• ព័ត៌មានថ្មី

    Friday, December 19, 2014

    “Exodus: Gods and Kings” ភាពយន្ត​​លេខ​១​នៅ​អាមេរិក

    ខ្សែ​ភាពយន្ត​​ថ្មី “Exodus: Gods and Kings” ដែល​​កំពុង​ឈរ​លើ​គេ​ក្នុង​តារាង​ចំណាត់ថ្នាក់ Box Office នៅ​អាមេរិក នឹង​ចាក់​បញ្ចាំង​នៅ​កម្ពុជា​ ​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​ហើយ នៅ​រោង​ភាពយន្ត​​ផ្លាទីនៀម​ ​ផ្សារ​ទំនើប​សូរិយា។

    Exodus-

    ​ខ្សែ​ភាពយន្ត​​នេះ និយាយ​ពី​សង្រ្គាម​រវាង​ព្រះ​ និង​ស្ដេច​នៃ​ប្រទេស​អេហ្ស៊ីប​បុរាណ។ ដើមហេតុ​នៃ​សង្រ្គាម​នេះ គឺ​ដោយ​សារ​ព្រះចៅ​អធិរាជ Rhamses​ ​និង​មេទ័ព​ Moses ​មាន​ការ​ប្រេះឆា​​គ្នា​ ដោយសារ​ព្រះចៅ​​អធិរាជ​បាន​ដឹង​ថា​​​​ Moses គឺជា​កូន​ទាសករ​​នៃ​ជនជាតិ Hebrew។ ទីបំផុត Rhamses បាន​និរទេស Moses ទៅ​ប៉ែក​ខាង​កើត​ឆ្ងាយ​ពី​ចក្រភព​មួយ​នោះ។



    ពេល​ទៅ​ដល់ ​អតីត​មេទ័ព​ដ៏​ខ្លាំង​ពូកែ​រូប​នោះ​បាន​រៀបការ​ជាមួយ​កូនស្រី​មេ​ កុលសម្ព័ន្ធ​នៅ​ទី​នោះ។ ៩​ឆ្នាំ​ក្រោយ​មក​ ព្រះ​បាន​មក​ពន្យល់ Moses ឲ្យ​ទៅ​ជួយ​រំដោះ​ជនជាតិ Hebrew ទាំងអស់​ពី​ប្រទេស​អេហ្ស៊ីប​ ហើយ Moses ក៏​បាន​ជំទាស់​នឹង​បំណង​ព្រះ ​ព្រោះ​មិន​ចង់​ឲ្យ​មិត្ត​ដែល​ធំ​ដឹង​ក្ដី​ជាមួយ​គ្នា​មាន​ការ​ឈឺចាប់។ បន្ទាប់​មក​ព្រះ​បាន​បង្ក​បញ្ហា​ជាច្រើន​ដល់​ប្រទេស​អេហ្ស៊ីប។

    ចង់​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង​ជា​បន្ត​ទៀតៗ កុំ​ភ្លេច​ទៅ​ទស្សនា​ខ្សែ​ភាព​យន្ត​ 3D នេះ ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​ធ្នូ ​​​​ត​ទៅ នៅ​រោង​ភាពយន្ត​ផ្លាទីនៀម ផ្សារ​ទំនើប​សូរិយា។
    • Blogger Comments
    • Facebook Comments
    Item Reviewed: “Exodus: Gods and Kings” ភាពយន្ត​​លេខ​១​នៅ​អាមេរិក Rating: 5 Reviewed By: Unknown
    Scroll to Top