• ព័ត៌មានថ្មី

    Tuesday, March 17, 2015

    អាយុ ១២ ​ឆ្នាំ​ចេះ​បង្កើត Google Site ចែក​រំលែក​ចំណេះ​ដឹង​ដល់​កុមារ​កម្ពុជា

    ឆុន ស្រី​លាភ​ ​ទើប​តែ​មាន​អាយុ​ ១២ ឆ្នាំ​ ប៉ុន្តែ​មាន​សមត្ថភា​ព​អាច​​បង្កើត​​ Google Site មួយ​​ ដើម្បី​ចែក​រំលែក​ចំណេះ​ដឹង​​ដល់​​កុមារ​ដទៃ​ក្នុង​ប្រទេស​កម្ពុជា។


    11

    tachnology 10

    កុមារី ឆុន ស្រីលាភ

    ឆុន​ ស្រី​លាភ ដែល​កំពុង​​ទទួល​បាន​​ការ​បណ្ដុះ​បណ្ដាល​នៅ​អង្គការ​សប្បុរសធម៌ឡៃហ្គ័រ​បាន​ ឲ្យ​ដឹង​ថា ការ​បង្កើត​  Google site ​ក្រុម​គេ​មាន​គ្នា​ចំនួន​ ៣ នាក់​ដែល​សុទ្ធ​ជា​មិត្ត​រួម​ថ្នាក់ ដោយ​​ប្រើ​រយៈពេល ១ ខែ ទើប​បង្កើត​ចេញ​ជា​រូបរាង។

    Google site នេះ​មាន​​ស្រង់​ទិន្នន័យ​មេរៀន​​ដែល​ប្រភព​​មក​ពី​​វេបសាយ​ដទៃ​​ទៀត។ ក្នុង​នោះ​មាន​​ដូចជា​មេរៀន ការ​សរសេរ​និងអាន​អក្សរសាស្ត្រ​ខ្មែរ​ , គណិតវិទ្យា , ធ្វើតេស្ត​ខួរក្បាល , វិទ្យាសាស្ត្រ និង​ការ​បង្រៀន​ប្រើ​ប្រាស់​កុំព្យូទ័រ​​ជា​ដើម ដែល​អ្នក​សិក្សា​​​អាច​ចូល​​សិក្សា​ស្វែង​យល់​ដោយ​ខ្លួន​​ឯង។ សម្រាប់​ការ​បង្កើត​​គេហទំព័រ​ស្រាវជ្រាវ​ស្រី​លាភ​ទទួល​​ការ​ណែ​នាំ​ពី​លោក ​គ្រូ​ អ្នក​គ្រូ​ និង​ការ​ប្រើ​សមត្ថភាព​របស់​សមាជិក​ក្រុម​ម្នាក់​ៗ។

    ​ស្រី​លាភ​បាន​បញ្ជាក់​ថា ​ការ​បង្កើត​គេហទំព័រ​នេះ​ក៏​មិន​មាន​ការ​លំបាក​​​ច្រើន​ទេ ដោយ​គ្រាន់​តែ​​មាន​ការ​រៀបចំ​ជា​ដំណាក់​ៗ​ ដូចជា​ត្រូវ​មាន​គណនី​​របស់ Google និង​ការ​ជ្រើសរើស​ទម្រង់​ interface ដើម្បី​បង្កើត​ភាព​ទាក់ទាញ​សម្រាប់​អ្នក​អាន។ ​

    ប្រិយមិត្ត​អាច​ចូល​ទៅ​កាន់​ Google Site របស់​ក្រុម ឆុន ស្រីលាភ​បាន​ដោយ​ ចុច​ត្រង់​នេះ….
    ចំណែក​​ប្រិយមិត្ត​ចង់បង្កើត​ Google Site ដោយ​ផ្ទាល់​ខ្លួន​ចុច​ត្រង់​នេះ​… រូច​តាម​ជំហាន​ដែល​បាន​ប្រាប់។
    • Blogger Comments
    • Facebook Comments
    Item Reviewed: អាយុ ១២ ​ឆ្នាំ​ចេះ​បង្កើត Google Site ចែក​រំលែក​ចំណេះ​ដឹង​ដល់​កុមារ​កម្ពុជា Rating: 5 Reviewed By: Unknown
    Scroll to Top