• ព័ត៌មានថ្មី

    Thursday, March 5, 2015

    ក្រុម​បាល់​ទាត់​១០​គូ​ ​​​ប្រជែង​គ្នា​ស្លាប់​រស់​ ក្នុង​​ពិភព​បាល់​ទាត់

    អ្នក ​ស្នេហា​វិស័យ​បាល់​ទាត់​ប្រាកដ​ជា​យល់​ច្បាស់​ហើយ​ថា ឥទ្ធិពល​​ដែល​ស្រលាញ់​ក្រុម​បាល់​ទាត់​ណា​មួយ​ខ្លាំង​ មាន​ទំហំ​ធំធេង​ប៉ុណ្ណា​។ ​​ដូច្នេះ​ក្រុម​បាល់​ទាត់​ ដែល​ប្រកួត​នៅ​ក្នុង​លីក​ជា​មួយ​គ្នា ទោះ​យ៉ាង​ណា ក៏​ជៀស​មិន​ផុត​​ពី​ការ​ប្រជែង​គ្នា​ខ្លាំង​ដែរ​ ឬ​អាច​និយាយ​សាមញ្ញ​ថា​​ដូច​ “​​សត្រូវ​ស្លាប់​រស់” ពេល​ប៉ះ​គ្នា​ម្តងៗ ដោយ​សារ​តែ​​កីឡាករ​ និង​អ្នក​គាំទ្រ​ដ៏​ងប់ងុល​ ​មាន​ការ​ឌឺ​ដង​ឲ្យ​គ្នា​ផង។

    ចង់​ដឹង​ថា តើ​ក្រុម​ណា​ខ្លះៗ ដែល​ប៉ះ​គ្នា​​​ម្តងៗ មាន​រឿង​ចម្រូង​ចម្រាស់​មិន​ចេះ​ចប់​ដែរ​ទេ Sabay សូម​លើក​យក​ ១០​គូ​ដូច​ខាង​ក្រោម៖

    ១. Real Madrid vs Barcelona (អេស្ប៉ាញ)


    2011427135921501965_8

    ​គូ​ប្រជែង​រវាង​ក្រុម​ FC Barcelona និង​ Real Madrid ​ក្នុង​ប្រទេស​អេស្ប៉ាញ​ គឺ​ជា​គូ​ដ៏​សាហាវ​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់​ទាត់។ ក្លិប​យក្ស​​ទាំង​២​នេះ ​គឺ​ជា​ក្លិប​ដែល​​ធំ និង​ជោគ​ជ័យ​ជាង​គេ​​បំផុត​នៅ​អេស្ប៉ាញ ដូច្នេះ​ពេល​ប៉ះ​គ្នា​ម្តងៗ ពួកគេ​តែង​តែ​​លេង​លក្ខណៈ​កាច​ៗ​រៀង​ៗ​ខ្លួន។

    ២. Lazio vs Roma (អ៊ីតាលី)

    Prediksi-Bola-Lazio-VS-Roma-09-Februari-2014

    article-0-0467FF4D000005DC-487_468x312111

    ​ការ​ប្រកួត​ក្រុម​រួម​ទី​ក្រុង (Derby of the capital) គឺ​ជា​ការ​ប្រកួត​ដ៏​ធំ​បំផុត​ ក្នុង​ទីក្រុង​​ Rome ​នៃ​​ប្រទេស​អ៊ីតាលី​ រវាង​ក្រុម​ធំៗ​ទាំង​២​គឺ​​ Lazio និង​ Roma។ ការ​ប្រកួត​​របស់​ក្រុម​​ទាំង​២​នេះ គេ​ចាត់​ទុក​ថា​ជា​ ការ​ប្រកួត​ដ៏​​ធំ​បំផុត​ នៅ​ប្រទេស​អ៊ីតាលី និង​​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ​មួយ​​របស់​​​ទ្វីប​អឺរ៉ុប​ផង​ដែរ។

    ​​៣. Celtic vs Rangers (ស្កុតឡែន)
    78102-old-firm-celtic-v-rangers

    POLICE OldFirm 1   Football - Celtic v Rangers Scottish Cup

    ​ការ​ប្រកួត​ដ៏​ធំ​បំផុត​នៅ​ប្រទេស​ស្កុតឡែន​ គឺជា​ការ​ប៉ះ​គ្នា​រវាង​ក្រុម​​ខ្លាំង​ និង​ក្រុម​ខ្លាំង​ Celtic និង​ Rangers។ អាច​និយាយ​បាន​ថា ពេល​ប៉ះ​គ្នា​ម្តងៗ ក្រុម​ទាំង​២​នេះ អាច​លើស​ពី​បាល់​ទាត់​ទៅ​ទៀត ពោល​គឺ វា​អាច​ទាក់​ទង​ដល់​សាសនា នយោបាយ និង​ជា​សត្រូវ​នឹង​គ្នា​​​ក្នុង​តំបន់​ផ្សេង​គ្នា​ថែម​ទៀត។

    ៤. Boca Juniors vs River Plate (អាហ្សង់ទីន)

    superclasico-logo-apertura-08

    476556-boca-juniors

    Superclásico គឺជា​ឈ្មោះ​​ដែល​​ប្រើ​ប្រាស់​ សម្រាប់​ការ​ប្រកួត​​ក្នុង​ប្រទេស​អាហ្សង់ទីន​ រវាង​ក្រុម​ Boca Juniors និង​ River Plate។ ក្រុម​ទាំង​២​នេះ គឺជា​ក្រុម​ ដែល​មាន​ប្រជា​ប្រិយ​ភាព​ និង​ជោគជ័យ​បំផុត នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់​ទាត់​អាហ្សង់ទីន។

    ៥. Inter Milan vs Juventus (អ៊ីតាលី)

    hd1080i1

    62816_heroa

    Derby d’Italia គឺ​ជា​ឈ្មោះ​​ដែល​ក្រុម​ទាំង​២​ប៉ះ​គ្នា​ នៅ​ក្នុង​លីក និង​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​តាំង​ពី​ឆ្នាំ​ ១៩៦៧​មក ដោយ​ការ​ហៅ​តាម​អ្នក​កាសែត​អ៊ីតាលី​ម្នាក់​ឈ្មោះ Gianni Brera។  Inter Milan និង​ Juventus គឺ​ជា​ក្រុម​ខ្លាំង ដែល​ធ្លាប់​ឈ្នះ​ពាន​អឺរ៉ុប និង​ឈ្នះ​ពាន​លីក​អ៊ីតាលី​ច្រើន​ជាង​គេ។

    ៦. Liverpool vs Manchester United (អង់គ្លេស)



    liverpool_vs_man_utd


    Liverpool-Manchester-United-Live-Stream

    ​ប្រវត្តិសាស្ត្រ​រវាង​ក្រុម​បាល់​ទាត់​ Liverpool និង​ Manchester United ​គឺជា​​ការ​ប្រកួត​មួយ​ ដ៏​ធំ​បំផុត​នៅ​អង់គ្លេស និង​ពិភពលោក​។ ក្រុម​ខ្លាំង​ទាំង​២​នេះ គឺជា​ក្រុម​ដែល​ជោគជ័យ​ជាង​គេ​បំផុត នៅ​អង់គ្លេស ខណៈ​ដែល​ Liverpool ធ្លាប់​ឈ្នះ​ពាន​​ក្នុង​លីក​បាន ១៨​សម័យ​កាល រីឯ​ Man Utd ធ្លាប់​ឈ្នះ​បាន ២០​សម័យ​កាល។

    ៧. AC Milan vs Inter Milan (អ៊ីតាលី)

    ac-milan-vs-inter

    353382_heroa

    Milan Derby ​គឺ​ជា​ឈ្មោះ​ ដែល​គេ​សំគាល់​សម្រាប់​ហៅ ពេល​ក្រុម Inter Milan និង​ AC Milan​ ប៉ះ​គ្នា​ម្តងៗ នៅ​ក្នុង​ក្របខ័ណ្ឌ​ Serie A។ ក្រុម​ទាំង​២​នេះ ធ្លាប់​ជា​ក្រុម​ខ្លាំង​ជាង​គេ​នៅ​អ៊ីតាលី​ដូច​គ្នា និង​ធ្លាប់​ជា​ក្រុម​ខ្លាំង​​ នៅ​ UEFA Champions League ​ទៀត​ផង។

    ៨. Fenerbahce vs Galatasaray (ទួរគី)

    fenerbahce-vs-Galatasaray

    sabrivolkan-2076264

    Fenerbahçe SK ​ប្រកួត​ប៉ះ​ Galatasaray SK គឺ​ជា​ការ​ប្រកួត​ដែល​ធំ​បំផុត​នៅ​ប្រទេស​ទួរគី។ ក្រុម​ទាំង​២​នេះ គឺជា​ក្រុម​ដែល​ជោគជ័យ​បំផុត នៅ​ក្នុង​ក្របខ័ណ្ឌ​ Süper Lig។

    ៩. Nacional vs Penarol (អ៊ុយរុយហ្គាយ)

    clasico

    Nacional vs Pe–arol

    Clásico ដ៏​ចំណាស់​បំផុត​នៃ​ប្រទេស​​អ៊ុយរុយហ្គាយ​ តាំង​ពី​សតវត្ស​ទី​១៩​មក គឺ​ការ​ប៉ះ​គ្នា​រវាង​ក្រុម​ Nacional និង Peñarol។ ក្រុម​ទាំង​២​នេះ គឺ​ជា​ក្រុម​គំរូ​ ដែល​ជួយ​អភិវឌ្ឍន៍​ដល់​ក្រុម​បាល់​ទាត់​នៃ​ តំបន់​អាមេរិក​ខាង​ត្បូង​ទាំង​មូល​​ផង​ដែរ។

    ​​១០. Corinthians vs Palmeiras (​ប្រេស៊ីល)

    live-corinthians-x-palmeiras-5328880422

    16-brasil-getty

    Derby Paulista ​គឺ​ជា​ឈ្មោះ​ ដែល​គេ​ហៅ​សម្រាប់​ការ​ប្រកួត​​ រវាង​ក្រុម​នៅ​ទី​ក្រុង​ São Paulo ​ទាំង​២​គឺ  Corinthians ប៉ះ​ Palmeiras។ វា​គឺ​ជា​ការ​ប្រកួត​ដ៏​ធំ សម្រាប់​​អ្នក​គាំទ្រ នា​ទី​ក្រុង​ São Paulo ​ក៏​ដូច​ជា​អ្នក​ទស្សនា​ជុំ​វិញ​ពិភពលោក។

    • Blogger Comments
    • Facebook Comments
    Item Reviewed: ក្រុម​បាល់​ទាត់​១០​គូ​ ​​​ប្រជែង​គ្នា​ស្លាប់​រស់​ ក្នុង​​ពិភព​បាល់​ទាត់ Rating: 5 Reviewed By: Unknown
    Scroll to Top