• ព័ត៌មានថ្មី

    Wednesday, March 11, 2015

    Pedro ​ពិចារណា​ចាក​ចេញ​ពី Barcelona ​ពេល​ចប់​រដូវ​កាល

    ខ្សែ ​ប្រយុទ្ធ Pedro ​របស់​ក្រុម Barcelona ​បាន​និយាយ​ថា​​​រូប​គេ​មិន​សប្បាយ​ចិត្ត​សោះ​នៅ​ Catalans ​នា​ពេល​បច្ចុប្បន្ន​នេះ ​ហើយ​នឹង​អាច​ចាកចេញ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ​ទៀត​ផង។

    1029052_heroa


    ខ្សែ​ប្រយុទ្ធ​ស្លាប​ដែល​លេង​នៅ​ Barca ​តាំង​ពី​តូច​មក​រូបនេះ​បាន​និយាយ​ប្រាប់ ​BeIn Sports ​ថា៖ “ខ្ញុំ​កំពុងតែ​ជួប​រឿង​មិន​សប្បាយ​ចិត្ត​នោះ​ទេ​នៅ​ Camp Nou ។ ពេល​នេះ​ ខ្ញុំ​ត្រូវ​ព្យាយាម​ខ្លាំង​មែន​ទែន​ដើម្បី​ប្រជែង​យក​ឱកាស​បាន​លេង​នៅ​ ជម្រើស​ដំបូង​ព្រោះ​រដូវ​កាល​នេះ​ខ្ញុំ​បង្ហាញ​ខ្លួន​បាន​តែ​ប៉ុន្មាន​ដង​ ប៉ុណ្ណោះ។ ខ្ញុំ​អាច​នឹង​ពិចារណា​ចាកចេញ​ពី​ទី​នេះ​ពេល​ចប់​រដូវ​កាល​ ប៉ុន្តែ​ខ្ញុំ​ក៏​ចង់​និយាយ​ជាមួយ​ប្រធាន​ក្លិប​ក្នុង​ការ​ផ្ដល់​ឱកាស​ឱ្យ​ ខ្ញុំ​ទៀត​ផង​ដែរ”។



    Pedro ​ជា​យុវជន​ដែល​លេង​នៅ​ Barcelona ​តាំង​ពី​ឈុត​ C ​មក​ម៉្លេះ​ ខណៈ​ដែល​ពេល​នេះ​​មិន​សូវ​បាន​បង្ហាញ​ខ្លួន​ប៉ុន្មាន​នោះ​ទេ​ក្នុង​ឈុត​ធំ​ ព្រោះ​មាន​វត្តមាន​របស់​ Neymar ​និង​ Suarez ។ ចំណែក​អ្នក​ចាត់​ការ​ Luis Enrique ​ក៏​មិន​សូវ​ជា​ពេញ​ចិត្ត​ទម្រង់​លេង​របស់​គេ​ទៀត​ទើប​ធ្វើ​ឱ្យ​ស្ថានការណ៍​ កាន់​តែ​យ៉ាប់​យ៉ាង​នេះ។ តួយ៉ាង​រដូវ​កាល​ថ្មី​នេះ ខ្សែ​ប្រយុទ្ធ​វ័យ​២៧​ឆ្នាំ​រូប​នេះ​ទើប​តែ​ចូល​លេង​បាន​១២​ប្រកួត​ប៉ុណ្ណោះ ​ក្នុង​ក្របខ័ណ្ឌ La Liga។ មួយ​វិញ​ទៀត​កុងត្រា​ចាស់​របស់​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ​នៅ Barca ​ក៏​ត្រូវ​អស់​នៅ​ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ដែរ ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Pedro ​ពិចារណា​ចាក​ចេញ​ពី Barcelona ​ពេល​ចប់​រដូវ​កាល Rating: 5 Reviewed By: Unknown
    Scroll to Top