• ព័ត៌មានថ្មី

    Wednesday, March 25, 2015

    Lumia 532​ថ្មី! ចេញ​លក់​នៅ​កម្ពុជា​ រួម​ជា​មួយ​ស៊ីមកាត​ Smart និង​អ៊ិនធឺណិត​8​GB​

    23មីនា ​ 2015–ភ្នំពេញ៖ ក្រុមហ៊ុន​ Microsoft​ បាន​ប្រកាស​ចេញ​លក់​ Lumia 532​ ស៊ីមពីរ​ជា​ផ្លូវការ​នៅ​ប្រទេសកម្ពុជា​ហើយ​ ក្នុង​តម្លៃ​ដ៏​ពិសេស​ ហើយ​ថែមទាំង​មាន​ថែម​ជូន​ស៊ីមកាត​ Smart​ ដែល​អាច​ប្រើ​អ៊ិនធឺណិត​ 8GB​ (2GB/ខែ​ រយៈពេល​ 4 ខែ)​ ដោយ​ឥត​គិត​ថ្លៃ។

    Lumia 532​ គឺ​ជា​ស្មាតហ្វូន​ដែល​មាន​ CPU​ ប្រភេទ Quad Core​ មាន​ការ​រចនា​ល្អ​វិចិត្រ​ មាន​មុខងារ​ Glance Screen​ (សម្រាប់​បង្ហាញ​ម៉ោង​ និង​ព័ត៌មាន​ថ្មី​ៗ​នៅ​លើ​អេក្រង់​ទូរស័ព្ទ​កំពុង​ជាប់​សោ) មាន​កាមេរ៉ា​មុខ​ និង​ Memory​ ធំ​ជាង​មុន​ ដែល​នឹង​ជួយ​ឲ្យ​អ្នក​ប្រើប្រាស់​សម្រេច​គោល​បំណង​របស់​ខ្លួន​ជាមួយ​នឹង​ បទពិសោធន៍​ដ៏​ប្រសើរ​បំផុត​ពី​ Microsoft ​ដូចជា៖


    -ផ្លាស់​ប្តូរ​ពី​ការ​និយាយ​ទូរស័ព្ទ​ទៅ​ជា​ Skype Video Call​​ ភ្លាម​ៗ​ដោយ​ពុំ​ចាំបាច់​ចុច​បិទ​ទូរស័ព្ទ ហើយ​ទៅ​បើក​កម្មវិធី​ Skype ​ឡើយ ។
    -អាន​ ពិនិត្យ​ កែ​តម្រូវ​ និង​ផ្ញើ​ឯកសារ​ ឬ​ទិន្នន័យ​ផ្សេង​ៗ​ ជាមួយ​នឹង​កម្មវិធី​ Microsoft Office ដំឡើង​រួច​ជា​ស្រេច ។
    -ផ្ទុក​រូបភាព​ វីដេអូ​ឃ្លីប​ ឯកសារ​ Office​ ប្រកប​ដោយ​សុវត្ថិភាព​ ជាមួយ​នឹង​ទូ​ឯកសារ​អនឡាញ​ OneDrive​ ដែល​អាច​ផ្ទុក​បាន​រហូត​ដល់​ទៅ​ 30GB។
    -គ្រប់គ្រង​អ៊ីមែល​ការងារ​ និង​អ៊ីមែល​ផ្ទាល់​ខ្លួន​បាន​គ្រប់​ទី​កន្លែង​យ៉ាង​ងាយ​ស្រួល​ ជាមួយ​នឹង​កម្មវិធី​ Microsoft Outlook។
    -ថត​រូបភាព​បាន​លឿន​ និង​ងាយ​ស្រួល​ជាមួយ​នឹង​កម្មវិធី​ថតរូប​ Lumia Camera​ ឬ Lumia Selfieដែល​អាច​កែ​រូប​ និង​បញ្ចូល​ទៅ​ក្នុង​បណ្ដាញ​សង្គម​បាន​ភ្លាម​ៗ​បន្ទាប់​ពី​ថត​រូបភាព​រួច។
    -តុបតែង​អេក្រង់​ទូរស័ព្ទ​បាន​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​ ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows Phone 8.1​ ដែល​អាច​នឹង​ទទួល​បាន​ Update ជា​បន្ត​បន្ទាប់​ទៅ​ថ្ងៃ​មុខ​ និង​ Live Folders ។ល។

    Lumia 532_Smart

    ស្រប​ពេល​នឹង​ការ​ប្រកាស​ចេញ​លក់​ Lumia 532​ ស៊ីមពីរ​នេះ​ លោក​ Rahul Karve​ អគ្គនាយក​នៃ​ប្រតិបត្តិការ​ Microsoft Devices​ នៅ​កម្ពុជា​បាន​លើក​ឡើង​ថា៖

    ការ​ច្នៃ​ប្រឌិត​ថ្មី​ៗ​គឺ​សម្រាប់​មនុស្ស​គ្រប់​រូប​ ហើយ​យើង​តែង​បាន​ខិត​ខំ​រិះរេ​ដាក់​បញ្ចូល​នូវ​ភាព​ច្នៃ​ប្រឌិត​ថ្មី​ៗ​ទៅ​ ក្នុង​ស្មាតហ្វូន​តម្លៃ​ទាប ។ Lumia 532​ នឹង​ក្លាយ​ទៅ​ជា​ជម្រើស​ដ៏​ឆ្លាតវៃ​របស់​យុវជន​ ជា​ពិសេស​និស្សិត​ និង​អ្នក​បម្រើ​ការងារ​វិជ្ជាជីវៈ​វ័យក្មេង​ ដែល​ត្រូវ​ការ​ឧបករណ៍​អេឡិច​ត្រូនិក​ចល័ត​ដើម្បី​ជួយ​ឲ្យ​ពួក​គេ​សម្រេច​ លទ្ធផល​ការងារ​តាម​រយៈ​កម្មវិធី​ Microsoft Office, ​Skype, ​OneDrive, OneNote។ល។ ហើយ​ថែម​ទាំង​ទទួល​បាន​នូវ​ការ​កម្សាន្ត​តាមរយៈ​ Apps​ និង​ (Xbox)​ Games​ ក្នុង​ពេល​តែមួយ។

    អម​ជាមួយនឹង​ប្រព័ន្ធ​ប្រតិបត្តិការ​អភិវឌ្ឍន៍​ថ្មី​ដែល​មាន​ភាព​ងាយ​ ស្រួល​ក្នុង​ការ​ប្រើប្រាស់​ ហើយ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​បុគ្គលិក​លក្ខណៈ​របស់​អ្នក​ប្រើ​ប្រាស់​ទៀត​ ផង​នៅ, ​Lumia 532​ ផ្តល់​នូវ​អត្ថប្រយោជន៍​កាន់​តែ​ច្រើន​ឡើង​ចំពោះ​អ្នក​ដែល​តែង​យក​ចិត្ត​ទុក ​ដាក់​ខ្ពស់​លើ​ប្រសិទ្ធភាព​នៃ​ការ​ចាយវាយ​របស់​ខ្លួន។

    ទន្ទឹម​នឹង​នេះ​លោក​ Thomas Hundt​ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ Smart Axiata Co​ បាន​មាន​ប្រសាសន៍​ថា៖ យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ឥតឧបមា​ចំពោះ​ភាព​ជា​ដៃគូ​ជាមួយ​នឹង​ ក្រុមហ៊ុន​ Microsoft ក្នុង​ការ​ផ្តល់​អ៊ិនធឺណិត​ក្នុង​តម្លៃ​កាន់​តែ​ប្រសើរ​ឡើង​ដល់​អ្នក​ប្រើ​ ប្រាស់។

    ក្រុមហ៊ុន​ Smart​ មាន​បណ្ដាញ​អ៊ីនធឺណិត​ធំ​ជាង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា​ គ្រប​ដណ្ដប់​ល្អ​បំផុត​នៅ​តាម​បណ្ដា​ផ្លូវ​ជាតិ​នានា​ដូច​ជា​ពី​សៀមរាប​មក​ ភ្នំពេញ និង​ទៅ​ខេត្ត​ព្រះសីហនុ​ជាដើម។ យើង​គឺ​ជា​ក្រុមហ៊ុន​ដែល​ផ្តល់​សេវា​ 4G LTE​ទី​មួយ​ និង​តែមួយ​គត់​នា​ពេល​បច្ចុប្បន្ន​នេះ។ យើង​មាន​អ្នក​ប្រើប្រាស់​បច្ចុប្បន្ន​ប្រមាណ​ 6,5 ​លាន​ ហើយ និង​ទទួល​អ្នក​ប្រើប្រាស់​ថ្មី​ៗ​រាប់ពាន់​នាក់​ថែម​ទៀត​ក្នុង​មួយ​ថ្ងៃៗ។ បច្ចុប្បន្ន​នេះ​ នៅ​មាន​អ្នក​ប្រើប្រាស់​ជាច្រើន​មិន​ទាន់​អាច​ប្រើប្រាស់​អ៊ិនធឺណិត​នៅ​ឡើយ​ ដោយសារ​ពុំ​មាន​លទ្ធភាព​ជាវ​ស្មាតហ្វូន​តម្លៃ​ខ្ពស់។ ស្មាតហ្វូន​ Lumia 532​ រួម​ជាមួយនឹង​ការ​ផ្តល់​ជូន​នូវ​អ៊ីនធឺណិត​ 2GB/ខែ ​រយៈពេល​ 4​ ខែ​ពី Smart​ ផង​នោះ​ គឺ​ពិត​ជា​ជម្រើស​ដ៏​ឆ្លាតវៃ​សម្រាប់​អតិថិជន​ដែល​ឈានជើង​ចូល​ក្នុង​ ពិភពអ៊ិនធឺណិត​លើក​ដំបូង។

    Lumia 532​ ចាប់​ផ្តើម​ចេញ​ពី​ថ្ងៃ​នេះ​តទៅ​ក្នុង​តម្លៃ​លក់រាយ​ប្រមាណ​ $109​ ដុល្លារ​សហរដ្ឋ​ជាមួយនឹង​ជម្រើស​ច្រើន​ពណ៌​ដូចជា​ ខ្មៅ​ ស​ ទឹកក្រូច​ និង​បៃតង។

    សង្ខេប​អំពី​ Lumia 532 Dual SIM

    Lumia 532 Dual SIM  
    Operating system Windows Phone 8.1 with Lumia Denim
    HERE location services Free global HERE Maps and HERE Drive+Free HERE Transit available in the Store
    Display 4”WVGA LCD 800×480 screen
    Battery 1560mAhbattery
    Processor 1.2 GHz quad-core Qualcomm Snapdragon 200 processor
    Main camera 5 MP FF, Lumia Camera
    Front facing camera VGA
    Memory 8GB + 30GB free OneDrive, micro SD up to 128GB
    Dimensions 136.3g
    • Blogger Comments
    • Facebook Comments
    Item Reviewed: Lumia 532​ថ្មី! ចេញ​លក់​នៅ​កម្ពុជា​ រួម​ជា​មួយ​ស៊ីមកាត​ Smart និង​អ៊ិនធឺណិត​8​GB​ Rating: 5 Reviewed By: Unknown
    Scroll to Top