• ព័ត៌មានថ្មី

    Friday, March 13, 2015

    PSG ​មិន​អាច​ត​វ៉ា​រឿង​កាត​ក្រហម Zlatan ​បាន​ទេ

    ក្រុម Paris St Germain S ​នឹង​មិន​អាច​តវ៉ា​រឿង​ដែល​ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic ​ទទួល​បាន​កាត​ក្រហម​ក្នុង​ប្រកួត​ដែល​ស្មើ​ជាមួយ Chelsea ​បាន​ទេ។ នេះ​បើ​តាម​ UEFA ​បាន​ប្រាប់​ទៅ ​Sportsmail ។



    UEFA ​បាន​ប្រកាស​កាល​ពី​ម្សិលមិញ​ថា​ កាត​ក្រហម​ដែល​ Zlatan ​ទទួល​បាន​ពេល​ប៉ះ​ជាមួយ Oscar ​នោះ​ គឺ​មិន​អាច​លើក​យក​មក​តវ៉ា​អ្វី​បាន​នោះ​ទេ ពោល​គឺ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ត្រូវ​តែ​ទទួល​បាន​ការ​ពិន័យ ​ប៉ុន្តែ​គ្រាន់​តែ​មិន​ទាន់​ដឹង​ថា​ប៉ុន្មាន​ប្រកួត។ យ៉ាង​ណា​មិញ សហព័ន្ធ​​កីឡា​បាល់ទាត់​​ទ្វីប​អឺរ៉ុប ​នឹង​ធ្វើ​ការ​ពិភាក្សា​ម្ដង​ទៀត​ក្នុង​ការ​ពិន័យ​កីឡាករ​រូប​នេះ​នៅ​ថ្ងៃ​ ទី​១៩ ​ខែ​នេះ ដើម្បី​សម្រេច​ថា​ត្រូវ​ពិន័យ​១​ប្រកួត ​ឬ​ច្រើន​ជាង​នេះ។

    268C3CAC00000578-2991695-Both_players_flew_into_the_tackle_but_it_appeared_that_Ibrahimov-a-85_1426171656407

    268C421400000578-2991695-Zlatan_Ibrahimovic_is_shown_the_red_card_handing_the_advantage_t-a-83_1426171652530

    ដោយ​ឡែក​អ្នក​ចាត់ការ​ក្រុម PSG ​លោក Laurent Blanc ​បាន​និយាយ​កាល​ពី​ថ្មី​ៗ​នេះ​ដែរ​ថា​រឿង​ដែល​ Zlatan ​ទទួល​បាន​កាត​ក្រហម​នោះ​គឺ​មិន​សក្ដិសម​នោះ​ទេ ខណៈ​ដែល​ខាង​ក្លិប​ក៏​កំពុង​តែ​ពិភាក្សា​គ្នា​ដើម្បី​រក​វិធី​សាស្ត្រ​តវ៉ា​ ជាមួយ​​​ UEFA ​ដែរ​ ទោះ​ជា​សហព័ន្ធ​មួយ​នេះ​បាន​និយាយ​ថា​មិន​ឱ្យ​តវ៉ា​ក៏​ដោយ។

    ជា​ទូទៅ​កាត​ក្រហម​គឺ​ត្រូវ​បាន​ពិន័យ​១​ប្រកួត​ដល់​៣​ប្រកួត ​គឺ​អាស្រ័យ​ទៅ​លើ​កំហុស​របស់​កីឡាករ​ម្នាក់​នោះ ហើយ​ខាង​ក្លិប​ក៏​មាន​សិទ្ធ​តវ៉ា​បន្ថយ​ទោស​ផង​ដែរ​ ប្រសិន​បើ​ពួកគេ​មើល​ថា​កំហុស​នោះ​ពិត​ជា​មិន​សម​ទទួល​បាន​កាត​ក្រហម​មែន ​ឬ​ដោយសារ​តែ​អាជ្ញាកណ្ដាល​មើល​ច្រឡំ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: PSG ​មិន​អាច​ត​វ៉ា​រឿង​កាត​ក្រហម Zlatan ​បាន​ទេ Rating: 5 Reviewed By: Unknown
    Scroll to Top