• ព័ត៌មានថ្មី

    Monday, March 23, 2015

    Costa ​ត្រៀម​ពិនិត្យ​មើល​របួស​ជើង​ ​អាច​នឹង​​ខក​ខាន​ប្រកួត​ឲ្យ​អេស្ប៉ាញ

    Diego Costa ​របស់​ Chelsea ​នឹង​ធ្វើ​ការ​ពិនិត្យ​មើល​​​​សរសៃពួរ​គន្លាក់​​ជើង​​​នៅ​ថ្ងៃ​ចន្ទ​នេះ បន្ទាប់​ពី​របួស​អំឡុង​ពេល​ក្រុម​តោ​ខៀវ ប្រកួត​ឈ្នះ Hull City ​៣-២ នៅ KC Stadium ​កាល​ពី​យប់​មិញ។


    26E6D39700000578-0-image-a-83_1427055670553

    ​ខ្សែ​ប្រយុទ្ធ​វ័យ​២៦​ឆ្នាំ ​ដែល​ស៊ុត​បាន​១៩​គ្រាប់ នៅ​ក្របខ័ណ្ឌ English Premier League ​រដូវ​កាល​នេះ ត្រូវ​បាន​ដូរ​ជំនួស​ដោយ​ Loic Remy ​នៅ​ចុង​ម៉ោង​នាទី​៧៥ ដោយ​សារ​​មាន​ការ​ឈឺចាប់​របួស​ចាស់ ហើយ​របួស​នេះ​ទៀត​សោត​ អាច​នឹង​ធ្វើ​ឲ្យ​កីឡាករ​ឆ្នើម​រូប​នេះ ខក​ខាន​ប្រកួត​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ផង​ដែរ។

    ក្រុម​គោ​ជល់​អេស្ប៉ាញ​ នឹង​ត្រូវ​បើក​ទ្វារ​ផ្ទះ​ស្វាគមន៍​ក្រុម​ជម្រើស​ជាតិ​អ៊ុយក្រែន​ ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ពាន​រង្វាន់ Euro 2016 ​នៅ​ថ្ងៃ​ទី​២៧​ ខែ​មិនា​នេះ មុន​ពេល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប៉ះ​ក្រុម​ហុល្លង់ ដើម្បី​ប្រកួត​មិត្តភាព នៅ​៤​ថ្ងៃ​បន្ទាប់។

    ​សម្រាប់​ក្រុម​កំពូល​តារាង​​​ Premier League ​តោ​ខៀវ​ ដែល​នាំមុខ​​ ៦​ពិន្ទុ​ទៅ​លើ​ក្រុម​ Manchester City ​និង​នៅ​១​ប្រកួត​ក្នុង​ដៃ​ទៀត​នោះ នឹង​គ្មាន​ការ​ប្រកួត​ទៀត​ទេ រហូត​ដល់​ថ្ងៃ​ទី​៤ ខែ​មេសា​ ទើប​ប៉ះ Stoke City​ ខណៈ​ដែល​លោក​ Jose Mourinho ​បាន​និយាយ​ថា ទោះ​ជា​ Costa របួស​ក៏​មិន​ប៉ះ​ពាល់​ដល់​ការ​ប្រជែង​យក​ពាន ​Premier League ​របស់​ Chelsea ដែរ។

    អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​ បាន​និយាយ​ថា៖ “បើ​គាត់ (Costa) មិន​អាច​លេង​ប្រកួត​បន្ទាប់ ប៉ះ​ Stoke នៅ​១៥​ថ្ងៃ​ទៀត​ទេ យើង​នៅ​មាន​ Remy និង Didier Drogba ថែម​ទៀត។ យើង​ដឹង​ថា សរសៃពួរ​ជើង​របស់​គាត់ មិន​រឹងមាំ​ទេ។ គាត់​បាន​ខិតខំ​​ព្យាបាល​​ និង​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ ដល់​ជើង​របស់​គាត់ ប៉ុន្តែ​ទោះ​យ៉ាង​ណា បញ្ហា​របួស​នៅ​តែ​កើត​មាន​ឡើង​ដដែល”។

    26E54E5700000578-0-image-a-85_1427055692575

    26E5EB1F00000578-0-image-a-89_1427055744163

    ​បន្ទាប់​ពី​ស៊ុត​ចូល​យប់​មិញ បាន​១​គ្រាប់​ទៀត​ Diego Costa ​បាន​ឡើង​ទៅ​ឈរ​តំណែង​ Top Scorers វិញ​ហើយ ដោយ​​ស៊ុត​បាន​ ១៩​គ្រាប់​ ស្មើ​គ្នា​ជាមួយ Harry Kane ​របស់​ Spurs និង​នាំ​មុខ​ Sergio Agüero  របស់ Manchester City ​ចំនួន​២​គ្រាប់៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Costa ​ត្រៀម​ពិនិត្យ​មើល​របួស​ជើង​ ​អាច​នឹង​​ខក​ខាន​ប្រកួត​ឲ្យ​អេស្ប៉ាញ Rating: 5 Reviewed By: Unknown
    Scroll to Top