• ព័ត៌មានថ្មី

    Thursday, December 11, 2014

    តើ​ក្រុម​ណា​ប៉ះ​ក្រុម​ណា វគ្គ​១៦​ក្រុម​ចុង​ក្រោយ UCL?

    ក្រុម​​ដែល​អាច​ឡើង​បន្ត​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៅ UEFA​ Champions League​ បាន​រក​ឃើញ​អស់​ហើយ​ ក្រោយ​ការ​ប្រកួត​យប់​ថ្ងៃ​អង្គារ និង​យប់​មិញ​នេះ។ ​ការ​ចាប់​​ឆ្នោត​ជ្រើសរើស​គូ​ប្រកួត​​ ​នឹង​​ធ្វើ​ឡើង​​នា​ថ្ងៃ​ចន្ទ ទី​១៥ ​ខែ​ធ្នូ​នៅ​ទីក្រុង​ Nyon​ ប្រទេស​ស្វីស។​ ប្រិយមិត្ត​សាក​ទាយ​ល​មើល៍ ថា​តើ​ក្រុម​ណា ប៉ះ​ក្រុម​ណា? មើល​ចំណុច​ខាង​ក្រោម​នេះ ប្រិយមិត្ត​ទំនង​ជា​អាច​ទាយ​ត្រូវ​បាន​ខ្លះ?


    ​ក្រុម​ទាំង​អស់​នឹង​ត្រូវ​បែង​ចែក​ជា​ពីរ​ pot ដោយ​ Pot ទី​១ គឺ​ក្រុម​ដែល​បាន​លេខ​១​ក្នុង​ពូល ឯ​មួយ​ទៀត គឺ​ក្រុម​ដែល​បាន​លេខ​២​ក្នុង​ពូល បាន​ន័យ​ថា​ក្រុម​លេខ​១ មិន​អាច​ប៉ះ​ក្រុម​លេខ​១​ដូច​គ្នា​នោះ​ទេ។

    មួយ​វិញ​ទៀត ក្រុម​នៅ​ក្នុង​ពូល​ជាមួយ​គ្នា​ មិន​អាច​ជួប​គ្នា​បាន​ទេ បាន​ន័យ​ថា ក្រុម​លេខ​១​ពូល​ A មិន​អាច​ប៉ះ​ក្រុម​លេខ​២ ពូល A នោះ​ឡើយ។

    ចំណុច​ទី៣ គឺ​ក្រុម​នីមួយៗ មិន​អាច​ប៉ះ​ក្រុម​មក​ពី​ប្រទេស​ជាមួយ​គ្នា​នោះ​ទេ។ ឧទាហរណ៍ Chelsea មិន​អាច​ប៉ះ Manchester City បាន​នោះ​ឡើយ ដោយ​សារ​ក្រុម​ទាំង​២​មក​ពី​អង់គ្លេស​ដូច​គ្នា។

    តោះ! មុន​នឹង​ទាយ សូម​មើល​ជម្រើស​ខាង​ក្រោម​នេះ ថា​តើ​ក្រុម​ណា​អាច​ជួប​ក្រុម​ណា​ខ្លះ?

    សម្រាប់​ក្រុម​លេខ​១​ក្នុង​ពូល៖

    Real Madrid​ អាចជួប​ Juventus, Leverkusen, Arsenal, Manchester City, PSG, Schalke និង Shakhtar Donetsk។

    Atletico Madrid​ អាច​ជួប Basel, Leverkusen, Arsenal, Manchester City, PSG, Schalke និង Shakhtar Donetsk។

    Barcelona អាច​ជួប Juventus, Basel, Leverkusen, Arsenal, Manchester City, Schalke និង Shaktar Donetsk។

    AS Monaco អាច​ជួប Juventus, Basel, Arsenal, Manchester City, Schalke និង Shakhtar Donetsk។

    Dortmund អាច​ជួប Juventus, Basel, Manchester City, PSG និង Shaktar Donetsk។

    Bayern Munich អាច​ជួប Juventus, Basel, Arsenal, PSG និង Shaktar Donetsk។

    Chelsea អាច​ជួប Juventus, Basel, Leverkusen, PSG និង Shaktar Donetsk។

    FC Porto អាច​ជួប Juventus, Basel, Leverkusen, Arsenal, Manchester City, PSG និង Schalke។

    ucl1

    សម្រាប់​ក្រុម​លេខ​២​ ក្នុង​ពូល៖

    Juventus អាច​ជួប Real Madrid, Monaco, Dortmund, Bayern Munich, Barcelona, Chelsea និង Porto។

    Basel អាច​ជួប អាច​ជួប Atletico Madrid, Monaco, Dortmund, Bayern Munich, Barcelona, Chelsea និង Porto។

    Leverkusen អាច​ជួប Atletico Madrid, Real Madrid, Barcelona, Chelsea, និង Porto។

    Arsenal អាច​ជួប Atletico Madrid, Real Madrid, Monaco, Bayern Munich, Barcelona និង Porto។

    Manchester City អាច​ជួប Atletico Madrid, Real Madrid, Monaco, Dortmund, Barcelona និង Porto។

    PSG អាច​ជួប Atletico Modrid, Real Madrid, Dortmund, Bayern Munich, Chelsea និង Porto។

    Schalke អាច​ជួប Atletico Madrid, Real Madrid, Monaco, Barcelona និង Porto។

    Shakhtar Donetsk អាច​ជួប Atletico Madrid, Real Madrid, Monaco, Dortmund, Bayern Munich, Barcelona និង Chelsea។

    ​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១៧/១៨ និង​ថ្ងៃ ២៥/២៦ ខែ​កុម្ភៈ (ជើង​ទី​១ ក្រុម​លេខ​១​ក្នុង​ពូល ជា​ក្រុម​ភ្ញៀវ) និង​ជើង​ទី​២ នៅ​ថ្ងៃ​ទី​១០/១១ និង​ ១៧/១៨ ខែ​មីនា ឆ្នាំ​២០១៥៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: តើ​ក្រុម​ណា​ប៉ះ​ក្រុម​ណា វគ្គ​១៦​ក្រុម​ចុង​ក្រោយ UCL? Rating: 5 Reviewed By: Unknown
    Scroll to Top