ Stoke ឈ្នះ១ ស្មើ១ និង​ចាញ់៣។

    stoke
    លទ្ធផល​ប៉ះ​គ្នា​៦ដង​ចុង​ក្រោយ

    ជើង​កីឡាករ៖​

    ប្រធាន​ក្រុម​ Wayne Rooney ​ដែល​ឈឺ​ជង្គង់​តិច​តួច​ ពេល​ប៉ះ​ទង្គិច​គ្នា​​ក្នុង​ជំនួប​ទល់​នឹង​ Hull​ ប្រហែល​ជា​អាច​លេង​បាន​ តែ ​Angel Di Maria ​មិន​អាច​លេង​បាន​ទេ​ដោយ​សារ​របួស​សរសៃពួរ។ ​James Wilson ​និង​ Rafael da Silva ​ត្រៀម​ខ្លួន​ជួយ​ក្រុម​រួច​ហើយ ​រីឯJonny Evans ​លេង​​នៅ​យប់​នេះ​បាន ​​តែ​ Phil Jones, Luke Shaw និង​ Daley Blind​ នឹង​បន្ត​អវត្តមាន។​

    ខាង ​Stoke ​វិញ​នឹង​អវត្តមាន​ Steve Sidwell​ និង​ Glenn Whelan ​ដោយ​សារ​របួស​ពេល​ប្រកួត​ចាញ់​ Liverpool ​កាល​ពី​ថ្ងៃ​សៅរ៍។

    dimaria
    Di Maria នឹង​អវត្តមាន​ដោយ​សារ​របួស
    stoke
    Steve Sidwell (ខៀវ) របស់ Stoke នឹង​ត្រូវ​អវត្តមាន​ដល់​៦សប្ដាហ៍​ដោយ​សារ​របួស​​ជង្គង់​ពេល​ប៉ះ Liverpool

    ជម្រើស​ដំបូង​របស់​ Man Utd អាច​​​មាន​ដូច​ជា៖​ De Gea, Young, Rojo, Smilling, Valencia, Mata, Carrick, Fellaini, Rooney, Persie, Falcao។

    ជម្រើស​ដំបូង​របស់​ Stoke ​អាច​មាន​ដូច​ជា៖​ Begovic; Bardsley, Shawcross, Wilson, Pieters; Cameron, N’Zonzi; Walters, Bojan, Diouf; Crouch ។

    ព្យាករណ៍​របស់​គេហទំព័រ​វិភាគ​កីឡាករ​ផ្សេងៗ៖
    Sportmole​ ៖​ Man Utd ៣-០ Stoke
    Whoscored​ ៖​ Man Utd ២-០ Stoke
    Soccerlens ៖​ Man Utd ២-០ Stoke
    Goal ៖ Man Utd ៣-១​ Stoke
    ibtimes​ ៖​ Man Utd ២-០ Stoke

    ព្យាករណ៍​របស់ Sabay៖​ Man Utd ៣-១​ Stoke City។​ ចុះ​ប្រិយមិត្ត​វិញ​ទស្សន៍ទាយ​លទ្ធផល​គូ​នេះ​យ៉ាងណា​ដែរ?

    គូ​ប្រកួត​ទាំង​អស់​យប់​នេះ៖
    league
    • Blogger Comments
    • Facebook Comments
    Item Reviewed: វិភាគ​ជើង​ ទាយ​លទ្ធផល​ Man Utd​ vs ​Stoke យប់​នេះ Rating: 5 Reviewed By: Unknown
    Scroll to Top