• ព័ត៌មានថ្មី

    Wednesday, March 11, 2015

    តោ​ខៀវ​ អាច​ទម្លាក់​ PSG ​២​រដូវ​កាល​ជាប់​គ្នា បាន​ឬ​អត់​យប់​នេះ?

    ក្រុម ​កំពូល​តារាង​ Premier League ​របស់​អង់គ្លេស​តោ​ខៀវ​ Chelsea ​នឹង​បើក​ទ្វារ​កីឡដ្ឋាន Stamford Bridge ​ស្វាគមន៍​ក្រុម​ខ្លាំង​​មក​ពី​បារាំង​ Paris Saint-Germain ​ក្នុង​ការ​ប្រកួត​​​ក្របខ័ណ្ឌ​កំពូល​ទ្វីប​​អឺរ៉ុប UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ ជើង​ទី​២​ នា​វេលា​ម៉ោង​ ២:៤៥នាទី​​រំលង​អាធ្រាត្រ​យប់​នេះ​។



    ​ចាំ​មើល​ថា ​ក្រុម​របស់​លោក​ José Mourinho អាច​ទម្លាក់​ PSG ២​រដូវ​កាល​ជាប់ៗ​គ្នា បាន​ឬ​យ៉ាង​ណា ព្រោះ​កាល​ពី​រដូវ​កាល​មុន​ Chelsea បាន​ទម្លាក់​​ក្រុម​បារាំង​មួយ​នេះ នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ដោយ​គ្រាប់​បាល់​ក្រៅ​ដី។ ​រីឯ​ការ​ប្រកួត​ កាល​ពី​ជើង​ទី​១ នៅ​ទី​ក្រុង​ប៉ារីស​​កាល​ពី​ខែ​មុន​នោះ ក្រុម​ទាំង​២​នេះ បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ​គ្នា​ ១-១។

    ​​សម្ដី​អ្នក​ចាត់​ការ​ទាំង​២៖

    mourinho--we-are-calm.img.png

    ​លោក​ José Mourinho អ្នក​ចាត់​ការ​ក្រុម​​តោ​ខៀវ​ បាន​និយាយ​ពី​ខ្សែ​ប្រយុទ្ធ​ Zlatan Ibrahimović ​របស់​ PSG ​និង​​ការ​ប្រកួត​យប់​នេះ​ថា៖ “ខ្ញុំ​មិន​មាន​គម្រោង​សម្រាប់​បិទ Ibrahimović ទេ។ គាត់​ជា​កីឡាករ​ ដែល​ធ្វើ​ឲ្យ​ដៃ​គូ​ជួប​ផល​ពិបាក។ គាត់​ជា​កីឡាករ​ល្អ ប៉ុន្តែ​យើង​ផ្ដោត​អារម្មណ៍ ទៅ​លើ​តែ​ក្រុម​យើង​ប៉ុណ្ណោះ។ កាល​ពី​ឆ្នាំ​មុន យើង​ចាញ់​គេ ៣-១ ក្រៅ​ផ្ទះ ដែល​ធ្វើ​ឲ្យ​យើង​លំបាក ប៉ុន្តែ​សម្រាប់​រដូវ​កាល​នេះ យើង​មាន​អារម្មណ៍​កក់​ក្ដៅ ​និង​ជឿ​ជាក់​ខ្លាំង​ណាស់ ​ថា​យើង​នឹង​អាច​ឈ្នះ អាច​ឡើង​ទៅ​វគ្គ​បន្ត”។

    blanc--a-lot-to-think-about.img.png

    ​​រីឯ​លោក Laurent Blanc ​អ្នក​ចាត់​ការ​ក្រុម​ភ្ញៀវ PSG វិញ បាន​យល់​ឃើញ​ពី​ Diego Costa ​និង​​ការ​ប្រកួត​សំខាន់​យប់​នេះ​ថា៖ “Costa ​មាន​ទាំង​កាយ​សម្បទា​ល្អ និង​បច្ចេកទេស​ល្អ​ថែម​ទៀត ដូច្នេះ​ខ្សែ​ការពារ​របស់​យើង​ ចាំ​បាច់​ត្រូវ​តែ​បិទ​គេ​ឲ្យ​ជាប់។ Chelsea ​គេ​មាន​ប្រៀប​ជាង​ ព្រោះ​គេ​ស៊ុត​ចូល​យើង​បាន​១​គ្រាប់ នៅ​ទឹក​ដី​យើង ប៉ុន្តែ​យើង​ត្រូវ​តែ​ក្រោក​ឈរ​ទាំង​អស់​គ្នា​ឡើង​ ដោយ​ព្យាយាម​បង្កើត​ឱកាស​ និង​ស៊ុត​ឲ្យ​បាន​ច្រើន”។

    ​ជើង​កីឡាករ៖

    267F644900000578-2988800-Recent_signing_Juan_Cuadrado_centre_heads_the_ball_while_team_ma-a-48_1426026592236

    ​ក្រុម​ម្ចាស់​ផ្ទះ​​តោ​ខៀវ ​កីឡាករ​ Nemanja Matic ​​អាច​ចូល​លេង​បាន​វិញ​ហើយ បន្ទាប់​ពី​ការ​ពិន័យ​២​ប្រកួត​ត្រូវ​បញ្ចប់។ រីឯ​កីឡាករ​សំខាន់​ៗ ​របួស​តែ​ម្នាក់​ទេ គឺ ​John Obi Mikel (​របួស​ក្បាល​ជង្គង់)។ ដូច្នេះ​១១​ដំបូង​របស់​ក្រុម​ខ្លាំង​អង់គ្លេស Chelsea អាច​ជា​៖ Courtois; Ivanović, Terry, Cahill, Azpilicueta; Ramires, Matić, Willian, Fàbregas, Hazard និង​ Costa។

    2015-02-16T155521Z_419646244_PM1EB2G1AQT01_RTRMADP_3_SOCCER-CHAMPIONS

    ​ចំណែក​ឯ​ក្រុម​ភ្ញៀវ​ PSG វិញ ​នឹង​អវត្ត​មាន​កីឡាករ​សំខាន់​២​រូប​គឺ Aurier (របួស​ភ្លៅ​) និង​ Lucas (ក្រលៀន)។ ដូច្នេះ​១១​ដំបូង​របស់​ក្រុម​ខ្លាំង​បារាំង​មួយ​នេះ អាច​ជា៖ Sirigu; Maxwell, Thiago Silva, Marquinhos, Van der Wiel; David Luiz, Thiago Motta, Verratti, Matuidi; Cavani និង​ Ibrahimović។

    ​ការ​ពិត​មួយ​ចំនួន៖

    ​នេះ​ជា​លើក​ទី​២​ហើយ ដែល​ Chelsea និង​ PSG ជួប​គ្នា​នៅ​វគ្គ​ខ្វែង​ជម្រុះ នៃ​ពាន​រង្វាន់​ Champions League ​ខណៈ​ដែល​កាល​ពី​រដូវ​កាល​មុន តោ​ខៀវ​​ទម្លាក់​ក្រុម​មក​ពី​ទីក្រុង​ប៉ារីស​​មួយ​នេះ ដោយ​បាល់​ចំណេញ​គ្រាប់​ក្រៅ​ដី ក្នុង​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

    11

    ក្រុម​ទាំង​២​នេះ ក៏​​ធ្លាប់​ជួប​គ្នា​​ក្នុង​វគ្គ​ចែក​ពូល​ កាល​ពី​​រដូវ​កាល​ ២០០៤/០៥ ​ដែរ ខណៈ​ដែល​ Chelsea ឈ្នះ​ ៣-០ នៅ​ប្រទេស​បារាំង​ ប៉ុន្តែ​ក្រុម​ទាំង​២​ស្មើ​គ្នា ០-០ នៅ​អង់គ្លេស​វិញ។

    Chelsea ​​ឡើង​ផុត​​វគ្គ​ចែក​ពូល​ នៃ​ពាន​រង្វាន់​ Champions League ​បាន​​១១​ដង​ហើយ សម្រាប់​១២​រដូវ​កាល​​ចុង​ក្រោយ​នេះ។
    • Blogger Comments
    • Facebook Comments
    Item Reviewed: តោ​ខៀវ​ អាច​ទម្លាក់​ PSG ​២​រដូវ​កាល​ជាប់​គ្នា បាន​ឬ​អត់​យប់​នេះ? Rating: 5 Reviewed By: Unknown
    Scroll to Top