• ព័ត៌មានថ្មី

    Friday, March 13, 2015

    ម្ចាស់​ក្លិប Real Madrid ​អត់​ដេញ​នរណា​ម្នាក់​ចោល​ទេ

    ម្ចាស់ ​ក្លិប Real Madrid ​លោក Florentino Perez ​បាន​ចេញ​មក​បញ្ជាក់​គោល​ជំហរ​របស់​ខ្លួន​ថា​នឹង​មិន​ដេញ​លោក Carlo Ancelotti ​និង​  Gareth Bale ​ចេញ​ឡើយ ទោះ​ជា​ធ្លាក់​ទម្រង់​លេង​ប៉ុន្មាន​ប្រកួត​មក​នេះ​ក៏​ដោយ។


    កាសែត Marca ​របស់​អេស្ប៉ាញ​បាន​ចុះផ្សាយ​កាល​ពី​ម្សិលមិញ​នេះ​ថា​លោក Ancelotti ​អ្នក​ចាត់​ការ​ក្រុម Real Madrid ​អាច​នឹង​របូត​តំណែង​នៅ​រដូវ​ក្ដៅ​ខាង​មុខ​។ ប៉ុន្តែ​​ ម្ចាស់​ក្លិប​ស្ដេច​ស​បាន​ចេញ​មក​ប្រាប់​ដោយ​ផ្ទាល់​តែ​ម្ដង​ថា៖ “អ្វី​ដែល​ព័ត៌មាន​បាន​ចុះ​ផ្សាយ​គឺ​មិន​ពិត​នោះ​ទេ។ ខ្ញុំ​ចង់​ប្រាប់​អ្នក​រាល់​គ្នា​ថា​ ខ្ញុំ​មាន​ទំនុក​ចិត្ត​លើ​អ្នក​ចាត់​ការ​ និង​កីឡាករ​ទាំង​អស់​​ក្នុង​ក្លិប​​របស់​ខ្ញុំ។ ខ្ញុំ​ចង់​បញ្ជាក់​ឱ្យ​កាន់​តែ​ច្បាស់​ទៀត​ថា​ ទោះ​ជា​ថ្ងៃ​មុខ​ទៅ​ជា​យ៉ាង​ណា​ក៏​លោក Ancelotti នៅ​តែ​ជា​គ្រូ​បង្វឹក​នៅ​ Real Madrid ​រហូត”។

    2684D84200000578-0-image-a-34_1426169912742

    បន្ថែម​ពី​លើ​នេះ បុរស​ចាយ​លុយ​មិន​ស្ដាយ ​វ័យ​៦៨​ឆ្នាំ​ខាង​លើ ​ក៏​បាន​និយាយ​ពី​កីឡាករ Gareth Bale ​​ដែរ​ថា៖ “Bale ​ជា​កីឡាករ​ល្អ​ជាង​គេ​លើ​លោក។ ក្រុម​យើង​នឹង​ស្វែង​រក​វិធី​សាស្ត្រ​ដើម្បី​ឱ្យ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​លេង ​ខ្លាំង​ដូច​មុន។ រឿង​តែ​មួយ​គត់​ដែល​ខ្ញុំ​ចង់​និយាយ​គឺ​យើង​មិន​អាច​ភ្លេច​ពី​អ្វី​ដែល​គាត់ ​បាន​ធ្វើ​ជូន​ក្រុម​នៅ​រដូវ​កាល​មុន​នោះ​ទេ”។

    26854C8000000578-2991675-image-m-44_1426170167598

    ក្រុម Real Madrid ​៣​ប្រកួត​ចុង​ក្រោយ​នេះ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ​នោះ​ទេ ខណៈ​ដែល​ការ​ចាញ់ Schalke 04 ​កាល​ពី​សប្ដាហ៍​មុន​នោះ​គឺ​កាន់​តែ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មួម៉ៅ​ខ្លាំង​ថែម ​ទៀត​។ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ដែរ​ ក៏​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​ហៅ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​វែល​ថា​ជា​ ខ្ទើយ​ផង​ដែរ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ម្ចាស់​ក្លិប Real Madrid ​អត់​ដេញ​នរណា​ម្នាក់​ចោល​ទេ Rating: 5 Reviewed By: Unknown
    Scroll to Top