• ព័ត៌មានថ្មី

    Thursday, March 19, 2015

    Ashley Young៖ “Man Utd នឹង​​ទៅ​សម្លាប់​ Liverpool”

    Ashley Young ​បាន​និយាយ​ថា ក្រុម ​Manchester United ​នឹង​ទៅ​សម្លាប់​ក្ដី​​សង្ឃឹម​របស់​​ Liverpool ​ខណៈ​ដែល​ពួកគេ​កំពុង​តែ​ត្រៀម​ខ្លួន​ធ្វើ​ដំណើរ​ទៅ​កាន់​កីឡដ្ឋាន Anfield ​ដើម្បី​ប្រកួត​តទល់​គ្នា ប្រជែង​យក​ចំណាត់​ថ្នាក់ Top 4 ​នៅ​ថ្ងៃ​អាទិត្យ​នេះ។



    267AB25600000578-0-image-a-6_1426699138103

    ​បន្ទាប់​ពី​ឈ្នះ​ក្រុម​​ Tottenham Hotspur ៣-០ កាល​ពី​ចុង​សប្ដាហ៍​មុន បិសាច​ក្រហម​​ហាក់​ដូច​​កក់​ក្ដៅ​គ្រាន់​បើ​ហើយ ដើម្បី​​ឈរ​នៅ​ចំណាត់​ថ្នាក់​កំពូល​ទាំង​៤ ប៉ុន្តែ​​ពួកគេ​​នឹង​កាន់​​មាន​គម្លាត​ដាច់​ឆ្ងាយ​ទៀត បើ​សិន​​ជា​អាច​យក​ឈ្នះ​ក្រុម​លេខ​៥ ដែល​ជា​គូ​ប្រជែង​​ស្លាប់​រស់​​រាប់​ឆ្នាំ (Liverpool) ​បាន​ទៀត​​ នៅ​ចុង​សប្ដាហ៍​នេះ។

    ​ទោះ​ជា​លទ្ធផល​បាន​ត្រឹម​តែ​ស្មើ​ ក៏​ Man Utd ​មាន​២​ពិន្ទុ​ក្នុង​ដៃ នាំ​មុខ​ Liverpool​ ​ដដែល​ដែរ ប៉ុន្តែ​ខ្សែ​បម្រើ​ Ashley Young បាន​លើក​ឡើង​ថា បិសាច​ក្រហម​ត្រូវ​តែ​យក​ជ័យ​ជម្នះ​ឲ្យ​បាន​ ដើម្បី​ធានា​បាន​ថា នឹង​អាច​បញ្ចប់​រដូវ​កាល​នូវ​ចំណាត់​ថ្នាក់ Top 4 ខណៈ​ដែល​​ការ​ប្រកួត​នៅ​សល់​ ៩​ប្រកួត​ទៀត​ ជា​ពិសេស​គឺ ​សម្លាប់​ក្ដី​សង្ឃឹម​របស់​ក្រុម​ហង្ស​ក្រហម​ ដែល​ចង់​​ប្រជែង​យក​​ Top 4 តែ​ម្ដង​ផង​​ដែរ។​

    ​ខ្សែ​បម្រើ​ស្លាប​វ័យ​២៩​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា៖ “​យើង​នឹង​ទៅ​ទី​នោះ (Anfield) ដើម្បី​ស្វែង​រក​៣​ពិន្ទុ​ពេញ។ យើង​នឹង​ឈ្នះ​នៅ​ទី​នោះ។ យើង​មិន​អាច​ទៅ​ ដោយ​គ្រាន់​តែ​ចង់​បាន​ត្រឹម​តែ​ស្មើ​នោះ​ទេ។ ពេល​ប៉ះ​ Spurs ​យើង​លេង​បាន​ល្អ​ណាស់ ប៉ុន្តែ​យើង​នឹង​​ជួប​ការ​ប្រកួត​មួយ​ដ៏​ពិបាក​មួយ​ទៀត ពេល​ប៉ះ Liverpool។ យើង​ត្រូវ​តែ​ជឿ​ជាក់ និង​ត្រូវ​តែ​យក​៣ពិន្ទុ​ឲ្យ​បាន​ម្ដង​ទៀត”។

    26AC826300000578-0-image-a-7_1426699140481

    267AF90A00000578-0-image-m-16_1426699375711

    ​​អ្នក​ចាត់​ការ​ Louis van Gaal ​ត្រូវ​បាន​​​មតិ​ជា​ច្រើន​​រិះគន់​​ ​ព្រោះ​តែ​​ការ​ជ្រើស​រើស​ជម្រើស​១១​នាក់​ដំបូង​ខុស​ទំនង​ និង​រៀប​យុទ្ធសាស្ត្រ​​មិន​បាន​ល្អ ធ្វើ​ឲ្យ​​​ Man Utd ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ FA Cup ក្រោយ​ចាញ់ Arsenal។ ប៉ុន្តែ​អ្វីៗ ហាក់​ប្រសើរ​ និង​ស្ងប់​ស្ងាត់​វិញ​ហើយ បន្ទាប់​ពី​កាល​ពី​ចុង​សប្ដាហ៍​មុន ពួកគេ​លេង​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ ឬ​អាច​និយាយ​បាន​ថា ជា​ការ​ប្រកួត​​ដ៏​ល្អ​បំផុត​​​មួយ​របស់​​ពួកគេ​ នៅ​រដូវ​កាល​នេះ៕

    • Blogger Comments
    • Facebook Comments
    Item Reviewed: Ashley Young៖ “Man Utd នឹង​​ទៅ​សម្លាប់​ Liverpool” Rating: 5 Reviewed By: Unknown
    Scroll to Top