• ព័ត៌មានថ្មី

    Thursday, March 5, 2015

    Smart ផ្ដល់​ឱកាស​ឈ្នះតែ​ម្តងគត់​ក្នុង​បទពិសោធន៍​មួយ​ជីវិត

    កម្មវិធីArtist of the Month-ខែមីនាឆ្នាំ ២០១៥ ​Smart ​បាន​ផ្ដល់​​ឱកាសឈ្នះតែម្តងគត់ក្នុងបទពិសោធន៍​មួយ​ជីវិត​ – រង្វាន់​ចំនួន​១០កន្លែង ​ដើម្បីធ្វើដំណើរ​ទៅទស្សនា​តារា​ល្បី Katy Perry ​ក្នុងព្រឹត្តិការណ៍​ប្រគំតន្ត្រី​នៅ​ទីក្រុង​បាងកក​ប្រទេសថៃ។

    កាល​ពី​ ថ្ងៃទី ០៥ ខែមីនាឆ្នាំ ២០១៥ ​ក្រុមហ៊ុនSmart​ មានក្តីរំភើប​រីករាយសូម​ប្រកាស​ថា ​តារា Katy Perry​ជាតារា ​ប្រចាំខែ ​មីនា​របស់​Smart។​ គោល​បំណង​នៃយុទ្ធនាការ​Artist of ​the ​Month​ (កម្មវិធីតារាឯកប្រចាំខែ) ​គឺដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​អតិថិជនជំនាន់​ថ្មីរបស់​ក្រុមហ៊ុន ​Smartដែល​កើនទ្បើង​ជា​លំដាប់ ​​និង​​ដើម្បី​​នាំ​យក​តារា​​កំពូលៗ​​ ឱ្យកាន់​តែជិត​អតិថិជន​នៅ​ក្នុងប្រទេសកម្ពុជា!

    តារាកំពូលប្រចាំខែនេះគឺតារាស៊ិចស៊ី​ស្រស់ស្អាតកញ្ញា​ Katy Perryមកពីរដ្ឋ ​California ​សហរដ្ឋអាមេរិច។ ​ក្រុមហ៊ុន ​Smart ​សូមប្រកាស​ការ​ចាប់រង្វាន់​ផ្សង​សំណាង​ ឈ្នះ ​ដំណើរ​ទស្សនា​ការប្រគំ​តន្ត្រី​ Katy Perryផ្ទាល់​នៅទីក្រុង​បាងកកនៅ​ថ្ងៃទី ​១៤ ខែ​ឧសភាឆ្នាំ​ ២០១៥។ ​Smartនឹង​ទទួលខុស​ត្រូវ​ទាំងអស់​រួមមាន​សំបុត្រ​យន្តហោះ​ការ​ធ្វើ​ដំណើរ​ ផ្សេងៗ​ ​ការស្នាក់​នៅ ​អាហារ​ និង​ប្រាក់ហោ​ប៉ៅ ​ជាពិសេស​សំបុត្រVIP​ចូលទស្សនាការ​ប្រគំតន្ត្រី ​Katy Perry។
    *​អ្នកឈ្នះ​ត្រូវមាន​លិខិត​ឆ្លងដែន​ផ្ទាល់​ខ្លួន​ហើយ​មាន​សុពលភាព។


    ដើម្បីមាន​ឱកាសចាប់ ​ឆ្នោតផ្សង​សំណាង ​គ្រាន់តែ​ជ្រើសរើស​យកបទណា​មួយរបស់​ Katy Perry​ ធ្វើជាSmart ​Tunes​មុនថ្ងៃចាប់​រង្វាន់ ​ទី២៦​ ខែមីនា។​ អ្នក​ឈ្នះ​ចំនួន​ ១០នាក់​នឹង​ត្រូវ​បាន​ជ្រើសរើស​ដើម្បី ទទួល​បានបទពិសោធន៍​ដ៏​អស្ចារ្យ ហ៊ឺហារ​ ដ៏គួរឱ្យ​កន្ទ្រាក់​អារម្មណ៍​នេះ។

    ដើម្បីដាក់​សម្លេង ​Smart Tunes គ្រាន់​តែផ្ញើ​សារលេខ​កូដ​បទចម្រៀង​ខាងក្រោម​ណាមួយ​ទៅ​ 855ឬ ដោយគ្រាន់​តែ​ចុច ​*987 # ​ដើម្បីរើស​បទ​ចម្រៀងល្បី​របស់​ Katy ​Perry ​គឺ:

     Table

    នាយកប្រតិបត្តិក្រុមហ៊ុន Smart​ លោក ​Thomas Hundt ​បាន​មា​នប្រសាសន៍ថា ​“កម្មវិធី ​Artist​ of the Month ​គឺជាកម្មវិធីដែរផ្តល់ជូនភាពអស្ចារ្យផ្សេងៗ ​ចំពោះ​អតិថិជន​របស់​យើង។ វាជា​ឱកាសដ៏​អស្ចារ្យមួយ​ដើម្បីបង្ហាញថាក្រុមហ៊ុន Smartគឺ​ជា​ក្រុមហ៊ុនមាន​ការច្នៃប្រឌិតថ្មី ​ទស្សន:វិស័យ​ឆ្ពោះ​ទៅមុខ ​ដឹង​ច្បាស់​ពីអ្វី​ដែល​អតិថិជន​របស់​ខ្លួន​ចង់​បាន។” លោក​បាន​បន្ថែមទៀត​ថា​“វាគឺជា​ឱកាស​ដ៏រំភើប​សម្រាប់​អតិថិជន​របស់យើង​ ក្នុងការ​ឃើញ​តារា​ចំរៀង ​សិចស៊ី លំដាប់​អន្តរជាតិ ​Katy Perry ​ផ្ទាល់​នៅ​លើ​ឆាកប្រគំ​តន្ត្រីខ្ញុំ​ប្រាកដ​ថា​អ្នកដែល​មាន​សំណាង​ ឈ្នះចំនួន ១០ នាក់​នេះ​នឹង​ចងចាំបទពិសោធន៍​នេះ​ជា​រៀងរហូត!”។

    ​កម្មវិធីArtist of the Monthឬ ​(កម្មវិធីតារាឯកប្រចាំខែ) ​បានកន្រ្ទាក់អារម្មណ៍​ប្រជាជន​ទូទាំង​ប្រទេស។ កាលពី​ខែ​មុនតារាចម្រៀង ​Taylor Swift​បានធ្វើឱ្យ​អតិថិជន​របស់ ​Smart​ រាប់ម៉ឺននាក់​ប្រញាប់​ប្រញាល ជ្រើស​រើសបទ​ល្បីរបស់នាង​ធ្វើជា ​Smart Tunesរបស់​ពួកគេដើម្បី​ឈ្នះអាវ​ក្រហម (original) របស់​នាង។

    ចំពោះព័ត៌មានបន្ថែមអំពីកម្មវិធីនេះសូមចូលមើលwww.smart.com.kh ឬ fb.com/smartaxiata ឬទូរសព្ទ 888 / 010 200 888

    អំពី Smart
    ក្រុមហ៊ុន Smart A​xiata Co. , Ltdជាក្រុមហ៊ុន​ទូរគមនាគមន៍​ចល័តធំជាង​គេទីពីរ​របស់​ប្រទេស​កម្ពុជា​កំពុង​បម្រើ​ អតិថិជន ៦,៥លាននាក់​ស្ថិត ​ក្រោម ​Smart brand។ នៅ​ក្នុងខែ​មករាឆ្នាំ ​២០១៤​ ​ក្រុមហ៊ុន​ Smart ​បានបើកដំណើរ​ការ​បណ្តាញ ​4G LTE ​របស់ខ្លួននិង​ក្លាយជា​ប្រតិបត្តិករ​ទូរសព្ទចល័ត​លើក​ដំបូង​នៅក្នុង​ប្រទេស​ កម្ពុជាដែល​ផ្តល់​សេវា 4G។ ​ក្រុមហ៊ុន Smart ​ក៏បាន​ផ្តល់នូវ​សេវាអ៊ិនធឺណិត​តាម​ទូរសព្ទចល័ត​ 2G, 2.5G, ​3G​ និង​ 3.75G ​សម្រាប់សេវាកម្មអ៊ិនធឺណិត​លើទូរសព្ទដៃ​ចុងក្រោយ​បំផុត​ក៏ដូចជា​សេវា​ Roaming ​អន្តរជាតិ​នៅ​ទូទាំង​ជាង ១៥០ប្រទេស។ ​​
    បណ្តាញគ្រប​ដណ្តប់​ទូទាំងប្រទេស​យ៉ាងទូលំទូលាយ​គឺអាច​រកបាន​នៅគ្រប់​ ខេត្តក្រុង​ចំនួន ២៥​ក្នុងប្រទេស​កម្ពុជា។​ ​​កម្លាំង​ពលកម្ម​របស់ក្រុមហ៊ុន​មាន​ជាង ៩០០នាក់​ដែល​រួមមាន​ទាំងអ្នក​ជំនាញក្នុង​ស្រុក​និង​បរទេស។ ​ក្រុមហ៊ុន​ Smart​ បានប្តេជ្ញាចិត្ត​ដល់អតិថិជន​បុគ្គលិក ​និង​ប្រជាជន​កម្ពុជា​ ផ្តល់​នូវការ​សន្យា​របស់ខ្លួន​ក្នុងការ​ធ្វើអោយប្រសើរ​ឡើងនូវជីវិត​របស់​ពួក ​គេ។ ” Smart ជិវិតរស់រវើក”

    ចេញផ្សាយដោយ
    ក្រុមហ៊ុន Smart Axiata Group Co. , Ltd.​
    ផ្ទះលេខ464A ​មហាវិថីព្រះមុនីវង្ស ​សង្កាត់ទន្លេបាសាក់ ​ចំការមន  ​រាជធានីភ្នំពេញ ​ព្រះរាជា​ណាចក្រ​កម្ពុជា​
    ទូរសព្ទ: +855 10 201 000​
    Smart Axiata ​តាមរយៈ​ www.smart.com.kh
    • Blogger Comments
    • Facebook Comments
    Item Reviewed: Smart ផ្ដល់​ឱកាស​ឈ្នះតែ​ម្តងគត់​ក្នុង​បទពិសោធន៍​មួយ​ជីវិត Rating: 5 Reviewed By: Unknown
    Scroll to Top