• ព័ត៌មានថ្មី

    Tuesday, March 17, 2015

    Facebook ​​ចេញ​វិធានការ​រឹត​បន្តឹង​ខ្ពស់​​​​​លើ​ការ​​បង្ហោះ​រូបភាព និង​ពាក្យ​ពេចន៍​មិន​សមរម្យ

    Facebook ​បាន​​ចេញ​គោលការណ៍​ណែនាំ​នៅ​លើ​ “Community Standards” ​​របស់​ខ្លួនកាល​ពី​ថ្ងៃ​ចន្ទ​​​​ដោយ​​បង្ហាញ​អ្នក​ប្រើប្រាស់​កាន់​តែ​ ច្បាស់​ពី​​ Post ​ពាក់​ព័ន្ធ​នឹង​រូប​អាសអាភាស ​​ហិង្សា​ ​ជេរ​ប្រទេច​ផ្ដាសា ​និង​ប្រធានបទ​ចម្រូងចម្រាស​​ណា​​ដែល​អាច​បង្ហាញ​ ឬ​ត្រូវ​ដក​ចោល។

    ​​​​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ធំ​បំផុត​ក្នុង ​លោក​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ណាមួយ​ធ្វើ​ការ​បញ្ចុះបញ្ចូល​ពាក់ព័ន្ធ​នឹង​ សកម្មភាព​ឧក្រិដ្ឋកម្ម​ ​​សកម្មភាព​ដែល​បង្ក​ជា​ទោស​ព្រហ្មទណ្ឌ ​ឬ​ការ​ស្អប់​គ្នា​នៅ​លើ​ Post របស់​ពួកគេ​​ឡើយ។ ​​គោលការណ៍​ណែនាំ​ថ្មី​​បញ្ជាក់​ថា​​ Facebook ​​នឹង​ដក​ចេញ​រូបភាព​មិន​គប្បី​​ទាំង​ឡាយ​បើ​សិន​ជា​រក​ឃើញ​ថា ​ជា​ការ​សើច​ចំអក​ ​ឬ​បង្ហាញ​ពី​ហិង្សា។

    ​រូបភាព​អាសអាភាស​​ផ្សេង​ទៀត​ក៏​​ត្រូវ​បាន ​ដក​ចេញ​ជា​ច្រើន​ករណី​រូប​មក​ហើយ ​​តែ​​​ក្រុមហ៊ុន​នឹង​​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​រូបភាព​​បំបៅ​ដោះ​កូន ​​រូបភាព​ស្រាត​ជា​លក្ខណៈ​សិល្បៈ ​ឬ​វេជ្ជសាស្ត្រ​បាន។


    “ស្តង់ដារ​ទាំង​នេះ​​គឺ​ដើម្បី​​បង្កើត​​​ បរិស្ថាន​មួយ​ដែល​មនុស្ស​គ្រប់​គ្នា​មាន​អារម្មណ៍​លើ​ទឹកចិត្ត​ និង​ផ្ដល់​អំណាច​ដល់​មនុស្ស​ឲ្យ​ចេះ​ប្រតិបត្តិ​ដាក់​គ្នា​ដោយ​ការ​គោរព ​និង​យល់​អធ្យាស្រ័យ”។ ​​នេះ​ជា​ការ​​​លើក​ឡើង​រួម​គ្នា​​​​របស់​លោក​ Monika Bickert ​​​​​ប្រធាន​យុទ្ធសាស្ត្រ​សាកល​របស់​ Facebook ​និង​ Chris Sonderby ​អនុប្រធាន​ផ្នែក​ប្រឹក្សា​របស់​ Facebook ​នៅ​លើ​​ប្លុក។ ​​អ្នក​ទាំង​ពីរ​បន្ថែម​ថា ​ដោយសារ​មាន​​ការ​ស្នើសុំ​ពី​មនុស្ស​ជា​ច្រើន​ទើប​ពួកគាត់​សម្រេច​បង្កើត​ គោលការណ៍ ​និង​ស្តង់ដារ​ឲ្យ​កាន់​តែ​ច្បាស់​ ​​និង​ម៉ត់ចត់​ថែម​ទៀត​នៅ​ពេល​នេះ។

    ​គោលការណ៍​នេះ​ក៏​ណែនាំ​ឲ្យ​អ្នក​លេង​ Facebook ​ត្រូវ​ប្រើប្រាស់​ឈ្មោះ​ពិត​ជា​​ជាង​​​ឈ្មោះ​ហៅ​ក្រៅ ​​ដែល​កន្លង​មក​បាន​រង​ការ​រិះគន់​​យ៉ាង​ខ្លាំង​ពី​សហគមន៍​​ភេទ​ទី​បី​ ក្រោយ​តារា​ភេទ​ទី​បី​ល្បី​ឈ្មោះ​ម្នាក់​បាន​សម្រេច​ចិត្ត​បិទ​គណនី​របស់​ ខ្លួន​ដោយសារ​​គោលការណ៍​នេះ។ ​

    ចុះ​អ្នក​យល់​ថា ​ការ​ឲ្យ​តារា​ចម្រៀង ​​តារា​សម្ដែង​ល្បីៗ​ដាក់​ឈ្មោះ​ពិត​ជា​ជាង​ឈ្មោះ​លើ​ឆាក​​ជា​ការ​ល្អ​​ឬ​ អត់​ ​ហើយ​ការ​ណែនាំ​ថ្មី​ផ្សេង​ទៀត​យ៉ាង​មេច​ដែរ?
    • Blogger Comments
    • Facebook Comments
    Item Reviewed: Facebook ​​ចេញ​វិធានការ​រឹត​បន្តឹង​ខ្ពស់​​​​​លើ​ការ​​បង្ហោះ​រូបភាព និង​ពាក្យ​ពេចន៍​មិន​សមរម្យ Rating: 5 Reviewed By: Unknown
    Scroll to Top