• ព័ត៌មានថ្មី

    Sunday, March 22, 2015

    តោះ! ទាយ​ទាំង​អស់​គ្នា Barca ឬ​ Real យប់​នេះ?

    Barcelona នឹង​បើក​ទ្វារ​កីឡដ្ឋាន Camp Nou របស់​ខ្លួន ស្វាគមន៍​ក្រុម​គូ​ប្រជែង​ Real Madrid នៅ​ក្នុង​ជំនួប​ El Clasico នៅ La Liga នា​ម៉ោង​៣ទៀប​ភ្លឺ​យប់​នេះ។ សាក​ទាយ​ទាំង​អស់​គ្នា​ល​មើល៍ ថា​តើ​ក្រុម​ណា​នឹង​ឈ្នះ​ការ​ប្រកួត​នេះ?

    ក្រុម​អ្នក​មាន​បុណ្យ​បាន​ឡើង​ឈរ​លើ​ក្រុម​ស្ដេច​ស​ ក្រោយ​ឈ្នះ​ដល់​ទៅ​៩ប្រកួត​ក្នុង​១០ប្រកួត​ចុង​ក្រោយ​នៅ​ក្នុង​លីក ខណៈ​​ក្រុម​លោក Carlo Ancelotti ឈ្នះ​តែ​ម្ដង​ក្នុង​៤ប្រកួត​ចុង​ក្រោយ។

    FC Barcelona vs Real Madrid

    ព័ត៌មាន​ក្រុម

    Sergio Busquets នឹង​អាច​វិល​ជួយ​ក្រុម Barcelona បាន​វិញ ក្រោយ​ជះ​សះ​ស្បើយ​ពី​របួស​កជើង និង​ចូល​ហ្វឹកហាត់​បាន​វិញ​កាល​ពី​សប្ដាហ៍មុន។ Luis Enrique បាន​បញ្ជាក់​ថា​ខ្សែ​បម្រើ​រូប​នេះ​អាច​ចូល​លេង​បាន​ ទោះ​បី​មិន​ទាន់ fit ១០០%​ ក្ដី។ ចំណែក Jordi Alba និង Dani Alves អាច​លេង​បានវិញ ក្រោយ​ផុត​ពិន័យ។

    ចំណែក Sergio Ramos របស់ Real Madrid ក៏​អាច​លេង​វិញ​បាន​ដែរ ក្រោយ​ជា​ពី​របួស​សរសៃ​ពួរ។ James Rodriguez នៅ​តែ​មិន​អាច​ចូល​លេង​បាន​ដដែល ដោយ​សារ​របួស​ជើង​ស្ដាំ​មិន​ទាន់​ជា។

    ronaldo-messi

    ​ស្ថិតិ​សំខាន់ៗ

    ប្រវត្តិ​ជួប​គ្នា​ផ្លូវការ​កន្លង​មក Real ឈ្នះ​៩២ដង Barca ឈ្នះ​៨៩ដង និង​ស្មើ​គ្នា​៤៨ដង។

    Lionel Messi ស៊ុត​បាន​២១គ្រាប់​ក្នុង​ជំនួប El Clasico ២៩ប្រកួត លើស​កីឡាករ​ឯ​ទៀត​ក្នុង​ក្រុម​ទាំង​២​នា​ពេល​បច្ចុប្បន្ន ខណៈ Cristiano Ronaldo របស់ Real ស៊ុត​បាន​១៤គ្រាប់។

    ៣៥ប្រកួត​ចុង​ក្រោយ Barcelona ស៊ុត​បញ្ចូល​ទី​យ៉ាង​តិច​២គ្រាប់​បាន​៣១ប្រកួត។
    • Blogger Comments
    • Facebook Comments
    Item Reviewed: តោះ! ទាយ​ទាំង​អស់​គ្នា Barca ឬ​ Real យប់​នេះ? Rating: 5 Reviewed By: Unknown
    Scroll to Top