• ព័ត៌មានថ្មី

    Monday, March 23, 2015

    យល់​ម៉ិច​ដែរ មួយ​គ្រាប់​របស់​ Bale ​យប់​មិញ​ Offside មែន​​ឬ​យ៉ាង​ណា?

    ក្នុង ​ការ​ប្រកួត​កាល​ពី​យប់​មិញ​នេះ ក្រុម​ Real Madrid ​ចាញ់​ Barcelona ​២-១ ​ដែល​ក្នុង​នោះ ​មាន​បាល់​គ្រាប់​​​​របស់ Gareth Bale ​​ត្រូវ​​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់​លើក​ទង់​ Offside។ មាន​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ឆ្ងល់​ថា​ហេតុអ្វី​បាល់​នោះ offside ប៉ុន្តែ​អ្នក​ជំនាញ​បាន​បញ្ជាក់​ថា​វា​ពិត​ជា​បាល់​ offside ពិត​មែន ដោយ​សារ​តែ​បាល់​បាន​ប៉ះ​​ក្បាល Ronaldo ​ដែល​​​ឈរ​នៅ​តំបន់​ Offside ​​មុន​​ទៅ​​ដល់​ជើង​របស់ Bale។

    Ronaldo Offside(1)

    ប្រសិន​បើ​មិន​មាន​បញ្ហា​អ្វី​កើត​ឡើង​ទេ​ ​គឺ​មានន័យ​ថា​លទ្ធផល​នៅ​យប់​មិញ​​អាច​ប្រែ​ប្រួល​បាន​ ព្រោះ​ថា ​ក្រុម​ទាំង​ពីរ​នេះ​ស្មើ​គ្នា​ ១-១ ​នៅ​ពេល​នោះ បើ​​ Real Madrid ​បាន​១​គ្រាប់​នោះ​ទៀត ​គឺ​​ត្រូវ​នាំ​មុខ​​២-១ ​ទៅ​ហើយ​ត្រឹម​តង់​ទី​១។


    សម្រាប់​ប្រិយមិត្ត​វិញ យល់​យ៉ាង​ណា​ដែរ​ចំពោះ​គ្រាប់​បាញ់​របស់ Bale នោះ? ចង់​ដឹង​ច្បាស់ សូម​មើល​វីដេអូ​ខាង​ក្រោម៖
    • Blogger Comments
    • Facebook Comments
    Item Reviewed: យល់​ម៉ិច​ដែរ មួយ​គ្រាប់​របស់​ Bale ​យប់​មិញ​ Offside មែន​​ឬ​យ៉ាង​ណា? Rating: 5 Reviewed By: Unknown
    Scroll to Top