• ព័ត៌មានថ្មី

    Thursday, March 19, 2015

    ល្បី​ថា Di Maria ​ចង់​ចេញ​ពី Man Utd ​ហើយ

    ខ្សែ ​បម្រើ​ស្លាប Angel Di Maria ​បាន​ស្នើ​​​ឲ្យ​​ភ្នាក់ងារ​របស់​ខ្លួន​​ស្វែង​រក​ទ្រនំ​ថ្មី ដើម្បី​​​ចាកចេញ​ពី​ក្រុម Manchester United ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ។ ​នេះ​បើ​យោង​ទៅ​តាម Metro ​បាន​ចុះផ្សាយ។


    កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​បំផុតក្នុង​ប្រវត្តិសាស្ត្រ​ Premier League អង់គ្លេស​ខាង​លើ​នេះ​  កំពុង​តែ​មាន​បញ្ហា​ច្រើន​ណាស់​នៅ Old Trafford ​ពោល​គឺ​ទាំង​ទម្រង់​លេង​នៅ​ក្នុង​ក្រុម​ និង​បញ្ហា​គ្រួសារ។  ​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​ ខ្សែ​​បម្រើ​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ​បាន​ប្រកាស​លក់​ផ្ទះ​​នៅ​ អង់គ្លេស​​ រួច​ទៅ​ហើយ។ បញ្ហា​ទាំង​អស់​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​មតិ​មួយ​ចំនួន​គិត​ថា​ជា​មូលហេតុ​ដែល​រូប​គេ​បាន​ស្នើ​សុំ​ ភ្នាក់ងារ​ទី​ផ្សារ​លោក Jorge Mendes ​ដើម្បី​ចាកចេញ​ពី​ Man Utd ។

    sjmendes31013
    Di Maria និង​ភ្នាក់ងារ​របស់​ខ្លួន លោក Mendes

    លោក Louis van Gaal ​ធ្លាប់​បាន​និយាយ​កាល​ពី​ពេល​មុន​ដែរ​ថា លោក​នឹង​អនុញ្ញាត​ឱ្យ​ Di Maria ​ចេញ​ ​ប្រសិន​បើ​រូប​គេ​ពិត​ជា​ចង់​ចាកចេញ​មែន​នោះ។ ទន្ទឹម​នឹង​នេះ​ដែរ មាន​ក្លិប​៣​​​ដែល​កំពុង​តែ​ត្រូវ​ការ​អតីត​កីឡាករ Real Madrid ​រូប​នេះ​គឺ Barcelona, PSG ​និង Juventus ​ប៉ុន្តែ​មិន​ទាន់​មាន​ការ​ដាក់​ដេញ​តម្លៃ​ខ្លួន​អ្វី​នោះ​ទេ។ ចាំ​មើល​ទាល់​តែ​ដល់​​រដូវ​​ដោះដូរ​​​កីឡាករ​​ខាង​មុខ ទើប​ដឹង​ច្បាស់​ថា​មាន​រឿង​អ្វី​កើត​ឡើង៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ល្បី​ថា Di Maria ​ចង់​ចេញ​ពី Man Utd ​ហើយ Rating: 5 Reviewed By: Unknown
    Scroll to Top