• ព័ត៌មានថ្មី

    Sunday, December 21, 2014

    ថៃ លើក​ពាន Suzuki Cup 2014 ក្រោយ​ធ្វើ​ឱ្យ​ម៉ាឡេស៊ី យំ​មិន​ចេញ​​ក្នុង​ផ្ទះ​ខ្លួន

    ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ថៃ បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់​ធំ​ប្រចាំ​តំបន់​អាស៊ាន AFF Suzuki Cup 2014 ទោះ​បីជា​ចាញ់​​ក្រុម​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី ក្នុង​ជើង​ទី២ ដោយ​លទ្ធផល ៣ ទល់ ២ នៅ​យប់​ថ្ងៃ​ទី ២០ ធ្នូ ឆ្នាំ ២០១៤ នេះ​លើ​វាល​ស្មៅ​កីឡដ្ឋាន Stadium Shah Alam ក៏​ដោយ។



    ក្រុម​ថៃ​លើក​ពាន AFF Suzuki Cup 2014

    ជើង​ទី២ នេះ​ម៉ាឡេស៊ី បាន​​រក​គ្រាប់​បាល់​នាំ​មុខ​រហូត​ដល់ ៣ គ្រាប់​ពោល​គឺ​ Rahim ទាត់​បាល់​ពីន័យ ១១ ម៉ែត្រ​នៅ​នាទី​ទី៨. Mahayuddin រក​គ្រាប់​បាន​ទី២ ឱ្យ​ក្រុម​នៅ​ចុង​តង់​ទី២ នា​នាទី ៤៥ + ២ នាទី។ Rahim រក​គ្រាប់​បាល់​​បន្ថែម ១ គ្រាប់​ទៀត​នៅ​នាទី ៥៧ ប៉ុន្ដែ​ជា​អកុសល​ក្រុម​ថៃ រក​គ្រាប់​បាល់​បាន ២ គ្រាន់​វិញ​នៅ​នាទី​ទី ៨២ ដោយ​កីឡាករ Chappuis និង Songkrasin មាន​រហស្សនាម​ថា Messi J ​នៅ​នាទី ៨៦។ សរុប​លទ្ធផល​ទាំង ២ ជើង ថៃ​ឈ្នះ​ម៉ាឡេស៊ី ៤ ទល់ ៣។
    • Blogger Comments
    • Facebook Comments
    Item Reviewed: ថៃ លើក​ពាន Suzuki Cup 2014 ក្រោយ​ធ្វើ​ឱ្យ​ម៉ាឡេស៊ី យំ​មិន​ចេញ​​ក្នុង​ផ្ទះ​ខ្លួន Rating: 5 Reviewed By: Unknown
    Scroll to Top