• ព័ត៌មានថ្មី

    Sunday, March 22, 2015

    Post titleBony, Giroud, Kane លេច​ធ្លោ​ក្នុង​ជ័យជម្នះ​របស់ Man City, Arsenal, Spurs

    Wilfried Bony, Olivier Giroud និង Harry Kane បាន​ក្លាយ​ជា​តួ​អង្គ​សំខាន់​​របស់​ក្រុម​រៀងៗ​ខ្លួន​នា​ការ​ប្រកួត English Premier League សប្ដាហ៍​ទី​៣០យប់​មិញ​នេះ។ Bony បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​របស់​ខ្លួន​ឲ្យ​ក្រុម Manchester City ឯ Giroud ស៊ុត​​​​២គ្រាប់​ជ័យ​​ឲ្យ Arsenal ឈ្នះ Newcastle ទាំង​ត្រដាបត្រដួស ខណៈ​​ខ្សែ​ប្រយុទ្ធ​ឡើង​ជើង Harry Kane ធ្វើ​បាន​ហ៊ែតទ្រីក ជួយ​ឲ្យ​ Tottenham Hotspur បាន​៣ពិន្ទុ​​ពី​ក្រុម Leicester ទាំង​ប្រផុតប្រផើយ។

    3

    Man City ដែល​ត្រូវ​ការ​ឈ្នះ​ចាំ​បាច់​ដើម្បី​រក្សា​តំណែង​លេខ​២ និង​បន្ត​ដេញ​ Chelsea នោះ បាន​បំបាក់ West Brom ផុយៗ ៣-០។ ក្នុង​ការ​ប្រកួត​នេះ West Brom បាន​ជួប​រឿង​ស៊យ​តាំង​ពី​ជាង​១នាទី​ដំបូង​​ដើម​តង់​ទី​១ ពោល​គឺ​ត្រូវ​បាត់​បង់​កីឡាករ​ម្នាក់​ដោយ​សារ​កាត​ក្រហម ហើយ​ជា​កាត​ក្រហម​ច្រឡំ​កីឡាករ​ទៀត។ ខ្សែ​ការពារ Craig Dawson បាន​បង្ក​កំហុស​លើ Bony ប៉ុន្តែ​អាជ្ញាកណ្ដាល Neil Swarbrick បែរ​ជា​លើក​កាត​ក្រហម​ឲ្យ​ Gareth McAuley ទៅ​វិញ។

    ២៥នាទី​បន្ទាប់​ពី​កាត​ក្រហម​ដ៏​ចម្រូងចម្រាស​​ Bony បាន​បំបែក​ពង​មាន់​បាន​សម្រេច ដែល​វា​ជា​គ្រាប់​ដំបូង​របស់​កីឡាករ​កូឌីវ័រ​រូប​នេះ ចាប់​ពី​ផ្លាស់​មក​ក្រុម​ការពារ​តំណែង​ជើង​ឯក​​​កាល​ពី​ខែ​មករា។ ២គ្រាប់​បន្ថែម​ទៀត​របស់​ក្រុម​មេឃ​ខៀវ ធ្វើ​បាន​ដោយ​កីឡាករ​ប្រេស៊ីល Fernando (នាទី​៤០) និង​កីឡាករ​អេស្ប៉ាញ David Silva (នាទី​៧៧)។


    ងាក​ទៅ​មើល​នៅ​កីឡដ្ឋាន St. James’ Park វិញ Giroud បាន​ស៊ុត​បញ្ចូល​ទី​២គ្រាប់​​ក្នុង​ចន្លោះ​ពេល​៤នាទី ឲ្យ Arsenal នាំ​មុខ​ម្ចាស់​ផ្ទះ Newcastle ២-០ នៅ​តង់​ទី​១។ នេះ​ជា​គ្រាប់​បាល់​ទី​៩​ហើយ​សម្រាប់​ខ្សែ​ប្រយុទ្ធ​បារាំង​រូប​នេះ ក្នុង​៩ប្រកួត​ចុង​ក្រោយ។ ១គ្រាប់​សង​វិញ​របស់​សារិកា​ព្រៃ ធ្វើ​បាន​ដោយ​កីឡាករ​បារាំង​ដែរ គឺ Moussa Sissoko នៅ​៣នាទី​ដើម​តង់​ទី​២។

    ចំណែក​ក្រុម​មាន់​ខ្នាយ​មាស Spurs ដែល​ត្រូវ​ការ​ជ័យជម្នះ​ដើម្បី​បន្ត​ដង្ហើម​ដណ្ដើម​ Top 4 នោះ បាន​យក​ឈ្នះ Leicester ៤-៣។ ៤គ្រាប់​របស់​ក្រុម​លោក Mauricio Pochettino ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​អង់គ្លេស Harry Kane ៣គ្រាប់​ម្នាក់​ឯង​នៅ​នាទី​៦, ១៣ និង​៦៤ មុន​ពេល​ Schlupp របស់ Leicester ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង។ នេះ​ជា​ហ៊ែតទ្រីក​លើក​ដំបូង​ហើយ​សម្រាប់ Kane នៅ​ក្នុង​ Premier League ហើយ​៣គ្រាប់​នេះ​ក៏​ធ្វើ​ឲ្យ​រូប​គេ​ឡើង​ឈរ​លើ​កំពូល​តារាង Top Scorer (១៩គ្រាប់) លើ​ Diego Costa របស់ Chelsea ១គ្រាប់​ផង​ដែរ។ ៣គ្រាប់​សង​វិញ​របស់​ក្រុម​ភ្ញៀវ ធ្វើ​បាន​ដោយ Vardy (នាទី​៣៨), Morgan (នាទី​៥០) និង Nugent (នាទី​៩០)។

    5
    លទ្ធផល​​៤គូ​ផ្សេង​ទៀត៖ Aston Villa ចាញ់​ Swansea ១-០, Southampton ឈ្នះ Burnley ២-០, Stoke ចាញ់ Crystal Palace ២-១ និង West Ham ឈ្នះ Sunderland ១-០។

    តារាង​ពិន្ទុ​ក្រោយប្រកួត​យប់​មិញ

    bpl
    • Blogger Comments
    • Facebook Comments
    Item Reviewed: Post titleBony, Giroud, Kane លេច​ធ្លោ​ក្នុង​ជ័យជម្នះ​របស់ Man City, Arsenal, Spurs Rating: 5 Reviewed By: Unknown
    Scroll to Top