• ព័ត៌មានថ្មី

    Thursday, March 19, 2015

    ៤​ចំណុច​ធ្វើឲ្យ​អ្នក​ក្លាយ​ជា​មនុស្សមាន​គេ​ចូលចិត្ត​ច្រើន​នៅ​កន្លែង​ធ្វើការ

    នៅ ​កន្លែង​ការងារ​នីមួយ​ៗ មាន​បុគ្គលិក​ច្រើន​ប្រភេទ​ ដែល​មាន​អត្តចរិត​ផ្សេងៗ​គ្នា ឯ​ស្ទីល​ធ្វើ​ការ​ក៏​ផ្សេងៗ​ពី​គ្នា​ដែរ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ពេល​ខ្លះ​មាន​ការ​ស្អប់ ឬ​ច្រណែន​និន្ទា​គ្នា។ តើ​​ធ្វើ​យ៉ាង​ណា​​ដើម្បី​កុំ​ឲ្យ​មាន​គេ​ស្អប់ ហើយ​បែរ​ជា​មក​ជា​ចូល​ចិត្ត​វិញ​នោះ? ខាង​ក្រោម​នេះ​ជា​ចំណុច​សំខាន់​៤ ដែល​អាច​​ឲ្យ​អ្នក​មាន​គេ​ចូល​ចិត្ត​ច្រើន​នៅ​កន្លែង​ធ្វើ​ការ៖


    ១. មាន​គំនិត​ដូច តែ​មិន​ចំលង​គេ

    ជា​ការ​ពិត​ណាស់​មនុស្ស​គ្រប់​គ្នា​ប្រាកដ​ជា​មាន​របៀប​ធ្វើការ​ផ្សេង​ៗ​ គ្នា ហើយ​អ្នក​​ក៏​មិន​ចង់​ធ្វើ​ខ្លួន​ឲ្យ​ដូច​មនុស្ស​នៅ​ជុំវិញ​អ្នក​​ដែរ។ ប៉ុន្តែ​អ្នក​ត្រូវតែ​ធ្វើអ្វី​ឲ្យ​មាន​ភាព​ស្រដៀង​នឹង​មនុស្ស​ដទៃ​ខ្លះ​ដែរ ​ ប៉ុន្តែ​​មិន​ចំលង​គេ​ទាំង​ស្រុង។ ឧទាហរណ៍៖ ការ​ស្លៀកពាក់ របៀប​ធ្វើការ វិធី​និយាយ​ស្ដីអី​ជាដើម…។ បើ​ពឹងផ្អែក​លើ​រូបរាង ភាសា កម្រិត​យល់ដឹង​របស់​អ្នក​ធ្វើការ​កន្លែង​តែ​មួយ ​គឺ​មាន​ភាព​ប្រហាក់ប្រហែល​គ្នា​ទេ ហើយ​ធ្វើឲ្យ​អ្នក​ទាំងអស់​គ្នា​មើល​ទៅ​ជា​មិត្ត​រួម​ការងារ​មួយ​ដ៏​ល្អ។ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​កុំ​ធ្វើឲ្យ​នរណា​ម្នាក់​គិត​ថា​អ្នក​កំពុង​តែ​ធ្វើ ​តម្រាប់​តាម​ពួកគេ​ឲ្យ​សោះ ព្រោះ​ធ្វើឲ្យ​អ្នក​នោះ​មាន​អារម្មណ៍​ដូចជា​រឿង​អស់​សំណើច​ចំពោះអ្នក​ទៅវិញ។

    ២. នាំ​អ្នក​ផ្សេង​និយាយ​លេង​ពេល​ម៉ោង​សម្រាក

    មនុស្ស​ភាគច្រើន​មិន​ចង់​ដឹង​រឿង​ផ្ទាល់​ខ្លួន​របស់​អ្នក​ពេក​ទេ ដូចនេះ​ចូរ​នាំ​ពួកគេ​និយាយ​លេង​ពី​អ្វី​ផ្សេង​ៗ ឬ​នាំ​និយាយ​ពី​ការ​ធ្វើដំណើរ​កម្សាន្ត​វិញ​ ព្រោះ​ធ្វើឲ្យ​មនុស្ស​មាន​អារម្មណ៍​ស្រស់ស្រាយ។

    ៣. កុំ​និយាយ​ដើម​គេ

    sexiest_2006_gossip_lies_02

    ពេល​និយាយ​ដើម​គេ ​សម្ដី​របស់​អ្នក​អាច​ឆ្លុះបញ្ចាំង​បាន​ថា​អ្នក​មិនមែន​ជា​បុគ្គលិក​ល្អ​នោះ ​ទេ ហើយ​ធ្វើឲ្យ​មិត្ត​រួម​ការងារ​ចាត់​ទុក​សម្ដី​អ្នក​ជា​សំរាម​ទៅ​វិញ។ ការ​ពិភាក្សា​រឿង​គេ​ អាច​ឲ្យ​អ្នក​ដទៃ​គិត​ថា អ្នក​ជា​មនុស្ស​ទុកចិត្ត​មិន​បាន និង​ថា​ជា​មនុស្ស​មាត់​ចាប​មាត់​ព្រាប ដឹង​រឿង​ពី​អ្នក​នេះ​ទៅ​និយាយ​ប្រាប់​អ្នក​នោះ ហើយ​អាច​ប៉ះពាល់​ដល់​ឱកាស​ឡើង​តំណែងក៏មាន។

    ៤. ស្ដាប់​ដំបូន្មាន

    ការ​ទទួល​យក​ដំបូន្មាន​ពី​នរណា​ម្នាក់​ដែល​មាន​បទពិសោធន៍​ច្រើនជាង​នៅ​ កន្លែង​ធ្វើការ ​គឺ​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​អាច​អភិវឌ្ឍ​ទៅ​រក​ភាព​រីក​ចម្រើន​បាន៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ៤​ចំណុច​ធ្វើឲ្យ​អ្នក​ក្លាយ​ជា​មនុស្សមាន​គេ​ចូលចិត្ត​ច្រើន​នៅ​កន្លែង​ធ្វើការ Rating: 5 Reviewed By: Unknown
    Scroll to Top