• ព័ត៌មានថ្មី

    Monday, March 16, 2015

    ភាពយន្ត “Cinderella” បើក​ឆាក​ភ្លាម​រក​បាន ៧០លាន​ដុល្លារ

    ក្នុង ​រយៈ​ពេល ៣ថ្ងៃ​ដំបូង ខ្សែ​ភាពយន្ត​ពី​រឿង​ព្រេង​និទាន “Cinderella” អាច​រក​ចំណូល​បាន ៧០លាន​ដុល្លារ​ពី​ការ​បញ្ចាំង​នៅ​សហរដ្ឋ​អាមេរិក ដែល​ជា​ចំណូល​ច្រើន​បំផុត​លើ​តារាង Box Office អាមេរិក​សប្ដាហ៍​នេះ។

    cast-members-james-and

    ចំណាយ​ដើម​ទុន​ផលិត​អស់ ៩៥លាន​ដុល្លារ ខ្សែ​ភាពយន្ត “Cinderella” អាច​រក​ចំណូល​បាន ១៣២លាន​ដុល្លារ បើ​គិត​ទាំង​ការ​បញ្ចាំង​នៅ​ប្រទេស​ផ្សេង​ៗ​ទៀត​ទូទាំង​ពិភពលោក។ ខ្សែ​ភាពយន្ត​ថ្មី​​របស់​ក្រុមហ៊ុន Walt Disney នេះ​សម្ដែង​ដោយ Lily James ជា​តួ​ព្រះនាង Cinderella និង Richard Madden ជា​ព្រះអង្គ​ម្ចាស់ Kit។

    ភាព​ល្បីល្បាញ​របស់​ខ្សែ​ភាពយន្ត “Cinderella” បាន​ធ្វើ​ឲ្យ​ខ្សែ​ភាពយន្ត “Run All Night” របស់​តារា​សម្ដែង Liam Neeson ដែល​ទើប​តែ​ចេញ​បញ្ចាំង​សប្ដាហ៍​ដំបូង​ដែរ អាច​រក​ចំណូល​បាន​ត្រឹម​តែ ១១លាន​ដុល្លារ​ បើ​ទោះ​ជា​ជាប់​ចំណាត់ថ្នាក់​លេខ ២​ក្ដី។ ខ្សែ​ភាពយន្ត​បែប​បាញ់​ប្រហារ​ដែល​ចំណាយ​ដើម​ទុន​ផលិត​អស់ ៥០លាន​ដុល្លារ​នេះ បរិយាយ​ពី​បុរស​វ័យ​ចំណាស់​ម្នាក់​ដែល​ព្យាយាម​ការពារ​កូន​ប្រុស​របស់​ខ្លួន ​ពី​ការ​វាយប្រហារ​របស់​ក្រុម​ជន​អន្ធពាល។

    ​ចំណាត់​ថ្នាក់​លេខ​៣ ​គឺ​រឿង “Kingsman: The Secret Service” ដែល​និយាយ​ពី​កម្មវិធី​បង្វឹក​របស់​ភ្នាក់ងារ​ស៊ើប​អង្កេត​មួយ និង​ការ​គំរាម​កំហែង​ពី​ក្រុម​ជើង​ខ្លាំង​ផ្នែក​បច្ចេកវិទ្យា សម្ដែង​ដោយ Samuel L. Jackson និង Colin Firth។ ក្នុង​សប្ដាហ៍​ទី៥ ភាពយន្ត​នេះ​អាច​រក​បាន ៦,២លាន​ដុល្លារ។

    ចំណាត់​ថ្នាក់​លេខ ៤​គឺ​ខ្សែ​ភាពយន្ត “Focus” របស់​តារា​សម្ដែង Will Smith ដែល​អាច​រក​ចំណូល​បាន ៥,៨០៥លាន​ដុល្លារ ហើយ​ចំណាត់ថ្នាក់​លេខ ៥​គឺ​ខ្សែ​ភាពយន្ត​មនុស្ស​យន្ត​វិទ្យាសាស្ត្រ “Chappie” ដែល​រក​បាន ៥,៨០០លាន​ដុល្លារ នៅ​សប្ដាហ៍​នេះ។

    ខាង​ក្រោម​នេះ​គឺ​ជា​ចំណាត់ថ្នាក់​កំពូល​ទាំង ១០​លើ​តារាង​ចំណូល​ភាពយន្ត​អាមេរិក Box Office សប្ដាហ៍​នេះ (ចំណូល​ចុង​សប្ដាហ៍​គិត​ចាប់​ពី​ថ្ងៃ​ទី១៣-១៥ ខែ​មីនា)៖

    ចំ. ចំណងជើង​ភាពយន្ត ចំណូល​ចុង​សប្ដាហ៍​ ចំណូល​សរុប សប្ដាហ៍​ទី
    Cinderella (2015) ៧០លាន​ដុល្លារ ៧០​លាន​ដុល្លារ
    Run All Night ១១​លាន​ដុល្លារ ១១​លាន​ដុល្លារ
    Kingsman: The Secret Service ,២​លាន​ដុល្លារ ១០៧,៣​លាន​ដុល្លារ
    Focus (2015) ,៨​លាន​ដុល្លារ ៤៤លាន​ដុល្លារ
    Chappie ,៨​លាន​ដុល្លារ ២៣,៣​លាន​ដុល្លារ
    The Second Best Exotic Marigold Hotel ,៧​លាន​ដុល្លារ ១៨​លាន​ដុល្លារ
    The SpongeBob Movie ,១​លាន​ដុល្លារ ១៥៤,៦​លាន​ដុល្លារ
    McFarland, USA ,៦​លាន​ដុល្លារ ៣៤,៩​លាន​ដុល្លារ
    American Sniper ,៩​លាន​ដុល្លារ ៣៤១,៥​លាន​ដុល្លារ ១២
    ១០ The DUFF ,៩​លាន​ដុល្លារ ៣០,៣​លាន​ដុល្លារ

    • Blogger Comments
    • Facebook Comments
    Item Reviewed: ភាពយន្ត “Cinderella” បើក​ឆាក​ភ្លាម​រក​បាន ៧០លាន​ដុល្លារ Rating: 5 Reviewed By: Unknown
    Scroll to Top