• ព័ត៌មានថ្មី

    Saturday, March 21, 2015

    ទូរសព្ទ ​Nokia ​215​ Microsoft ​មាន​អ៊ិនធឺណិត,​FB​និង​Messenger ​តម្លើង​រួច​ស្រេច ​

    ​ កាលពីថ្ងៃទី ១៨ មីនា ២០១៥​ ក្រុមហ៊ុន​Microsoft​ ថ្ងៃ​នេះ​បាន​ប្រកាស​ថា​ ទូរសព្ទដៃ​ Nokia 215 ​ស៊ីមពីរ​ រួចរាល់​សម្រាប់​ការ​ដាក់លក់​ជូន​អតិថិជន​នៅ​ក​ម្ពុជា​ហើយ ។ ទូរសព្ទ​ដៃ​ដែល​តម្លៃ​ទាប​ហើយ​អាច​ភ្ជាប់ប្រើប្រាស់​អ៊ិនធឺណិត​បាន​ម៉ូដែល​ នេះ ​​ផ្តល់​លទ្ធភាព​កាន់តែ​ច្រើនថែម​ទៀតឲ្យ​បណ្តា​ជនទាំ​ងឡាយ​ក្នុង​ការ​ រក្សាទំនាក់ទំនង​ជាមួយ​ក្រុម​គ្រួសារ​ឬ​មិត្តភ័ក្រ្ត​នៅ​ទូទាំង​ពិភព​លោក ​ការ​ចូលទៅ​ស្វែង​រក​ព័ត៌មាន​ដែល​គេ​ត្រូវការ​នៅក្នុងពិភព​អ៊ិនធឺណិត ​និង​ទទួល​យក​សេវាកម្ម​នានា​ពី​ Microsoft​ទៅ​ប្រើប្រាស់ ។

    ខាងក្រោមនេះ​គឺ​ជាគុណសម្បត្តិ​សំខាន់ៗ​មួយចំនួន​នៃ ​Nokia 215៖​​
    -ស្វែងរកព័ត៌មាន​ផ្សេងៗ​តាម​Opera Mini​ Browser,​ Bing Search, ​MSN ​Weather ​និង​ Twitter.
    -រក្សាទំនាក់ទំនង​តាម ​Facebook ​និង​Messenger​ដែល​ផ្តល់​ដំណឹងភ្លាម​ពី​ទូរសព្ទ
    -ផ្ញើទិន្នន័យ​ទៅវិញ​ទៅ​មក​ជាមួយ​នឹង​ទូរសព្ទដៃ​ដទៃ​បាន​យ៉ាង​ងាយ​តាមរយៈ​បច្ចេកវិជ្ជា​ SLAM
    -អាចភ្ជាប់នឹង​កាស​Bluetooth
    -ប្រើធ្វើជា​ពិល​ក៏​បាន
    -និយាយ​ទូរសព្ទបាន​ ២០​ម៉ោង​ជាប់គ្នា ចំណែក​ថ្មអាច​បើកទុក​ចោល​បាន​រហូត​ដល់ ​២៩ ថ្ងៃ​
    -ស្តាប់ចម្រៀង MP3​ បាន​រហូត​ដល់​ទៅ ៥០​ ម៉ោង ​ឬវិទ្យុ​ចំនួន ៤៥​ម៉ោង
    -ថតរូបភាព​ជាមួយ​នឹង​កាមេរ៉ា​ដែល​ភ្ជាប់មក​ជាមួយ​នឹង​ទូរសព្ទរួច​ជា​ស្រេច ។

    លោក Rahul Karve ​អគ្គនាយក​នៃ​ក្រុមហ៊ុន ​Microsoft​ Devices ​Cambodia ​បាន​គូស​បញ្ជក់​ថា ៖ ក្រុមហ៊ុន​Microsoft ​នៅ​តែបន្ត​ប្តេជ្ញា​ចិត្តស្វែង​រក​ភាព​ច្នៃប្រឌិត​ថ្មី និង​ផ្តល់​ជូន​អតិថិជន​ដែល​ចាប់​ផ្តើម​ប្រើប្រាស់​ទូរសព្ទ​លើក​ដំបូងនូវ​ បច្ចេកវិទ្យា​ថ្មីៗ ។ ជាក់ស្តែង ​Nokia 215​បាន​នឹង​កំពុងបំពេញ​បេសកកម្ម​នេះ ​គឺ​ផ្តល់​លទ្ធភាព​ជូន​បណ្តាជន​នៅ​ទូទាំង​ពិភព​លោក​នូវភាព​រីករាយ​ នឹងប្រើប្រាស់​សេវាកម្មអនឡាញ​ដូចជា ​Facebook, ​Messenger, ​MSN Weather, ​Opera Mini ​ក្នុងតម្លៃទាប​ដែលគេ​អាច​មាន​លទ្ធភាព​ទិញ ។

    Nokia-215_Dual-SIM_feat

    Nokia 215​នឹងត្រូវដា​ក់លក់​នៅក្នុងប្រទេស​កម្ពុជា​ចាប់​ពីថ្ងៃទី ២២ មីនា ២០១៥ ក្នុងតម្លៃ $32.5 ដោយ​មាន​ជម្រើសបី​ពណ៌គឺ​ បៃតង ​ខ្មៅ ​និង​ពណ៌ស ។

    • Blogger Comments
    • Facebook Comments
    Item Reviewed: ទូរសព្ទ ​Nokia ​215​ Microsoft ​មាន​អ៊ិនធឺណិត,​FB​និង​Messenger ​តម្លើង​រួច​ស្រេច ​ Rating: 5 Reviewed By: Unknown
    Scroll to Top