• ព័ត៌មានថ្មី

    Thursday, December 25, 2014

    “Night at The Museum 3: Secret of the Tomp” ភាពយន្ត​កំប្លែង​សើចហូរទឹកភ្នែក បញ្ចាំងថ្ងៃនេះហើយ

    ខ្សែ​ភាពយន្ត​ថ្មីកំប្លែង​សើច​ចុក​ពោះ​តាំង​ពី​ដើម​ដល់​ចប់​ “Night at The Museum 3: Secret of the Tomp” ដែល​កំពុង​ជាប់​លេខ​២​ក្នុង​តារាង​ចំណាត់ថ្នាក់ Box Office នៅ​អាមេរិក នឹង​ចាក់​បញ្ចាំង​នៅ​កម្ពុជា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ហើយ នៅ​រោង​ភាពយន្ត​ផ្លាទីនៀម ​ផ្សារ​ទំនើប​សូរិយា។






    ខ្សែ​ភាពយន្ត​នេះ​និយាយអំ​ពី​ការ​រក​ឃើញ​មឈូស រូប​ចម្លាក់ របស់​របរ​មាន​តម្លៃ​ជាច្រើន​ជាពិសេស​គឺ​រក​ឃើញ​បន្ទះ​មាស​របស់​ព្រះចៅ​ អេហ្សីប​​បុរាណ​ដែល​ពោរពេញ​ទៅ​ដោយ​វេទមន្ត។ ក្រោយ​មក​គេ​បាន​បញ្ជូន​របស់​បុរាណ​ទាំង​នោះ​ទៅ​សារមន្ទីរ​នៅ​អង់គ្លេស និងមួយ​ចំនួន​ទៀត​ទៅ​សារមន្ទីរ​នៅ​ទីក្រុង​ញ៉ូវយក។ អស់​ពេល​ជា​ច្រើន​ឆ្នាំ​ក្រោយ​មក សារមន្ទីរ​នៅ​ទីក្រុងញ៉ូវយកបាន​រៀប​ចំ​​​ពិធី​ជប់លៀង​មួយដែល​មាន​ការ​សំដែង​ របស់​សត្វ​ព្រៃ​ និង​ក្រុម​មនុស្ស​សម័យ​បុរាណ​ដែល​មាន​ជិវិត​ដោយសារ​បន្ទះមាស​មួយ។ ប៉ុន្តែ​គួរ​ឱ្យ​សោក​ស្ដាយ​នៅ​គ្រា​នោះ​ដែរ បន្ទះ​មាស​នោះ​បាន​បញ្ចេញ​វេទមន្ត​ធ្វើ​ឱ្យ​រូប​ចម្លាក់​ទាំង​អស់​ក៏​ដូច​ជា ​ការ​សម្តែង​ផ្សេង​ៗ​ទៅ​ជា​រឿង​ពិត ​និង​មាន​ជីវិត​ឡើង​វិញ​ផង​ដែរ ដែល​ធ្វើ​ឱ្យ​អ្នក​ចួល​រួម​នៅ​ពិធី​នោះ​រត់ចែក​ជើង​គ្នា។

    ក្រោយ​មក​អ្នក​ធ្វើការ​ម្នាក់​​បាន​ស៊ើប​ពី​រឿង​បន្ទះ​មាស​នោះដើម្បី​ចង់ ​ដឹង​រឿង​ពិត​ ក៏​នាំ​រូប​ចម្លាក់​ទាំង​អស់​ទៅ​សារមន្ទី​នៅ​ទី​ក្រុង​ឡុង​ទៀត។ មូយ​យប់​ក្នុង​សារមន្ទី​នេះ​ហើយ​ដែល​អ្វី​គ្រប់​យ៉ាង​ត្រូវ​លាត​ត្រដាង​ ហើយ​រឿង​ប្លែក​ៗ​ កំប្លុកកំប្លែង​រៀបរ៉ាប់​តាំង​ពី​សម័យ​អេហ្សីប​ សម័យ​ចិន​បុរាណ ប្រធានាធិបតី​អាមេរិក​ដំបូង ពស់ក្បាល​៨ និង​អ្វី​ប្លែក​ៗ​ជា​ច្រើន​ទៀតត្រូវ​បាន​កើត​ឡើង​ទាំង​អស់។  ចង់​ដឹង​ថា​សាច់​រឿង​ទាំង​មូល​យ៉ាង​ណា​នោះ សូម​កុំភ្លេច​ទៅ​ទស្សនា​ខ្សែ​ភាព​យន្ត​នេះ ដែល​ចាប់​បញ្ចាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ត​ទៅ នៅ​រោង​ភាពយន្ត​ផ្លាទីនៀម ផ្សារ​ទំនើប​សូរិយា។
    • Blogger Comments
    • Facebook Comments
    Item Reviewed: “Night at The Museum 3: Secret of the Tomp” ភាពយន្ត​កំប្លែង​សើចហូរទឹកភ្នែក បញ្ចាំងថ្ងៃនេះហើយ Rating: 5 Reviewed By: Unknown
    Scroll to Top