• ព័ត៌មានថ្មី

    Monday, March 9, 2015

    សិស្ស​ថ្នាក់​ទី​១០​​បង្កើត​​វិទ្យុ​បាន​​ជាង​ ៤០​ប៉ុស្តិ៍​ ​បង្កើត​ទូរសព្ទ​​និង​ ឧបករណ៍​ជា​ច្រើន​​តែ​ទាស់​អត់​បន្ទប់ឬ​ឧបករណ៍​ពិសោធន៍​

    “អ្នក​វិទ្យាសាស្ត្រ​វ័យ​ក្មេង​” មួយ​​ក្រុម​ដែល​មាន​គ្នា​ ១២​នាក់​​ នៃ​​វិទ្យាល័យ​ហ៊ុន​ សែន ​វត្ត​ស្វាយ​ ​​ក្រុង​សៀមរាប​​បង្កើត​បាន​​វិទ្យុ​​​ជាង​ ​៤០ ប៉ុស្តិ៍​ ​​បង្កើត​បាន​ទូរសព្ទ​ប្រើ​ខ្សែ​​និយាយ​ទាក់ទង​គ្នា​ ​​ឧបករណ៍​​ពង្រីក​ ​ឧបករណ៍​កែវ​យឺត ​ឧបករណ៍​បំពង​សំឡេង​ ពិល​ ​​អំពូល​ភ្លើង​​ និង​ ឧបករណ៍​ជា​ច្រើន​ទៀត។

    ​​ស​ ហុកលី​ ​ប្រធាន​ក្រុម​អ្នក​វិទ្យា​សាស្ត្រា​វ័យ​ក្មេង​​​​បាន​រៀប​រាប់​ត្រួសៗ​ថា​​ “​​ខ្ញុំ​និង​​ក្រុម​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ទម្រាំ​បាន​ប៉ុណ្ណឹង”។ ​​សិស្ស​ថ្នាក់​ទី​​១០​រូប​នេះ​បន្ត​​​ទៀត​ថា​​ ដំបូង​ឡើយ​​ក្រម​មាន​គ្នា​រហូត​ដល់​ ២១​ នាក់​​​​កាល​នៅ​រៀ​ន​ថ្នាក់​ទី​៩ ប៉ុន្តែ​អ្នក​ខ្លះ​មិន​​មាន​ឆន្ទៈ​គ្រប់គ្រាន់​​ក៏​​ជម្រុះ​នៅ​សល់​ត្រឹម​ ១២​ នាក់​ប៉ុណ្ណេះ​នា​ពេល​នេះ។ ​ ​ទាំង​១២​នាក់​​នេះ​ គឺ​ជ្រើស​ថ្មី​ខ្លះ​​និង​​​ចាស់​ខ្លះ​ក្នុង​នោះ​អ្នក​ចាស់​មួយ​ចំនួន​ធំ​​ មិន​ជាប់​នៅ​ក្នុង​ក្រុម​​ឡើយ។

    Phone
    ស ​ ហុកលី ​ធ្វើ​តេស្ដ​​​និយាយ​ទូរសព្ទ

    មុន​ដល់​ដំណាក់​​កាល​ដែល​បង្កើត​​វត្ថុ​នានា​ខាង​លើ​​​​ ​ក្រុម​​អ្នក​វិទ្យាសាស្ត្រ​​វ័យ​ក្មេង​មិន​មាន​កន្លែង​​​ទេ​​ពោល​​ពិសោធន៍​ ​នៅ​ក្រោម​ផ្ទះ​  នៅ​វត្ត​ ឬ ទីវាល​ជា​ដើម។​ ​ប៉ុន្តែ​រហូត​ដល់​​ខែ​ធ្នូ​ ឆ្នាំ​ ២០១៤​ ទើប​​ ​លោក​នាយក​ ព្រម​ទាំង​នាយករង​​​វិទ្យាល័យ​​ ហ៊ុន សែន វត្ត​ស្វាយ​បាន​ប្រគល់​ថ្នាក់​រៀន​មួយ​ដាច់​ដោយ​ឡែក​សម្រាប់​​ការ​ពិសោធន៍​ នានា។

    ការតាំង​ចិត្ត​នៅ​មិន​ទាន់​អស់​នៅ​ឡើយ​ទេ ​ដោយ ហុកលី រួម​ទាំង​​សមាជិក​ ១១​ នាក់​ផ្សេង​ទៀត​​​នឹង​ធ្វើ​តេស្ត​​បង្កើត​ឧបករណ៍​ថ្មីៗ ​ដូច​​ជា​​​ទូរសព្ទ​អត់​ខ្សែ​ ដែល​កំពុង​តែ​សិក្សា​ និង​ស្វែង​រក​អ្វី​ដែល​ជឿន​លឿន​ដូច​បច្ចុប្បន្ន។
     

    ទាក់​ទិន​​បញ្ហា​នេះ​​​អ្នក​គ្រូ ​សុខ ហ៊ុច​ នាយិកា ​រង​នៃ​​វិទ្យាល័យ​ ​ហ៊ុន សែន វត្តស្វាយ​​ បាន​លើក​​ឡើង​ថា​ “ខ្ញុំ​គិត​…​​បើ​យើង​មាន​​បន្ទប់​ពិសោធន៍​ ​​ឬ​ ឧបករណ៍​ពិសោធន៍​ត្រឹម​ត្រូវ។​ ​​​បច្ចុប្បន្ន​​​ យើង​ខ្ញុំ​​បាន​ប្រគល់​ថ្នាក់​​រៀន​​មួយ​​​​កាល​ចុង​​ឆ្នាំ​​២០១៤​ឲ្យ​អ្នក​ វិទ្យាសាស្ត្រ​វ័យ​ក្មេង​ទាំង​នេះ​​ពិសោធន៍​​ព្រោះ​យើង​ទើប​ដឹង​​សមត្ថភាព​ របស់​ពួក​គេ ​ប៉ុន្តែ​មាន​​តែ​ថ្នាក់​​ ​ អត់​ឧបករណ៍”។​ ​

    នាយិកា​រង​ខាង​លើ​​សូម​អំពាវនាវ​ដល់​សប្បុរសជន​​​ ​ជួយ​ជា​សម្ភារៈ ​​ឬ ថវិកា​ ដើម្បី​ជ្រោង​​អ្នក​វិទ្យាសាស្ត្រ​វ័យ​ក្មេង​​ទាំង​​១២​នេះ​ឲ្យ​កាន់​តែ​​ មាន​ការ​ពិសោធន៍​ច្បាស់​លាស់។​ មួយ​វិញ​​ ​ទៀត​ដើម្បី​​ឲ្យ​ពួក​​គេ​ក្លាយ​ជា​អ្នក​វិទ្យាសាស្ត្រ​ពិតៗ​ ​នា​ថ្ងៃ​អនាគត​ដ៏​ខ្លី​ខាង​មុខ​ដើម្បី​ជា​ធនធាន​​ជួយ​អភិវឌ្ឍ​សង្គម​​ព្រោះ ​​ថា​​ឥឡូវ​​នេះ​ពួក​គេ​មាន​គំនិត​ច្នៃ​ប្រឌិត​ច្រើន​ហើយ៕

    Sor-HokLy

    ស ហុកលី កំពុង​នែណាំ​ដល់​កូន​​ក្រុម
    Electornic-Motor

    Electronic-Flash

    Electronic-Lamp
    អំពូល​ភ្លើង

    Speaker-with-Memory

    Wat-Svay-Scientist
    ទូរសព្ទប្រើ​ខ្សែ

    Lang-Ti-bong-Reak
    ឧបករណ៍​ពង្រីក


    Lang-Ti-bong-Reak1

    ពង្រីកស្លឹក​ឈើ​​តូច​មួយ​ប៉ុន្តែ​ដាក់​ទៅ​ពេញ​អេក្រង់​ដូច​រូប​ខាង​លើ
    សកម្មភាព​ធ្វើ

    New-Scientist-Wat-Svay1

    New-Scientist-Wat-Svay2
    វិទ្យ​ដែល​អាចចាប់​បាន​​ជាង ៤០ ប៉ុស្តិ៍

    New-Scientist-Wat-Svay3

    New-Scientist-Wat-Svay4
    ក្រុម​អ្នក​វិទ្យាសាស្ត្រ​វ័យ​ក្មេង​ទាំង​ ១២ (អាវ​ស) និង នាយិការង​ សុខ ហ៊ុច នៅ​កណ្ដាល

    Sok-Huch

    • Blogger Comments
    • Facebook Comments
    Item Reviewed: សិស្ស​ថ្នាក់​ទី​១០​​បង្កើត​​វិទ្យុ​បាន​​ជាង​ ៤០​ប៉ុស្តិ៍​ ​បង្កើត​ទូរសព្ទ​​និង​ ឧបករណ៍​ជា​ច្រើន​​តែ​ទាស់​អត់​បន្ទប់ឬ​ឧបករណ៍​ពិសោធន៍​ Rating: 5 Reviewed By: Unknown
    Scroll to Top