• ព័ត៌មានថ្មី

    Tuesday, December 9, 2014

    សាក​ល្បង​ Facebook ++ លើ iOS 8 តិច​មើល៍​ ធានា​ថា​​​ជក់ចិត្ត!

    ប្រិយមិត្ត​អាច​ធុញ​ទ្រាន់​នឹង​​កម្មវិធី 
    Facebook
     នៅ​លើ iPhone ដែល​អ្នក​ប្រើ​រាល់​ថ្ងៃ​ដែរ​ឬ​ទេ ព្រោះ​ថា​គ្មាន​មុខ​ងារ​អ្វី​ប្លែក​ហើយ​ពិសេស​សោះ។ ប៉ុន្តែ​ពេល​នេះ​​​អ្នក​ទាំង​អស់​គ្នា​នឹង​ទទួល​បាន​បទពិសោធន៍​នៃ​ការ​លេង
    Facebook
     ដ៏​អស្ចារ្យ​មិន​ធ្លាប់​មាន​ពី​មុន​មក​ជា​មួយ​នឹង​
    Facebook
     ++ សម្រាប់ iPhone, iPad និង iPad Touch ដែល​ Jailbreak។


    Facebook ++​ ផ្តល់​នូវ​មុខងារ​ពិសេស​ៗ​និង​មាន​សារប្រយោជន៍​​យ៉ាង​ច្រើន​​ដូចជា Stealth Mode ​ជា​មុខងារ​មួយ​​ដែល​អាច​ឲ្យ​អ្នក​បិទ (Offline) Facebook និង​ Location ពេល​ណា​ក៏​បាន​​។ មួយ​វិញ​ទៀត​ប្រសិន​បើ​អ្នក​មិន​ចង់​​ឲ្យ​នរណា​ម្នាក់​​លួច​ប្រើ​ Facebook លើ​ iPhone របស់​អ្នក​ទេ អ្នក​អាច​ដាក់ Passcode ឬ​ប្រើ​ប្រាស់​មុខងារ Touch ID (ដែល​មាន​ស្រាប់​លើ​ Facebook ++)ដើម្បី​បង្ការ​ការ​ឈ្លាន​ពាន​ទាំង​នោះ​បាន​ដោយ​​យ៉ាង​មាន​សុវត្ថិភាព​បំផុត។ ​

    312

    211

    Facebook ++ នេះ​ក៏​នាំ​មក​នូវ​កម្មវិធី​ផ្ញើ​សារ Messenger ដើម្បី​​ផ្ដល់​ភាព​​ងាយ​ស្រួល​និង​រីករាយ​ចំពោះ​​ការ​លេង​សារ​កម្សាន្ត​ជាមួយ​មិត្ត​ភក្តិ​។ Faceboook បច្ចុប្បន្ន​អាច​ឲ្យ​អ្នក​បង្ហោះ​រូប​ភាព​ម្តង​បាន​តែ​ ៦រូប​ប៉ុណ្ណោះ​ តែ​ចំពោះ Facebook ++ អ្នក​អាច​បង្ហោះ​រូប​ច្រើន​ប៉ុណ្ណា​ក៏​បាន​​តាម​តែ​ចិត្ត​អ្នក។ ​​​

    នៅ​មិន​ទាន់​អស់​នៅ​ឡើយ​ទេ អ្នក​ក៏​អាច​​មើល (View) Facebook ជា​លក្ខណៈ​ Full-screen និង​អាច​លាក់​មុខ​ងារ​មួយ​ចំនួន (Search, Status, Photo,…) បាន​ផង​ដែរ។ មុខ​ងារ​ដែល​ប្រិយមិត្ត​តែង​តែ​ទន្ទឹង​រង់ចាំ​ជា​យូរ​និង​ពិត​ជា​ចង់​បាន​បំផុត​ (សម្រាប់​ Facebook ​) គឺ​​​មុខងារ​ដោនឡូត​វីដេអូ​លើ​ Facebook។ Facebook ++ អាច​ឲ្យ​អ្នក​ដោនឡូត​វីដេអូ​ដែល​អ្នក​ត្រូវ​ការ​បាន​ដោយ​ងាយ​ ដែល​មុខងារ​មួយ​នេះ​តែង​តែ​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោម​នៃ​រាល់​​វីដេអូ​ទាំង​អស់​លើ Facebook។ នៅ​មាន​មុខងារ​ពិសេស​ៗ​​ជាច្រើន​ទៀត​ ដែល​អ្នក​នឹង​ទទួល​បាន​នៅ​លើ Facebook ++ តែ​មួយ​គត់៕

    -ចង់​ដឹង​​ពី​របៀប​ Jailbreak iOS 8 សូម​ចុច​ត្រង់​នេះ..
    *បញ្ជាក់៖ កម្មវិធី Facebook ++ អាច​ដោនឡូត​​ហ្វ្រី​នៅ​លើ Cydia សម្រាប់ iPhone, iPad និង​ iPad Touch ដែល​បាន​​ Jailbreak ឡើង​ទៅ​ iOS 8 ។​  បើ​សិន​ជា​ប្រិយមិត្ត​​នៅ​មាន​ចម្ងល់​ណា​មួយ អាច​បញ្ចេញ​មតិ​នៅ​ខាង​ក្រោម៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: សាក​ល្បង​ Facebook ++ លើ iOS 8 តិច​មើល៍​ ធានា​ថា​​​ជក់ចិត្ត! Rating: 5 Reviewed By: Unknown
    Scroll to Top