• ព័ត៌មានថ្មី

    Wednesday, March 25, 2015

    Ronaldo ​អាច​ត្រូវ​ពិន័យ​ ក្រោយ​ស៊ុត​ចូល​​អបអរ​ឌឺ​អ្នកគាំទ្រ Barca

    Cristiano Ronaldo ​អាច​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ពិន័យ ទៅ​លើ​ករណី​ស៊ុត​ចូល​ទី​ហើយ អបអរ​ឌឺដង​ដល់​អ្នកគាំទ្រ​ក្រុម​ Barcelona ក្នុង​ការ​ប្រកួត ​La Liga ‘Clasico’ ​ដែល​ Real Madrid ចាញ់​ Barca ២-១ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។ ​នេះ​បើ​តាម​​​កា​លើក​ឡើង​របស់​ប្រធាន​សហព័ន្ធ​បាល់​ទាត់​អេស្ប៉ាញ LFP។


    26E7C59000000578-0-image-a-4_1427230439665

    ​ក្នុង​​ជំនួប​ដ៏​ធំ​រវាង​ក្រុម​លំដាប់​កំពូល​អេស្ប៉ាញ​ទាំង​២​ កាល​​ពី​ចុង​សប្ដាហ៍​ Ronaldo ​បាន​ស៊ុត​គ្រាប់​តាម​ស្មើ​ក្រុម​ម្ចាស់​ផ្ទះ ១-១ ​នៅ​នាទី​៣១ ក្រោយ​ពី​បញ្ជូន​យ៉ាង​ល្អ​ពី​ជើង Karim Benzema ​ហើយ​បន្ទាប់​ពី​បាល់​ចូល​ទី​បាន​សម្រេច​ កីឡាករ​វ័យ​៣០​ឆ្នាំ​រូប​នេះ បាន​អបអរ​​ដោយ​​បញ្ចេញ​កាយ​វិការ​​ដៃ​ទាំង​២ ឌឺ​ដង​ឲ្យ​អ្នក​គាំទ្រ​ក្រុម​ Barca ​ឲ្យ​ស្ងាត់​មាត់​ (Calm down) វិញ។

    លោក Javier Tebas ​ប្រធាន​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ ​បាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា៖ “យើង​ត្រូវ​តែ​ប្រយ័ត្ន​ចំពោះ​កាយវិការ​បង្កហេតុ​របស់​កីឡាករ​ នៅ​ពេល​ដែល​គេ​ស៊ុត​បញ្ចូល​ទី​ ឬ​កាយ​ការ​​ខុស​ឆ្គង​មួយ​ចំនួន​ទៀត នៅ​លើ​ទី​លាន​ប្រកួត ព្រោះ​កាយ​វិការ​ឌឺដង​ទាំង​នោះ វា​អាច​នឹង​ធ្វើ​ឲ្យ​មាន​អំពើ​ហិង្សា​ រវាង​អ្នក​គាំទ្រ​ក្រុម​ទាំង​សងខាង​បាន។ យើង​ត្រូវ​តែ​អនុម័ត និង​អាច​ដាក់​ពិន័យ​ពួកគេ។ យើង​នឹង​​មើល​​វា (កាយ​វិការ​របស់ CR7) ឡើង​វិញ”។

    បន្ទាប់​ពី​ការ​ស្លាប់​អ្នក​គាំទ្រ​ក្រុម​ Deportivo La Coruna ​ម្នាក់ ដោយ​សារ​ការ​វ៉ៃ​គ្នា មុន​ការ​ប្រកួត​ La Liga ​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​ សហព័ន្ធ​បាល់​ទាត់​អេស្ប៉ាញ​ ​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ដល់​កាយ​វិការ​របស់​កីឡាករ​​នៅ​លើ​ទី​ លាន​ប្រកួត។

    26E8720900000578-0-image-a-7_1427230453811

    08353B9400000514-0-image-a-14_1427230770145

    ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ CR7 ​កាល​ពី​ឆ្នាំ​មុន​ ក៏​​ធ្លាប់​រង​ការ​រិះ​គន់​ធ្ងន់​ដៃ​ម្ដង​ហើយ​ដែរ បន្ទាប់​ពី​គេ​ទាត់​បាល់​ប៉េណាល់ទី​ បំប៉ោង​សំណាញ់​ទី​ Atletico Madrid ​ក្នុង​ការ​ប្រកួត​ Champions League ​វគ្គ​ផ្ដាច់ព្រ័ត្រ រួច​អបអរ​ដោយ​ការ​ដោះ​អាវ​បង្ហាញ​សាច់​ដុំ៕

    • Blogger Comments
    • Facebook Comments
    Item Reviewed: Ronaldo ​អាច​ត្រូវ​ពិន័យ​ ក្រោយ​ស៊ុត​ចូល​​អបអរ​ឌឺ​អ្នកគាំទ្រ Barca Rating: 5 Reviewed By: Unknown
    Scroll to Top