• ព័ត៌មានថ្មី

    Thursday, March 19, 2015

    Ronaldo បង្ហាញ​ចំណាប់​អារម្មណ៍​ទៅ​លេង​នៅ​ក្លឹប​អាម៉េរិក ក្រោយ​ចប់​កិច្ច​សន្យា​នៅ Real

    ក្រុងម៉ាឌ្រីដ៖ កីឡាករខ្សែប្រយុទ្ធលំដាប់លេខ២ ពិភពលោក Cristiano Ronaldo បានបង្ហាញចំណាប់អារម្មណ៍ចង់ទៅ បញ្ចប់អាជីព នៅទឹកដីអាម៉េរិកវិញ បន្ទាប់ពីកិច្ចសន្យាផុតកំណត់នៅក្នុងក្លឹប Real Madrid នាឆ្នាំ២០១៨ខាងមុខនេះ ។
    ក្លឹបខ្លាំងៗដែលកំពុងលេងនៅក្នុងក្របខណ្ឌកំពូល Major League Soccer (MLS) អាចនឹងទទួលបានកីឡាករឆ្នើម វ័យ៣០ឆ្នាំរូបនេះ នៅថ្ងៃណាមួយមិនខាន ក្រោយទទួលបានដំណឹងដ៏រំភើបចេញពីមាត់របស់ប្រធានក្រុមជម្រើសជាតិ ព័រទុយហ្គាល់នាពេលថ្មីៗនេះ ។
    មុននេះផងដែរ មានព័ត៌មានជាច្រើនចុះផ្សាយពីករណី Ronaldo ក៏ដូចជាក្លឹបផ្សេងៗចង់បាន Ronaldo ទៀតផង មានតាំងក្លឹបចាស់ Manchester United ដែលគេធ្លាប់សាងកេរ្តិ៍ឈ្មោះល្បីល្បាញចង់បានទៅវិញទៀតផង ដោយកំពុងប្រជែងដេញថ្លៃជាមួយនឹង Mancheste City ដែលជាក្លឹបរបស់ អង់គ្លេសដូចគ្នា ។
    តែយ៉ាងណាក៏ដោយ ព័ត៌មានលេចឮនេះនៅមិនទាន់ពិតប្រាកដនៅឡើយទេ តែវាអាចនឹងប្រហែលដែរព្រោះថាទឹកដី អាម៉េរិកច្រើនតែ ជាទីកន្លែងកីឡាករល្បីគ្រប់រូបទៅបញ្ចប់អាជីពនៅទីនោះ ព្រោះថាមានតម្លៃពលកម្មថ្លៃ បើទោះបីជាលេងមិនសូវល្អក៏ដោយ ស្របពេលដែលកន្លងមកមានតារាឆ្នើម David Beckham របស់អង់គ្លេស និង Thierry Henry របស់បារាំងសុទ្ធតែ និងរួមជាមួយ Tim Cahill, Jermain Defoe, David Villa, Kaka, Frank Lampard សុទ្ធតែធ្លាប់ លេងនៅអាម៉េរិកទាំង និងមានអ្នកខ្លះបានបញ្ចប់អាជីពនៅទីនេះរួចរាល់ហើយផងដែរ ។
    ម្ចាស់ពានបាល់មាស៣សម័យកាល Ronaldo បានកំពុងធ្វើឲ្យកក្រើក La Liga ទៀតតាមរយៈស៊ុតបញ្ចូលទីបាន៣០ គ្រាប់ច្រើនជាងគេ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន១១គ្រាប់ពីការចូលលេងបាន២៤ប្រកួតនៅអេស្ប៉ាញ បើទោះ ពីជារបូតពានលំដាប់ទី២ Copa del Rey មួយហើយក៏ដោយក្រោមថ្វីជើងរបស់ Atletico Madrid ៕

    • Blogger Comments
    • Facebook Comments
    Item Reviewed: Ronaldo បង្ហាញ​ចំណាប់​អារម្មណ៍​ទៅ​លេង​នៅ​ក្លឹប​អាម៉េរិក ក្រោយ​ចប់​កិច្ច​សន្យា​នៅ Real Rating: 5 Reviewed By: Unknown
    Scroll to Top