• ព័ត៌មានថ្មី

    Monday, March 23, 2015

    សណ្ឋាគារ​ប្រណិត​​​តម្លៃ​ជាង​​១០០​លាន​ដុល្លារ​​នៅ​មុខ​វាំង​​សម្រេច​បើក​សម្ពោធ​ព្រឹក​នេះ​

    សណ្ឋាគារ ​សុខា​ ភ្នំពេញ ​ដែល​មាន​​តម្លៃ ​វិនិយោគ​​​ ១០០ លាន​ដុល្លារ ស្ថិត​​នៅ​មុខ​ទន្លេ​ចតុមុខ​ ព្រះ​បរមរាជវាំង​​​​​បាន​​ត្រូវ​បើក​សម្ពោធ​នៅ​​ព្រឹក​នេះ​​ ក្រោយ​អធិបតី​ភាព​សម្តេច​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។
    ​​
    គម្រោង​​​ដែល​​មាន​​កម្ពស់​ ១៦ ជាន់​​ នេះ​សាង​សង់​លើ​ផ្ទៃ​ដី​ទំហំ​១៤​ហិកតា​ ​រួម​មាន​បន្ទប់​សណ្ឋាគារ និង​កន្លែង​ផ្សេងៗ​ទៀត ដូចជា សាល​សន្និសីទ​អន្តរជាតិ ស៉្បា កន្លែង​រស់​នៅ​ដែល​មាន​ភាព​ប្រណីត មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម កន្លែង​កម្សាន្ត ភោជនីយដ្ឋាន និង​ក្លិប​កម្សាន្ត​ទៀត​ផង​។ នេះ​បើ​​តាម​ការ​សែត​ភ្នំពេញ​ប៉ុស្តិ៍។ ​ការ​សាង​សង់​នេះ​គ្រោង​បញ្ចប់​នៅ​​ឆ្នាំ​២០១២​ ប៉ុន្តែ​ត្រូវ​ពន្យារ​ពេល​។ ​​​​​​
    ​​​​
    តាម​​ប្រភព​ដដែល​​គម្រោង​សាង​សង់​អគារ​នេះ​អាច​មាន​ការ​កែ​ប្រែ​ចំនួន​បន្ទប់​សណ្ឋាគារ​ដែល​ តាម​ការ​គ្រោង​ទុក​អាច​ថយ​ចុះ​ពី​ចំនួន ៧៩៨​បន្ទប់​មក​នៅ​ត្រឹម​៤៥៨​បន្ទប់​ហើយ​ផ្នែក​នៅ​សល់​អាច​ត្រូវ​គេ​បង្កើត​ ជា​ខុន​ដូ​ដែល​មាន​ចំនួន​១៦០​ Unit៕

    687372_14080616170020748497
    687372_14081217080021047939

    • Blogger Comments
    • Facebook Comments
    Item Reviewed: សណ្ឋាគារ​ប្រណិត​​​តម្លៃ​ជាង​​១០០​លាន​ដុល្លារ​​នៅ​មុខ​វាំង​​សម្រេច​បើក​សម្ពោធ​ព្រឹក​នេះ​ Rating: 5 Reviewed By: Unknown
    Scroll to Top