• ព័ត៌មានថ្មី

    Monday, March 9, 2015

    Apple Watch ស្រោប​មាស​ និង​ដាំពេជ្រ​​ស្អាត​​អស់​ទាស់ ​តែ​តម្លៃ​វិញទិញ​ឡាន​ទំនើប​បាន​១​គ្រឿង

    ក្រុមហ៊ុន Brikk ​ដែល​ជា​ក្រុមហ៊ុន​ធ្លាប់​​​​​​រចនា​​ iPhone 6 ស្រោប​​​មាស​ ២៤​ការ៉ាត់​កន្លង​មក​នោះ ពេល​នេះ​​​​បាន​រចនា​​ Apple Watch ស្រោប​មាស ​និង​ដាំ​​ពេជ្រ​ចំនួន​បី​ម៉ូដែល​​រួម​មាន​​ Lux Watch Standard, Deluxe និង Omni សម្រាប់​ការ​កុម្ម៉ង់​ទិញ​ទុក​មុន។


    Lux Watch ទាំង​បី​ម៉ូដែល​នោះ​ត្រូវ​បាន​រចនា​ដោយ​ដាំ​ពេជ្យ​ទំហំ​ខុស​ៗ​គ្នា​​ដោយ​ ម៉ូដែល​​ Standard ​ដាំ​​​​ពេជ្រ​ទំហំ​០,៥​ ទៅ​០,៦​ការ៉ាត់ ​ម៉ូដែល​ Deluxe ​​ទំហំ​​ ២​,០០ ទៅ ២,៣០​ការ៉ាត់​ និង​ម៉ូដែល​​  Omni​ គឺ​ដាំ​​​​ពេជ្រ​ទំហំ ១១,៣០ ទៅ ១២,៣០ ការ៉ាត់។​

    ​ចំពោះ ​Lux Watch​​ Omni ​ត្រូវ​បាន​រចនា​ឡើង​ដោយ​ដាំ​​ពេជ្យ​ច្រើន​ជួរ​ជុំវិញ​ក្បាល​នាឡិកា​​ ​នៅ​លើ​ប៊ូតុង និង​ខ្សែ​​នាឡិកា ហើយ​ម៉ូដែល​នេះ​​​មាន​បី​ប្រភេទ ​គឺ​ស្រោប​ដោយ​មាស​ពណ៌​លឿង​ទំហំ២៤​ការ៉ាត់ ​ ស្រោប​មាស​ពណ៌​ផ្កា​ឈូក​ទំហំ១៨​ការ៉ាត់​ និងស្រោប​ប្លាកទីន (ប្លាកទីន​សុទ្ធ៩៥%)។​

    ចំពោះ​តម្លៃ​វិញ​ ម៉ូដែល Omni ​​ថ្លៃ ៧៤ ៩៩៥ដុល្លារ​ , ​ម៉ូដែល​ Standard ​ប្រហែល​ជា​ ៨០០០​ដុល្លារ​ និង ម៉ូដែល​ Deluxe ​មាន​តម្លៃ​ប្រហែល​ជា​ជាង​ ១៣ ០០០ ដុល្លារ​។ ​​ Lux Watch ទាំង​បី​ម៉ូដែល​នេះ​គឺ​មាន​ពីរ​ទំហំ​ គឺ​ ៣៨ ម.ម និង ៤២​ម.ម។​

    ​ក្រុមហ៊ុន​នឹង​ចាប់​ផ្ដើម​ដាក់​លក់​នៅ​បី​ទៅ​បួន​សប្ដាហ៍​បន្ទាប់​ពី​ Apple Watch បាន​ប្រកាស​បង្ហាញ​ជា​ផ្លូវ​ការ៕

    lux-watch-brikk

    2015-02-26-image-24

    102458960-661096_orig.530x298

    Brikk Lux Watch 1 (1)

    brikk_lux-apple-watch
    • Blogger Comments
    • Facebook Comments
    Item Reviewed: Apple Watch ស្រោប​មាស​ និង​ដាំពេជ្រ​​ស្អាត​​អស់​ទាស់ ​តែ​តម្លៃ​វិញទិញ​ឡាន​ទំនើប​បាន​១​គ្រឿង Rating: 5 Reviewed By: Unknown
    Scroll to Top