• ព័ត៌មានថ្មី

    Saturday, March 7, 2015

    Messi ​និង Hazard ​ជា​កំពូល​កីឡាករ​ពូ​កែ​ញាក់​ជាង​​គេ នៅ​​លីក​កំពូល​​អឺរ៉ុប​ទាំង​៥

    Lionel Messi ​តារា​ឆ្នើម​របស់​ក្រុម FC Barcelona ​បាន​ជាប់​ក្នុង​បញ្ជី​​កំពូល​កីឡាករ​ពូកែ​ញាក់​ជាង​គេ ​នៅ​លីក​កំពូល​ទាំង​៥​របស់​អឺរ៉ុប ​​២​រដូវ​កាល​ជាប់​គ្នា​​តាំង​ពី​រដូវ​កាល​ ២០១៣/១៤ មក​ ខណៈ​ដែល​ Eden Hazard ​ដែល​ជា​ Playmaker ​របស់​ក្រុម Chelsea ​ឈរ​នៅ​លេខ​២។ ប៉ុន្តែ​អ្វី​ដែល​ភ្ញាក់​ផ្អើល​​ជាង​នេះ​​ គឺ​គ្មាន​ឈ្មោះ​ Cristiano Ronaldo របស់​ Real Madrid ​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទាំង​១០​នោះ​ទេ។ នេះ​បើ​តាម​ស្ថិតិ​ពី WhoScored.com។

    2658628C00000578-0-image-a-46_1425558349011

    2652ADA600000578-2981032-image-a-47_1425560985288

    265378CD00000578-2981032-image-a-48_1425560987075


    ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ Messi គឺ​ស្ថិត​នៅ​កំពូល​តារាង​លើ​គេ ដោយ​ញាក់​ដាច់​គូ​ប្រជែង​បាន​ចំនួន​សរុប ២៥៨​ដង។ រីឯ​​ខ្សែ​បម្រើ​បែលហ្សិក​ Hazard ​ចាញ់ ​Messi ​តែ​៤​ដង​ប៉ុណ្ណោះ ដោយ​កីឡាករ​ឆ្នើម​រូប​នេះ ញាក់​សម្រេច​បាន​ចំនួន ២៥៤​ដង។

    ​ចំណែក​ឯ​ Cristiano Ronaldo ​ដែល​ជា​​កំពូល​កីឡាករ​លំដាប់​ពិភពលោក​​ និង​ទើប​តែ​ឈ្នះ​ Ballon d’Or ​ថ្មីៗ​នេះ​នោះ មិន​ត្រឹម​តែ​មិន​​អាច​ប្រៀប​ផ្ទឹម​ជាមួយ​នឹង​គូ​ប្រជែង​របស់​គេ Messi ទេ គឺ​ថែម​ទាំង​គ្មាន​ឈ្មោះ​ នៅ​ក្នុង​បញ្ជី​ទាំង​១០​នាក់​នេះ​ទៀត។

    2658A61E00000578-2981032-image-a-59_1425561194672


    ដោយ​ឡែក​​កីឡាករ​វ័យ​ក្មេង Raheem Sterling របស់​ Liverpool ​ស្ថិត​​នៅ​​ចំណាត់​ថ្នាក់​លេខ​៩ និង​ជា​តារា​មក​ពី​ Premier League របស់​អង់គ្លេស​ទី​២ ដែល​ជាប់​ក្នុង​បញ្ជី​នេះ។ ប៉ុន្តែ​សម្រាប់​ក្របខ័ណ្ឌ​អ៊ីតាលី​ Serie A វិញ គឺ​គ្មាន​កីឡាករ​ណា​មួយ​ ជាប់​ក្នុង​បញ្ជី​កំពូល​កីឡាករ​ពូកែ​ញាក់​នេះ​​​ទាល់​តែ​សោះ៕

    265382B200000578-2981032-image-a-58_1425561156462

    11111

    2222

    3333

    • Blogger Comments
    • Facebook Comments
    Item Reviewed: Messi ​និង Hazard ​ជា​កំពូល​កីឡាករ​ពូ​កែ​ញាក់​ជាង​​គេ នៅ​​លីក​កំពូល​​អឺរ៉ុប​ទាំង​៥ Rating: 5 Reviewed By: Unknown
    Scroll to Top