• ព័ត៌មានថ្មី

    Friday, March 6, 2015

    តុក្កតា Toy Story ត្រៀម​ចេញ​វគ្គ​៤ ដោយ​ខុស​ប្លែក​​ទាំង​ស្រុង​ពី​វគ្គ​មុន​ៗ

    ខ្សែ ​ភាពយន្ត​តុក្កតា “Toy Story” ​វគ្គ​៤​​ដែល​ត្រៀម​ចេញ​នៅ​ឆ្នាំ​២០១៧​ខាង​មុខ នឹង​ខុស​ប្លែក​ទាំង​ស្រុង​ពី​វគ្គ​មុន​ៗ ដោយ​វគ្គ​ថ្មី​នេះ​នឹង​មាន​ឈុត​មនោសញ្ចេតនា​ស្នេហា​ច្រើន​ជាង​មុន។


    ប្រធាន​ក្រុមហ៊ុន Pixar លោក Jim Morris បាន​ប្រាប់​សារព័ត៌មាន Disney Latino នា​ពេល​ថ្មី​ៗ​នេះ​ថា​ “វគ្គ​នេះ​នឹង​បន្ត​ពី​វគ្គ ៣ ប៉ុន្តែ​វា​នឹង​ផ្ដោត​លើ​រឿង​ស្នេហា​ច្រើន។ រឿង​ថ្មី​នេះ​​នឹង​ជា​រឿង​កំប្លែង​បែប​មនោសញ្ចេតនា ដោយ​មិន​ផ្ដោត​លើ​ទំនាក់ទំនង​រវាង​តួ​អង្គ និង​ក្មេង​ៗ​ដូច​មុន​ទេ។ វា​នឹង​ជា​ភាពយន្ត​ដ៏​ល្អ​មួយ”។

    លោក John Lasseter ដែល​ជា​អ្នក​ដឹកនាំ “Toy Story” ពីរ​វគ្គ​ដំបូង​នឹង​ត្រលប់​មក​ដឹក​នាំ​វគ្គ​ថ្មី​នេះ ហើយ Rashida Jones និង Will McCormack នឹង​រួម​គ្នា​និពន្ធ​សាច់​រឿង។


    ព័ត៌មាន​​ដែល​ថា​ “Toy Story​ 4” នឹង​ផ្ដោត​លើ​សាច់​រឿង​ផ្សេង​​នេះ​ ប្រហែល​ជា​មិន​មាន​អ្វី​ភ្ញាក់ផ្អើល​ខ្លាំង​ឡើយ ដោយ​សារ​កាល​ពី​វគ្គ​មុន នៅ​ចុង​រឿង​គឺ​បាន​បញ្ចប់​យ៉ាង​ល្អ ដែល​ទស្សនិកជន​ភាគ​ច្រើន​ស្ទើរ​មិន​ជឿ​ថា​រឿង​នេះ​អាច​មាន​វគ្គ​ថ្មី​ផង។

    ​ខ្សែ​ភាពយន្ត “Toy Story” បាន​ចេញ​វគ្គ​១​នៅ​ឆ្នាំ​១៩៩៥ វគ្គ​២​ នៅ​ឆ្នាំ​១៩៩៩ និង​វគ្គ​៣ នៅ​ឆ្នាំ​២០១០ ដោយ​​៣​វគ្គ​នេះ​អាច​រក​ចំណូល​បាន​ជាង ២ពាន់​លាន​ដុល្លារ​ពី​ជុំវិញ​ពិភពលោក។ “Toy Story” វគ្គ​៤ នឹង​អាច​​ចេញ​បញ្ចាំង​នៅ​រោងភាពយន្ត នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៧ ៕

    rs_560x415-140609124959-rs_1024x759-130620172203-1024..toy.ls.62013
    • Blogger Comments
    • Facebook Comments
    Item Reviewed: តុក្កតា Toy Story ត្រៀម​ចេញ​វគ្គ​៤ ដោយ​ខុស​ប្លែក​​ទាំង​ស្រុង​ពី​វគ្គ​មុន​ៗ Rating: 5 Reviewed By: Unknown
    Scroll to Top