• ព័ត៌មានថ្មី

    Wednesday, March 11, 2015

    Apple ប្រកាស​ MacBook ​​ថ្មី​​ម្សិលមិញ ​ស្អាត​ ស្ដើងជាង​ម៉ូដែល​មុន​ៗ​យ៉ាង​ឡូយ

    Apple ​បាន​ប្រកាស​នូវ​ MacBook ជំនាន់​ថ្មី​មួយ​​ ត្រូវ​បាន​រចនា​ឡើង​មាន​រូប​រាង​ស្អាត​ ស្ដើង​ និង​ ស្រាល​ ព្រម​ទាំង​​​ភ្ជាប់​​មក​ជា​មួយ​នូវ​​បច្ចេកវិទ្យា​ និង មុខងារ​ទំនើប​ៗ​​ជាង​ម៉ូដែល​មុនៗ កាល​ពី​ថ្ងៃ​ម្សិល​មិញ​​នៅ​ក្នុង​ព្រឹត្តិការណ៍ Spring Forward។

    tim-cook-macbook

    MacBook ជំនាន់​ថ្មី​មួយ​នេះ​ត្រូវ​បាន​រចនា​ឡើង​ដោយ​មាន​ទំហំ​អេក្រង់​ ១២ អ៊ីញ LED-backlit display  ​​​ប្រភេទ​ Retina display ​​ជា​មួយ​នឹង​បច្ចេកវិទ្យា​ IPS​ កម្រិត Resolution  2304 x 1440 pixels។ ​ពិសេស​ទៅ​ទៀត​នោះ​​ វា​មាន​កម្រាស់​ត្រឹមតែ​ ១៣,១​ម.ម​ ស្ដើង​ជាង​ MacBook Air ដល់​ទៅ​២៤​ភាគរយ​ និងមាន​ទម្ងន់​ត្រឹម​តែ​ ០,៩០ គ.ក​តែ​ប៉ុណ្ណោះ ។

    ជា​មួយ​នឹង​ការ​រចនា​ថ្មី​នេះ​ដែរ​​ MacBook ទំហំ​១២​អ៊ីញ​នេះ​មាន​ Keyboard ​ធំ​ងាយ​ស្រួល​ក្នុង​ការ​វាយ​​ និង​មាន​ Force Touch trackpad ​ដែល​ភ្ជាប់​មក​ជា​មួយ​បច្ចេកវិទ្យា​ Force Click។ លើស​ពី​នេះ​ ​​ក្រុមហ៊ុន​ Apple ​ក៏​បាន​កាត់​បន្ថយ​ចំនួន​រន្ធ​ Port ​ដោយ​ដាក់​មក​ជាមួយ​រន្ធ​ Port ថ្មី​ USB-C ​ដែល​អាច​ប្រើ​បាន​ជាមួយ​នឹង​ប្រភេទ​ខ្សែរ​ផ្សេង​ៗ​​គ្នា​​​ដូច​ជា​ VGA, HDMI និង DisplayPort។ ​ ចំណែក​ឯ​​ថាមពល​ថ្ម​វិញ​ក៏​​​​អាច​ប្រើ​បាន​យូរ​ជាង​ម៉ូដែល​មុន​ៗ​ដែរ។

    ​MacBook ​ជំនាន់​ថ្មី​នេះ​គឺ​មាន​ពីរ​ប្រភេទ​ ដោយ​​​មួយ​​​​មាន​ CPU ​ល្បឿន​ 1.1GHz Intel Core M, ក្រាហ្វិកIntel HD 5300​, RAM ទំហំ 8GB, និង SSD ទំហំ 256GB ​​ដោយ​​លក់​ក្នុង​តម្លៃ ១២៩៩ដុល្លារ និង មួយ​​​ទៀត​នោះ​គឺ​ត្រូវ​បាន​បំពាក់​ដោយ​ CPU​ ល្បឿន 1.2GHz ​ជាមួយ​ទំហំ SSD 512GB ​​លក់​ក្នុង​តម្លៃ ១៥៩៩​​ដុល្លារ។

    ​​MacBook ទំហំ ១២ អ៊ីញ​នេះ​នឹង​ចាប់​​ផ្ដើម​ដាក់​លក់​​នៅ​ថ្ងៃ​ទី ១០ ខែ​មេសា​​ និង​​មាន​បី​​ព័ណ៌​សម្រាប់​ជ្រើស​រើស​ គឺ​ព័ណ៌​ប្រាក់​ ព័ណ៌​មាស និង ព័ណ៌​ប្រផេះ៕

    vlcsnap-2015-03-09-13h51m53s69_500


    macbook-air-_gold


    New-MacBook-2015-gold



    macbook-3-970-80
    • Blogger Comments
    • Facebook Comments
    Item Reviewed: Apple ប្រកាស​ MacBook ​​ថ្មី​​ម្សិលមិញ ​ស្អាត​ ស្ដើងជាង​ម៉ូដែល​មុន​ៗ​យ៉ាង​ឡូយ Rating: 5 Reviewed By: Unknown
    Scroll to Top