• ព័ត៌មានថ្មី

    Wednesday, December 17, 2014

    Barca ​ស៊ី ​៨-១​ ស្រួល​ៗ​ ស្រប​ពេល​ Chelsea ក៏​មិន​អន់ ​៣-១​

    Barcelona ​បាន​បំបាក់​ក្រុម​​លីក​លំដាប់​ទី​៣​ Huesca ​​ឱ្យ​ងើប​មុខ​មិន​រួច​​ដល់​ទៅ​៨-១ ក្នុង​ជើង​ទី​២ នៃ​ពាន​ Copa del Rey របស់​អេស្ប៉ាញ ខណៈ​​នៅ​​ពាន Capital One Cup របស់​អង់គ្លេស​ឯណោះ​វិញ ក្រុម​​តោ​ខៀវ​ Chelsea បាន​ទៅ​​បំបាក់​ក្រុម​លីក​លំដាប់​ទី​២​​​ Derby County ​ដល់​ក្នុង​​ផ្ទះ​ ៣-១។


    កាល​ពី​ជើង​ទី​មួយ​  Barca ​បាន​ទៅ​ស៊ី​ដល់​ដី​ Huesca ​៤-០​ ទៅ​ហើយ​ ប៉ុន្តែ​ក្រុម​អ្នក​មាន​បុណ្យ​មួយ​នេះ ​ហាក់​មិន​ប្រណី​ដល់​ក្រុម​​ទើប​ឡើង​ជើង​នេះ​ឡើយ​ក្នុង​ជើង​ទី​២​យប់​មិញ​ នេះ។ ៨​គ្រាប់​​​របស់​ក្រុម​នេះ ធ្វើ​បាន​ដោយ​ Pedro ​៣​គ្រាប់​នៅ​នាទី​​២០, ២៦ ​និង​៤៣, Sergi Roberto ​​​នៅ​នាទី​​​២៩, Iniesta  ​នាទី​​៣៩ , Adriano Correia ​​នាទី​៦៨​, Adama Traore ​​នាទី​​​៧៨​ និង​ Sandro Ramirez ​​​នាទី​​​៨៣។ ចំណែក​មួយ​គ្រាប់​លួង​ចិត្ត​របស់​ក្រុម​ភ្ញៀវ​ធ្វើ​បាន​នៅ​នាទី​​៨៦​ដោយ​ កីឡាករ​ Carlos Moreno ។

    ក្នុង​ការ​ប្រកួត​នេះ​ដែរ ​លោក Enrique ​មិន​បាន​ដាក់​ Messi , Neymar ​និង​ Suarez ​ចូល​លេង​​នោះ​ទេ។ ​ជ័យជម្នះ​នេះ​មាន​ន័យថា​ Barcelona ​បាន​កក់​កៅអី​នៅ​​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​រួច​ហើយ។

    241A963000000578-2876481-image-a-3_1418769351871

    241AC4B200000578-2876481-image-a-1_1418768754265

    241AC4CA00000578-2876481-image-a-5_1418769364982

    241AEC3100000578-2876481-image-a-18_1418770749540


    ងាក​មក​អង់គ្លេស​ឯ​ណេះ​វិញ​ តោ​ខៀវ Chelsea ​នៅ​តែ​បន្ត​ខ្លាំង​ដដែល​ ពោល​គឺ​ទៅ​លត់​​ Derby County ​៣-១​ ដោយ​កីឡាករ Hazard ​នៅ​នាទី​​២៣ , Filipe Luis ​នៅ​នាទី​​៥៦​ និង​ Schurrle ​នាទី​​៨២។ ដោយ​ឡែក​ម្ចាស់​ផ្ទះ​វិញ​បាន​មួយ​គ្រាប់​លួង​ចិត្ត​អ្នក​គាំទ្រ​ខ្លួន​ដែរ​ នៅ​នាទី​ទី​៧១​ដោយ​កីឡាករ Bryson ។ ជ័យជម្នះ​នេះ ធ្វើ​ឲ្យ Chelsea ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ៕

    241A75AB00000578-2876486-image-a-57_1418764826064

    241A4A2F00000578-2876486-image-a-17_1418761052290

    241A803400000578-2876486-image-a-37_1418764355204

    241AA72200000578-2876486-image-m-84_1418766884068

    chel
    • Blogger Comments
    • Facebook Comments
    Item Reviewed: Barca ​ស៊ី ​៨-១​ ស្រួល​ៗ​ ស្រប​ពេល​ Chelsea ក៏​មិន​អន់ ​៣-១​ Rating: 5 Reviewed By: Unknown
    Scroll to Top