• ព័ត៌មានថ្មី

    Monday, March 16, 2015

    បិសាច​ក្រហម​បន្ត​ក្ដី​សង្ឃឹម Top 4 ក្រោយ​ស៊ី​មាន់​ខ្នាយ​មាស​យប់​មិញ

    ក្រុម ​បិសាច​ក្រហម Manchester United នៅ​តែ​បន្ត​ក្ដី​សង្ឃឹម​ឈរ​នៅ​ក្នុង​ចំណោម​ក្រុម​កំពូល​ទាំង​៤ នៅ Premier League ក្រោយ​យក​ឈ្នះ​​ក្រុម​មាន់​ខ្នាយ​មាស​ Tottenham Hotspur ៣-០ នៅ Old Trafford យប់​មិញ​នេះ។


    ក្រុម​លោក Louis van Gaal នៅ​សល់​តែ​​ការ​ប្រជែង​យក​តំណែង Top 4 នេះ​​ប៉ុណ្ណោះ​ក្នុង​រដូវ​កាល​នេះ ក្រោយ​ធ្លាក់​ចេញ​ពី FA Cup កាល​ពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន។ យ៉ាង​ណា​ក្ដី សម្ពាធ​បាន​ថមថយ​វិញ​ខ្លះ ក្រោយ​ជ័យជម្នះ​លើ​ក្រុម Spurs។

    ការ​ប្រកួត​ចាប់​ផ្ដើម​បាន​តែ​៩នាទី ខ្សែ​បម្រើ​បែលហ្សិក Marouane Fellaini បាន​បំប៉ោង​សំណាញ់​ទី​ក្រុម​ភ្ញៀវ​បាន​សម្រេច។ ១០នាទី​បន្ទាប់ Michael Carrick បាន​តែត​បន្ថែម​មួយ​គ្រាប់​ទៀត មុន​ពេល​ប្រធាន​ក្រុម Wayne Rooney ស៊ុត​គ្រាប់​ទី​៣ នៅ​នាទី​៣៤។ លទ្ធផល​ ៣-០ នៅ​តង់​ទី​១​ បាន​រក្សា​ដល់​ចប់​ការ​ប្រកួត។

    សម្ពាធ​ដណ្ដើម​ Top 4 នឹង​ត្រូវ​ធ្លាក់​ទៅ​លើ​​ក្រុម​គូ​ប្រជែង Liverpool ដែល​ត្រូវ​ប៉ះ Swansea នៅ​ Liberty Stadium យប់​នេះ។ ក្រោយ​ការ​ប្រកួត​នោះ ហង្ស​ក្រហម​នឹង​ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន Anfield ស្វាគមន៍ Man Utd នៅ​ថ្ងៃ​អាទិត្យ ដែល​​អាច​ហៅ​​បាន​ថា​ជា​ជំនួប​ដណ្ដើម​កៅអី​ទៅ Champions League រដូវ​កាល​ក្រោយ​ក៏​ថា​បាន៕

    1

    2

    3

    4

    5

    7

    8
    • Blogger Comments
    • Facebook Comments
    Item Reviewed: បិសាច​ក្រហម​បន្ត​ក្ដី​សង្ឃឹម Top 4 ក្រោយ​ស៊ី​មាន់​ខ្នាយ​មាស​យប់​មិញ Rating: 5 Reviewed By: Unknown
    Scroll to Top