• ព័ត៌មានថ្មី

    Wednesday, March 25, 2015

    Facebook ចេញ​មុខងារ​ថ្មី​​ដើម្បី​ឲ្យ​មើល​អនុស្សាវរីយ៍​ចាស់ៗ

    ​ តើ​អ្នក​នៅ​ចាំ​ពី​អ្វី​ដែល​អ្នកបាន​ធ្វើ​ថ្ងៃ​នេះ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​ មុន​ទេ? អ្នក​ប្រហែល​ជា​អាច​ភ្លេច​​បាត់​ហើយ​ ប៉ុន្តែ​ Facebook នឹង​ចាំ​ពី​អ្វី​ដែល​អ្នក​បាន​បង្ហោះ​នៅ​លើ​ Facebook ​ដូច​ជា​រូប​ថត Status ឬ Post ណា​មួយ​នោះ ហើយ​វា​ក៏​នឹង​បង្ហាញ​នូវ​អនុស្សាវរីយ៍​ទាំង​នេះ​​​ដល់​​អ្នក​​តាម​រយៈ​​មុខ ​ងារ​ថ្មី​របស់​ខ្លួន​ផង​ដែរ។


    នៅ​ថ្ងៃ​ម្សិល​មិញ​​នេះ​ ក្រុមហ៊ុន Facebook បាន​ធ្វើ​ការ​ណែនាំ​នូវ​មុខងារ​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា​​ “On This Day” ​ដែល​​​ជា​មុខ​ងារ​នឹង​នាំយក​នូវ​​រូបភាព​ ​Post និង Status ចាស់​ៗ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​​ដែល​​មាន​​កាល​បរិច្ឆេទ​ដូច​គ្នា​នឹង​ បច្ចុប្បន្ន​​មក​បង្ហាញ​ឲ្យ​អ្នក​បាន​ឃើញ ​​និង​ដើម្បី​រំលឹក​អនុស្សារីយ៍​ចាស់​ៗ​ដែល​បាន​ធ្វើ។

    image-6-730x582

    ​​កាល​ពី​ឆ្នាំ​ ២០១៣​ ​មុខ​ងារ​នេះ​ក៏​ធ្លាប់​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​លើក​ដំបូង​ដែរ ប៉ុន្តែ​មិន​ទាន់​មាន​លក្ខណៈ​ពេញលេញ​ និង​ជា​ផ្លូវ​ការណ៍​នៅ​ឡើយ​នោះ​ទេ។
    ​​អ្នក​ប្រើ​ប្រាស់​អាច​​ចូល​ទៅ​មើល​មុខ​ងារ​ថ្មី​នេះ​បាន​ដោយ​ចូល​ទៅ​កាន់​ ​ facebook.com/onthisday។ ប៉ុន្តែ​វា​​មិន​ទាន់​ដាក់​ឲ្យ​ប្រើ​ទូលំទូលាយ​នៅ​ឡើយ​នោះ​ទេ។ ក្នុង​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ​ក្រុមហ៊ុន ​ Facebook នឹង​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​សកល ​ទាំង​នៅ​លើ​ Web និង​ នៅ​លើ​ទូរសព្ទ៕


    image-5-730x598

    • Blogger Comments
    • Facebook Comments
    Item Reviewed: Facebook ចេញ​មុខងារ​ថ្មី​​ដើម្បី​ឲ្យ​មើល​អនុស្សាវរីយ៍​ចាស់ៗ Rating: 5 Reviewed By: Unknown
    Scroll to Top