• ព័ត៌មានថ្មី

    Sunday, March 22, 2015

    សង្គ្រាម​​ពណ៌​ក្រហម ហង្ស​ ប៉ះ​ បិសាច កក្រើក​យប់​នេះ

    ការ ​ប៉ះ​គ្នា​រវាង​ក្រុម​ហង្ស​ក្រហម Liverpool និង​បិសាច​ក្រហម Manchester United នឹង​ក្លាយ​ជា​ជំនួប​ដ៏​កក្រើក​នៅ Premier League នា​ម៉ោង​៨កន្លះ​យប់​នេះ។ វា​មិន​ត្រឹម​តែ​ជា​ការ​ប៉ះ​គ្នា​រវាង​ក្រុម​គូ​សត្រូវ​ក្នុង​ប្រវត្តិ​ បាល់ទាត់​អង់គ្លេស​នោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ការ​ប្រកួត​ដ៏​សំខាន់​ដើម្បី​ដណ្ដើម​កៅអី​ Top 4 ទៅ​លេង​ពាន​ UEFA Champions League រដូវ​កាល​ក្រោយ​ផង​ដែរ។ ប្រិយមិត្ត​សាក​ទាយ​ល​មើល៍ ថា​តើ​​ការ​ប្រកួត​នៅ​កីឡដ្ឋាន Anfield នេះ ហង្ស​ ឬ​បិសាច ដែល​​អាច​យក​ជ័យជម្នះ​បាន?


    ជើង​កីឡាករ៖

    ខ្សែ​បម្រើ Lucas Leiva របស់​ Liverpool អាច​ចូល​ហ្វឹកហាត់​វិញ​បាន​ហើយ ក្រោយ​រង​របួស​៥សប្ដាហ៍ ប៉ុន្តែ​មិន​រំពឹង​ថា​អាច​ចូល​លេង​ការ​ប្រកួត​យប់​នេះ​បាន​ទេ។ រី​ឯ​​ខ្សែ​ប្រយុទ្ធ Mario Balotelli បាន​ជា​សះស្បើយ​ពី​ជំងឺ​ហើយ ក្រោយ​មិន​បាន​លេង​ទល់​នឹង​ Swansea កាល​ពី​ថ្ងៃ​ចន្ទ​។

    ចំណែក ​ខ្សែ​បម្រើ​ស្លាប Angel Di Maria របស់​ Man Utd វិញ អាច​ចូល​លេង​វិញ​បាន​ហើយ ក្រោយ​រួច​ផុត​ការ​ពិន័យ​១ប្រកួត ប៉ុន្តែ Jonny Evans នៅ​តែ​​ជាប់​បម្រាម​នៅ​ឡើយ។ ខ្សែ​ការពារ Luke Shaw និង Marcos Rojo អាច​វិល​ចូល​ក្រុម​វិញ​បាន​ហើយ ក្រោយ​ជា​សះស្បើយ​ពី​របួស ប៉ុន្តែ​ទំនង​ជា​មិន​ទាន់​អាច fit ១០០% ដើម្បី​ចូល​លេង​នោះ​ទេ។

    liverpool-vs-mu

    ធាតុ​ពិត​ខ្លះៗ​ទាក់ទង​ការ​ប្រកួត៖

    Liverpool ចាញ់​តែ​ម្ដង​គត់​ក្នុង​ការ​ជួប​ Manchester United ៧ដង​ចុង​ក្រោយ​ក្នុង​គ្រប់​ពាន​រង្វាន់​​នៅ Anfield (ឈ្នះ​៥ ស្មើ១ ចាញ់១)។
    ក្រុម​ទាំង​២​ស្មើ​គ្នា​តែ​ម្ដង​គត់ ក្នុង​ការ​ប៉ះ​គ្នា​​ក្នុង​លីក ១៨ដង​ចុង​ក្រោយ
    Liverpool គឺ​ជា​ក្រុម​តែ​មួយ​គត់​ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​​នៅ Premier League ក្នុង​ឆ្នាំ​២០១៥។ ក្រុម​នេះ​អាច​រក​បាន​ដល់​ទៅ​២៦ពិន្ទុ ១០ប្រកួត (៣០ពិន្ទុ) ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ខែ​មករា​មក)
    បរាជ័យ​តែ​ម្ដង​គត់​របស់​ហង្ស​ក្រហម​ក្នុង​ ១៧ប្រកួត​ចុង​ក្រោយ​ក្នុង​លីក គឺ​ការ​ចាញ់​បិសាច​ក្រហម ៣-០ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ។
    Jordan Henderson បាន​ស៊ុត​បញ្ចូល​ទី​បើក​ឆាក​ក្នុង​៣ប្រកួត​ចុង​ក្រោយ​របស់ Liverpool ​នៅ Premier League។ អ្នក​ចាំ​ទី Simon Mignolet ជា​អ្នក​ចាំ​ទី​ដែល​ធ្វើ​បាន clean sheet (មិន​ឲ្យ​គេ​ស៊ុត​ចូល) ច្រើន​ជាង​គេ​លំដាប់​ទី​២ (១២ប្រកួត) ចាញ់​អ្នក​ចាំ​ទី Fraser Forster តែ​១ប្រកួត​ប៉ុណ្ណោះ។
    Manchester United ចាញ់​តែ​២ប្រកួត​ប៉ុណ្ណោះ​ក្នុង​១៩ប្រកួត​ចុង​ក្រោយ​នៅ​ Premier League (ឈ្នះ​១៣ ស្មើ​៤ ចាញ់​២)។
    យ៉ាង​ណា​ក្ដី ការ​ប្រកួត​ក្រៅ​ដី​របស់​ក្រុម​នេះ​ក្នុង​៧ប្រកួត​ចុង​ក្រោយ​នៅ​ក្នុង​លីក ​អាច​រក​បាន​តែ​១០ពិន្ទុ​ប៉ុណ្ណោះ (ឈ្នះ​២ ស្មើ​៤ ចាញ់១)។

    manager
    ​​​
    លទ្ធផល​ជួប​គ្នា​៥ប្រកួត​ចុង​ក្រោយ​នៃ​ក្រុម​ទាំង​២ (គ្រប់​ពាន​រង្វាន់)


    result
    • Blogger Comments
    • Facebook Comments
    Item Reviewed: សង្គ្រាម​​ពណ៌​ក្រហម ហង្ស​ ប៉ះ​ បិសាច កក្រើក​យប់​នេះ Rating: 5 Reviewed By: Unknown
    Scroll to Top